Home ព័ត៌មានអន្តរជាតិ អាកាសធាតុប្រែប្រួលធ្វើឱ្យជប៉ុន និងប្រទេសផ្សេងទៀតមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់

អាកាសធាតុប្រែប្រួលធ្វើឱ្យជប៉ុន និងប្រទេសផ្សេងទៀតមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់

50
0

កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ភ្នាក់ងារឧតុនិយមជប៉ុនប្រកាសថា មានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ Tohoku ជាពិសេស នៅខេត្តអាគីតាក់ និងខេត្តយ៉ាម៉ាកាតាក់ ។ ភ្លៀងធ្លាក់ខ្លាំងនេះ ដោយសារអាកាសធាតុប្រែប្រួលនៅរដូវវស្សា ហើយធ្វើឱ្យប្រទេសជប៉ុនមានភ្លៀងធ្លាក់ខ្លាំង រហូតដល់ថ្ងៃទី២៨ ខែកក្កដា ។

ក្រៅពីនេះ ភ្នាក់ងារឧតុនិយមជប៉ុនក៏បានប្រកាសឱ្យពលរដ្ឋរស់នៅក្នុងតំបន់នេះប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារការបាក់ដី, ទឹកជំនន់ក្នុងតំបន់ទំនាប និងកម្រិតទន្លេកើនឡើងខ្ពស់ ដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDcAkFktRWuBHZb9-XNb7dzp3UEjXp6I7hb6CJ9Be9W6A3aCxUl6mOtRnzT-PfvzhGBOYXhlMXk07q3OGO4gJ57wd68MJI2X80uZ1-3irIHcI2br23nJIdEspgr97ylW6j06Q2lvUHhDtDCKtyds1MKdoEokRQikIQA0PUtsk8VZ0dyEwR6im-KfDvMKqK/s780/image_2024-07-27_13-17-03.png

កន្លងមក កាលពីថ្ងៃទី១២ ខែកក្កដា អាកាសធាតុមិនល្អបានធ្វើឱ្យភាគខាងលិចប្រទេសជប៉ុនប្រឈមនឹងភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ដែលបណ្តាលឱ្យមានទឹកជំនន់ និងបាក់ដី ។ អាជ្ញាធរជប៉ុននិយាយថា ហេតុការណ៍នេះធ្វើឱ្យមនុស្សបាត់ខ្លួនចំនួន៣នាក់ ។

អាជ្ញាធរទីក្រុងម៉ាស៊ិយ៉ាម៉ាក់ ខេត្តអ៊ីហ៊ិមិ របស់ជប៉ុននិយាយថា មានហេតុការណ៍បាក់ដីកើតឡើងបង្កផលប៉ះពាល់ដល់ផ្ទះសម្បែងពលរដ្ឋ និងបណ្តាលឱ្យបំពង់បង្ហូរឧស្ម័នបែក ។ ភ្នាក់ងារឧតុនិយមជប៉ុនប្រកាសថា មានភ្លៀងធ្លាក់ខ្លាំងនៅភាគខាងលិច ព្រមទាំងសំណូមពរឱ្យពលរដ្ឋប្រុងប្រយ័ត្នករណីបាក់ដី និងទឹកជំនន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbHuhr9czLopT9Y3rUH9pIuyXO82gPcN19KCFNapNQDwGX0yLKEOu5nQUTuXpZVrpom4g6TI8iBd_iG8NV17HLyUzOydx8CpXdI2V9NwKry_DaY56FXRQPPrfQ95HszWPa-Elhj9jD8P3TyFHXBl_APcSBCE_eTgVDSptRtdDx_J7CLi-_yMD3vWz2HpUv/s1024/image_2024-07-27_13-17-20.png

ដោយឡែក នៅប្រទេសនេប៉ាល់ ភ្នាក់ងារសង្គ្រោះបានស្វែងរកអ្នកដំណើរបាត់ខ្លួន យ៉ាងហោចណាស់ ៦២នាក់ ក្រោយការបាក់ដីធ្វើឱ្យរថយន្តក្រុង២គ្រឿងធ្លាក់ចូលក្នុងទឹកកំពុងហូរខ្លាំង ។ គេរាយការណ៍ថា មានអ្នកដំណើរតែ៣នាក់ប៉ុណ្ណោះនៅរស់រានមានជីវិត ដោយសារពួកគេបានលោតចុះពីលើរថយន្តក្រុង មុនពេលធ្លាក់ចូលទឹក ។ គ្រោះទឹកជំនន់ និងបាក់ដីនៅនេប៉ាល់ ធ្វើឱ្យមនុស្សស្លាប់យ៉ាងហោចណាស់ ៩១នាក់ គិតចាប់ពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៤ ។

ចំណែកនៅទីក្រុងដឺកាសឺវីល ស្ថិតនៅភាគកណ្តាលប្រទេសបារាំងឯណោះវិញ ក៏មានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ផងដែរ ដោយសារឥទ្ធិពលខ្យល់ព្យុះរដូវក្តៅ ព្រមទាំងមានព្រិលធ្លាក់ក្នុងតំបន់មួយចំនួន ។ វាបណ្តាលឱ្យខូចខាតអគារ និងយានជំនិះអស់ជាច្រើនគ្រឿង ។ បើតាមសេចក្តីរាយការណ៍ថា ចរន្តអគ្គិសនីបានដាច់ក្នុងតំបន់ជាច្រើន និងបណ្តាលឱ្យផ្ទះសម្បែងពលរដ្ឋប្រមាណ៨ពាន់ខ្នងគ្មានអគ្គិសនីប្រើប្រាស់ កាលពីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4ZJXGATC3LH4camNnantAmp5rpsqsede1UplFmKPaIERrOUwEa5OdzKo8opyWP7qynYwP3duNSSmUvS1I7RruzfLN0BOx4VE1zM6xwHHiVev1kynK0rt2qBL3V_VXdgUkRNO2Mq2AZPs3gKhSKlw8OTn-VIujGe_I7-_aBFv7y7mcTfKEiKC7fD9sDnJk/s992/image_2024-07-27_13-17-29.png

ដូចគ្នានេះ នៅប្រទេសស្លូវ៉ាគី មានភ្ញៀវទេសចរចំនួន២នាក់ស្លាប់ ក្រោយមានទឹកជំនន់ភ្លាមៗនៅតំបន់ភ្នំខ្ពស់ឈ្មោះ ហាយស្តាដ្រា កាលពីថ្ងៃទី១១ ខែកក្កដា ។ ភ្លៀងបានធ្លាក់ខ្លាំងនៅភាគកណ្តាលប្រទេសស្លូវ៉ាគី ធ្វើឱ្យទឹកជន់លិចក្នុងតំបន់ជាច្រើន ។ អាជ្ញាធរស្លូវ៉ាគីនិយាយថា ភ្ញៀវទេសចរ១៦នាក់បានលាក់ខ្លួននៅទីជម្រកបណ្តោះអាសន្ន ប៉ុន្តែត្រូវបានទឹកហូរលិចជម្រកបណ្តោះនេះ ។

ហេតុការណ៍នេះបណ្តាលឱ្យភ្ញៀវទេសចររងរបួស៤នាក់ និង២នាក់ទៀតស្លាប់ ។ ស្ត្រីអ្នកនាំពាក្យរបស់ភ្នាក់ងារសង្គ្រោះ ដែលបានជួយជម្លៀសភ្ញៀវទេសចររងរបួសនៅស្លូវ៉ាគី និយាយថា បានបញ្ជូនអ្នករងរបួសមានមនុស្សចាស់៣នាក់ និងក្មេងម្នាក់ទៅកាន់មន្ទីរពេទ្យក្នុងតំបន់ ។

រីឯនៅភូមិមួយក្នុងរដ្ឋ New Mexico ស្ថិតនៅភាគនិរតីសហរដ្ឋអាមេរិក ក៏មានភ្លៀងធ្លាក់ខ្លាំងកើតទឹកជំនន់ផងដែរ ។ ទឹកជំនន់ហូរពីជួរភ្នំមានសភាពល្អក់យ៉ាងខ្លាំងដូចភក់ ហើយវាហូរឆ្លងកាត់តាមផ្ទះរបស់ពលរដ្ឋជាច្រើនខ្នង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikEP_ugvgkQ4vnbwkf-_Fbnac82rvYBbMHnwxLKntP83DiXPRlf1fxVztPZ0ClZrja8YHD1ssbG5QxNChiiU212ocgZEDQbdX0Q9G65qPrI_jxsG-Wx8JLEMUAKs3e_Qpxu7nrjwJpY6wE1HLYKGJhO7tBVncJu6qW0cfdVJdJkcz3IE1y-x464VVOeRhS/s800/image_2024-07-27_13-17-38.png