Home ព័ត៌មានអន្តរជាតិ ពលរដ្ឋថៃភ្ញាក់ផ្អើលនឹងព្រះពុទ្ធបដិមាអណ្តែតឡើងនៅកណ្តាលទំនប់ទឹកក្នុងថ្ងៃចូលវស្សា

ពលរដ្ឋថៃភ្ញាក់ផ្អើលនឹងព្រះពុទ្ធបដិមាអណ្តែតឡើងនៅកណ្តាលទំនប់ទឹកក្នុងថ្ងៃចូលវស្សា

46
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ពលរដ្ឋថៃភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពេលឃើញព្រះពុទ្ធបដិមា១អង្គ ដែលបាត់អស់រយៈពេល៤ឆ្នាំហើយ បានអណ្តែតឈរនៅកណ្តាលទំនប់ទឹកក្នុងថ្ងៃចូលវស្សា ។ ព្រះចៅអធិការវត្តមានសង្ឃដីកាថា ៖ «ពិតជាគួរឱ្យចម្លែកខ្លាំងណាស់ ដែលព្រះពុទ្ធបដិមាអណ្តែតឈរបែបនេះ ពីព្រោះនៅកណ្តាលទំនប់ទឹកមានខ្យល់បក់ខ្លាំង និងទឹកជ្រៅផងដែរ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvH6WHeAQhxGzHdq71C4CXJcAAIvRLp7eXGMA5AbQd3uDnINTCu4qhKFvQEr2b0cPV6HojbCfkTCCRgrUw22e_vT0xqzDT5x-ZTByisMs_HBOewSRf2_CpwNc3_F5huDZ8KzWs_6j6vEcYYwi9Be9MqU-htW2losb3O-hhHHP_yFDDQAoqyATpDLC1hCr-/s1280/photo_2024-07-29_13-13-52%20(2).jpg

ព្រះសង្ឃថៃ១អង្គ ដែលមានព្រះនាមក្នុងហ្វេសប៊ុកថា Wut Sut បានសរសេរថា ៖ «ពិតជាអស្ចារ្យខ្លាំងណាស់ ព្រះពុទ្ធបដិមាបានអណ្តែតឈរនៅកណ្តាលទំនប់ទឹកក្នុងថ្ងៃចូលវស្សា ។ អ្នកស្រុកបានឃើញពេលជិះទូកទៅរកត្រី ហើយក៏មកជម្រាបព្រះសង្ឃឱ្យទៅមើលព្រះពុទ្ធបដិមា និងយកមកតម្កល់នៅវត្ត» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3uVu3b3SFRT_CMlz0irUGY6N6sEItxFjcYJsqDurQb0MWE6KKH8S5ku_hH33TFoKRB1-xm0FbkCaHqBgX_lctY49PBoX1o9kHu7fIHCj-h_S5RERKLpG5DVNRHO2p1KF8ttXFfNnlzQWkPiQCUb-fX2qjBafAaeDfp0BhqxlLDqHdkPwr6kaDwg3bRePr/s1280/photo_2024-07-29_13-13-52.jpg

អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ទៀតបានរៀបរាប់រឿងរ៉ាវពុំគួរឱ្យជឿថា ពេលអ្នកស្រុកជិះទូកទៅរកត្រី ស្រាប់តែឃើញព្រះពុទ្ធបដិមាអណ្តែតឈរនៅកណ្តាលទំនប់ទឹកក្នុងថ្ងៃចូលវស្សា គឺថ្ងៃទី២១ ខែកក្កដា ។ ទំនប់ទឹកនេះស្ថិតនៅឃុំប្លាឡូ ស្រុកវ៉ារ៉េឆាភូមិ ខេត្តសាគុនណាខន ហើយធ្វើឱ្យអ្នកស្រុកឆ្ងល់ថា ព្រះពុទ្ធបដិមាអង្គនេះធ្វើពីលោហៈមានទម្ងន់ធ្ងន់ណាស់ ហេតុអ្វីពុំលិចក្នុងទឹក? ប៉ុន្តែបែរជាឈរត្រង់ដូចនៅលើដីរាបស្មើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvbWuoswVNkrdF1vA4dY6pif7J4v08Vc_QFcUJa_jnrtqeSMP6aXDzPM2ASQiXmQwxxEofk46vPR-ZkynL_eljb2pvQ8gw6Feb1PNsrcWSBDrLOHY7f-IhaGfOUYpFbTGcLqGMOdHbUR8b72zKLRQ0BzXjIIgzlIohZOxoLO0qK0sTPdP_IEqoDgGmhUoz/s960/photo_2024-07-29_13-13-53%20(2).jpg

ហេតុនេះ ព្រះសង្ឃ និងអ្នកស្រុកក៏បានធ្វើពិធីអញ្ជើញព្រះពុទ្ធបដិសេធនេះទៅគង់នៅវត្តដយថេបនិមិត្ត ស្ថិតនៅស្រុកនិឃមណាមអ៊ូន ខេត្តសាគុនណាខន ។ ព្រះចៅអធិការវត្តដយថេបនិមិត្ត មានសង្ឃដីកាថា កាលពី២០ឆ្នាំមុន អតីតអភិបាលក្រុងផាំងខូន បានប្រគេនព្រះពុទ្ធបដិមានេះដល់វត្តដយថេបនិមិត្ត ។ ក្រោយមក ព្រះសង្ឃក្នុងវត្តនេះ១អង្គបានផ្លាស់ទៅចាំវស្សានៅវត្តភូក្រាក់ទែ នៅឃុំណាណៃ ស្រុកផាន់ណានិឃម ហើយក៏សុំអនុញ្ញាតចៅអធិការវត្តយកព្រះពុទ្ធបដិមានេះទៅតម្កល់នៅវត្តនោះដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHKsDRDJ6WwRXUqE_hwZGwI-4FhoqG92xK6RdPQ3hQhTKZkNzUEXihWXMZ3OJtz9DM-dYzDNsRI30_H_Eu0VyGr1IwgVLZaNG3UGsCE-mS6obhBST9bu4qQOr_UXEw8Z3-_rWbEUZdddcGOQRxc7XxEM-XY_8Kq1IGQNDSlwIJ9SqpDviow5KqBfDip79x/s1280/photo_2024-07-29_13-13-53.jpg

ប៉ុន្តែ៤ឆ្នាំមុន ក៏ឮដំណឹងថា ព្រះពុទ្ធបដិមានេះបាត់ពីវត្ត និងពុំដឹងថា បាត់ដោយរបៀបណាទេ ។ រហូតដល់ថ្ងៃចូលវស្សា ឆ្នាំ២០២៤ ស្រាប់តែអ្នកស្រុកឃើញព្រះពុទ្ធបដិមាអណ្តែតនៅកណ្តាលទំនប់ទឹកទៅវិញ ។ ព្រះចៅអធិការវត្តមានសង្ឃដីកាថា ៖ «ទឹកក្នុងទំនប់នេះជ្រៅណាស់ គឺមានជម្រៅចាប់ពី២០ម៉ែត្រ ទៅ៣០ម៉ែត្រ ។ គ្មានអ្នកណាដឹងថា ហេតុអ្វីទើបព្រះពុទ្ធបដិមាអណ្តែតឈរបែបនេះ ឬព្រះអង្គចង់មកគង់នៅវត្តចាស់វិញ» ៕