Home ព័ត៌មានអន្តរជាតិ ព្រមអត់ បើក្រុមហ៊ុនសុំលែងកន្លាត១០០ក្បាលក្នុងផ្ទះអ្នក ហើយ​ផ្តល់ប្រាក់ឱ្យចំនួន២ពាន់ដុល្លារអាមេរិក?

ព្រមអត់ បើក្រុមហ៊ុនសុំលែងកន្លាត១០០ក្បាលក្នុងផ្ទះអ្នក ហើយ​ផ្តល់ប្រាក់ឱ្យចំនួន២ពាន់ដុល្លារអាមេរិក?

72
0

សហរដ្ឋអាមេរិក ៖ នៅពេលក្រុមហ៊ុនកម្ចា.ត់ សត្វល្អិតសុំលែងសត្វល្អិតចំនួន១០០ក្បាលចូលក្នុងផ្ទះរបស់អ្នក ហើយពួកគេនឹងផ្តល់ប្រាក់ចំនួន២ពាន់ដុល្លារអាមេរិកឱ្យម្ចាស់ផ្ទះ តើអ្នកយល់ព្រមដែរឬទេ? The Pest Informer គឹជាក្រុមហ៊ុនកម្ចា.ត់ សត្វល្អិតនៅរដ្ឋ North Carolina សហរដ្ឋអាមេរិក និយាយថា ពួកគេនឹងផ្តល់ប្រាក់ឱ្យម្ចាស់ផ្ទះចំនួន២ពាន់ដុល្លារអាមេរិក ដើម្បីឱ្យពួកគេអាចលែងកន្លាតចំនួន១០០ក្បាលចូលក្នុងផ្ទះ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL4rYxcd35ET2-mpcejADjLIgMcO5kr25L5VNLUKNDzymx5rHWuMtsTJ5Ij8GNVELs7osgLqBtOvxKM5qGLKtwJpo2OicSxv3-aceKkZo4lX2OP8K9Txs729Z3VzgnxG1ZnW2h6K88DPEAXowEKgdNMuyHw6oP-jQZttPe7mqL779tV13OUxkP1Ec1vwFC/s1200/photo_2024-07-26_15-51-20%20(2).jpg

ការលែងកន្លាតជាច្រើនក្បាលនេះ គឺក្រុមហ៊ុនចង់សាកល្បងបច្ចេកទេសកម្ចាត់សត្វល្អិតតាមវិធីសាស្ត្រថ្មីបំផុត ពីព្រោះក្រុមហ៊ុនចង់សាកល្បងកម្ចាត់សត្វល្អិតនៅកន្លែងរស់នៅជាក់ស្តែង ហើយក្រុមហ៊ុនសន្យាថា នឹងព្យាយាមកម្ចាត់ពួកវាទាំងអស់ពីផ្ទះក្នុងរយៈពេលត្រឹមតែ៣០ថ្ងៃ ។ លើសពីនេះ ម្ចាស់ផ្ទះត្រូវអនុញ្ញាតឱ្យក្រុមការងារបច្ចេកទេសថតរូប ឬថតវីដេអូពីការសាកល្បងទាំងអស់ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixnCnHN-U1jRqCam14ixA_20xmFZgxa4gkP5Io0Pbz0hyphenhyphenVSMgG3-jnsrC6YrbYJxWQ855gjPURre5w4KxRDoUfOEHA9NcglM8pRXFmFC6khOGxR3vvn_6BNsTzayzeuOP7I9cDvVjVDlzwym2Te-NSJuchdb7eqNHj4tTHIbPIarTZ7-dDGANo7bTiml-D/s1200/photo_2024-07-26_15-51-20%20(3).jpg

នៅពេលស្តាប់មកដល់ចំណុចនេះ មនុស្សភាគច្រើនអាចឆ្ងល់ថា ចុះបើការកម្ចាត់កន្លាតតាមវិធីសាស្ត្រថ្មីរបស់ពួកគេពុំទទួលបានលទ្ធផលនោះ ហើយក្រុមហ៊ុនពុំអាចកម្ចាត់កន្លាតទាំង១០០ក្បាលចេញពីផ្ទះក្នុងរយៈពេលត្រឹម៣០ថ្ងៃតាមការព្រមព្រៀងគ្នា តើគួរធ្វើយ៉ាងណា? គឺក្រុមហ៊ុននឹងប្រើប្រាស់វិធីសាស្ត្រកម្ចាត់កន្លាតយ៉ាងមានប្រសិទ្ធភាព ដើម្បីឱ្យផ្ទះរបស់អ្នកគ្មានកន្លាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQGJ-zeTbH8m513P4QUbyakUcF5t2LBH6xyEz640362ZKP44JrLGpCIqJpsVjSUyVjRmcc29xhMxUfaIoE-FlUa3Uk95JZUpE2H5e2Tfxjw2tVPVZpWuGWHWzKL7Q-nE3Kpk-hZowh1samZb6hPPWzL9kfvYkOVED167Dc-83EVJD6KfWWlrqRnAsqj4Uy/s1200/photo_2024-07-26_15-51-20%20(4).jpg

ពិតជាពុំគួរឱ្យជឿ ពីព្រោះក្រោយពីក្រុមហ៊ុន The Pest Informer បានប្រកាសពីគម្រោងនេះ ក៏មានម្ចាស់ផ្ទះមកដាក់ពាក្យឱ្យក្រុមហ៊ុនទៅលែងកន្លាតក្នុងផ្ទះរបស់ពួកគេ រហូតដល់ជាង២ពាន់២រយនាក់ឯណោះ ។ ដេវីត ហ្លយ ជាស្ថាបនិកក្រុមហ៊ុន The Pest Informer និយាយថា ក្រុមហ៊ុនយើងធ្វើកិច្ចសន្យាជាមួយម្ចាស់ផ្ទះ ចាប់ពី៥នាក់ ទៅ៧នាក់ ដើម្បីឱ្យយើងអាចលែងកន្លាតពូជអាមេរិក ប្រមាណ១០០ក្បាលចូលក្នុងផ្ទះពួកគេ ព្រមទាំងអនុញ្ញាតឱ្យយើងថតវីដេអូ និងសាកល្បងវិធីកម្ចាត់កន្លាត ។null

កាលពីមុន ក្រុមហ៊ុននេះធ្លាប់បានលែងកន្លាតចូលក្នុងផ្ទះរបស់មិត្តភក្តិ និងក្រុមគ្រួសាររបស់បុគ្គលិកក្រុមហ៊ុន ដើម្បីសាកល្បងវិធីកម្ចាត់កន្លាតអស់ជាច្រើនលើក ឃើញថា ផ្ទះពួកគេគ្មានបញ្ហាកន្លាតរំខានទេ ក្រោយការសាកល្បង ។

ចុះលោកអ្នកវិញ បើមានក្រុមហ៊ុនកម្ចាត់សត្វល្អិតបែបនេះនៅប្រទេសកម្ពុជា តើលោកអ្នកយល់ព្រមឱ្យពួកគេលែងកន្លាត១០០ក្បាលចូលក្នុងផ្ទះដែរឬទេ ដើម្បីលោកអ្នកទទួលបានប្រាក់ចំនួន២ពាន់ដុល្លារអាមេរិកពីក្រុមហ៊ុន?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4bp-SOuM3kxEKLZjlFqLWQOj0OaA1v5YitlFVebc8tfj47BI1iI-3W4VXrPuM0gmVX1ILipGOwv_oHUuD2XLJy3XGLxg8S8Sj-OS2pg8d7x9wjmT0weLFD-mU4eWU-LxKdtK9C1KGCmze_TvsNjzgZE7VGmQUmLY3697yEKb0Erfz92uPbrgQNN_3mfv4/s1280/photo_2024-07-26_15-51-20.jpg