Home ព័ត៌មានអន្តរជាតិ ឌូបៃនឹងចំណាយ ៦០០ លានដុល្លារដើម្បីពង្រីកមជ្ឈមណ្ឌលផ្សារទំនើបរបស់ខ្លួន ឱ្យធំជាងគេលើផែនដី

ឌូបៃនឹងចំណាយ ៦០០ លានដុល្លារដើម្បីពង្រីកមជ្ឈមណ្ឌលផ្សារទំនើបរបស់ខ្លួន ឱ្យធំជាងគេលើផែនដី

64
0

ទីក្រុងឌូបៃ៖ ទោះបីជាមជ្ឈមណ្ឌលផ្សារទំនើប Dubai Mall បច្ចុប្បន្នមានទំហំបំផុតនៅលើពិភពលោកក៏ដោយ ក៏រដ្ឋាភិបាលគ្រោងចំណាយ ៦០០ លានដុល្លារអាមេរិកដើម្បីពង្រីកបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។
ឌូបៃគឺជាទីក្រុងដែលមានហេដ្ឋារចនាសម្ព័ន្ធល្អបំផុតក្នុងលោក ដោយអាគារនីមួយរបស់ទីក្រុងនេះសុទ្ធតែជាអាគារលំដាប់ពិភពលោក ជាឧទាហរណ៍ដូចជា Burj Khalifa គឺជាអគារខ្ពស់ជាងគេបំផុតក្នុងលោក ហើយទីក្រុងដែលវែងជាងគេ សួនទឹកដ៏ធំបំផុត ក៏ដូចជាផ្សារទំនើបធំបំផុត និងផ្ទះដែលធំជាងគេបំផុតនៅលើពិភពលោក សុទ្ធតែស្ថិតក្នុងទីក្រុងឌូបៃទាំងអស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh91uGpqWb6JOHGbpaynhpa9sD4LB2gLoLJ5LnHAMYLhNLcAPdZ1vRNhyphenhyphenOvCTGlQ8cOJQw6wM2DNk1QM-_ElYQCFRwVtkwJv56ynwK4oYxNg4un3jmRFy_WPT7b8BYuvHPJTY8qqzsHt1BmqwJnpZkoneF7jNdv67WAmw2x9FWbusEIRD6ZtWX8s3sr38MI/s1280/photo_2024-07-26_14-07-03.jpg

ទោះបីជាយ៉ាងនេះក្តី រដ្ឋាភិបាលរបស់ទីក្រុងឌូបៃនៅតែមានបំណងចង់ពង្រីកមជ្ឈមណ្ឌលផ្សារទំនើបរបស់ខ្លួនឱ្យកាន់តែធំជាងនេះ ដោយវិនិយោគិនបានចាក់បន្ថែម ៦០០ លានដុល្លារអាមេរិក ដើម្បីពង្រីកតំបន់ផ្សារទំនើបបន្ថែមទៀត។ កាលពីឆ្នាំ២០២៣ Dubai Mall បានស្វាគមន៍ភ្ញៀវទេសចររហូតដល់ ១០៥ លាននាក់កើនឡើង ១៩% បើធៀបនឹងឆ្នាំ ២០២២ ក្លាយជា “កន្លែងដែលមានអ្នកទស្សនាច្រើនបំផុតនៅលើផែនដី”។ មជ្ឈមណ្ឌលផ្សារទំនើប Dubai Mall បានបើកដំណើរការដំបូងក្នុងខែវិច្ឆិកា ឆ្នាំ ២០០៨ មានផ្ទៃដី ១,២ លានម៉ែត្រការ៉េ ដែលមានហាងលក់រាយជាង ១២០០ និងភោជនីយដ្ឋានជាង ២០០។ ដូច្នេះគម្រោងពង្រីកនឹងបន្ថែមជម្រើសការលក់រាយ និងអាហារប្រណីតថ្មីចំនួន ២៤០ ផ្សេងទៀតទៅក្នុងអគារនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtSLbhwHsF0d2ceu2ZvTzaZQhLX4AoSFLU4wNZUE9TA1SoLZv2oKQ0yBOCrTeCl0Drf0zO1bVPZSJGTmICORF59ACRX2wOmk41zLlAuUHAlvKylK9CQIrAzXW3ST2BSHFwZ0e5BuOftbfdgo42io1IS0BX_6IaKqSQtp73w4ah-Lo15uKwJWkTkA93uhQR/s1200/photo_2024-07-26_14-07-21.jpg

ក្រៅពីតំបន់ និងភាពអស្ចារ្យនៃការវិនិយោគ ផ្សារទំនើបឌូបៃ ក៏មានភាពល្បីល្បាញសម្រាប់សេវាកម្មដែលអតិថិជនស្ទើរតែរកមិនឃើញនៅក្នុងមជ្ឈមណ្ឌលផ្សារទំនើបផ្សេងទៀត។ មួយក្នុងចំនោមពួកគេគឺជាអាងចិញ្ចឹមត្រីដ៏ធំដែលមានទឹក ១០ លានលីត្រ ខណៈអ្នកទស្សនាអាចដើរក្នុងផ្លូវរូងក្រោមដីតាមរយៈធុងធំ។ អ្នកទស្សនាក៏អាចរីករាយនៅទីលានទឹកកកនៅក្នុងអគារផងដែរ។ លើសពីនេះមជ្ឈមណ្ឌលលក់ទំនិញក៏មានសួនកម្សាន្តនិម្មិត គ្រោងឆ្អឹងដាយណូស័រអាយុ ១៥៥ លានឆ្នាំ និងរោងកុន ២៦ អេក្រង់ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPnK-rOrNXA5wlazYuJOLwjgihB2eq3T6pZRwbEx4aP2Kx9NIr1dgHEhmZ-2rNIE5tXoOu7KggQ2XWEH60n7xYIgMNjrjtPSJyuXUCN6l6EVmMCW7YmKxio1QA6QVBev5pLsOnHkfrfd7vSSrSmjj7SxE1C5jIdMckgMZL9BHjqCW-Zt5nIKjfcf6GCjBs/s700/image_2024-07-26_14-33-11.png

លោក Mohamed Alabbar ស្ថាបនិកក្រុមហ៊ុន Emaar Properties ដែលជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ UAE ដ៏លេចធ្លោមួយរូបបាននិយាយថា ការពង្រីកទីតាំងរបស់មជ្ឈមណ្ឌលនេះគឺជា “ការបន្ថែមដ៏អស្ចារ្យ” ទៅកាន់ទីតាំងមួយក្នុងចំណោមទីតាំងដែលបានទស្សនាច្រើនបំផុតរបស់ពិភពលោក។ ផែនការពង្រីកបានឆ្លុះបញ្ចាំងពីចក្ខុវិស័យដ៏មហិច្ឆតារបស់ទីក្រុងឌូបៃ ដើម្បីដឹកនាំការច្នៃប្រឌិតជាសកល ដោយពង្រឹងទីតាំងរបស់ទីក្រុងជាគោលដៅឈានមុខគេរបស់ពិភពលោក។ ទោះយ៉ាងណាភាគីគ្រប់គ្រងមិនបានប្រកាសជាផ្លូវការអំពីកាលបរិច្ឆេទចាប់ផ្តើម និងបញ្ចប់គម្រោងនេះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCbCvr6SInjCn0lgy3daWaxuYNlzvtrm7kg4ByUm53vr9-rOizENxUbZViNignF1pjmUoN-eTbjCpqt6EgxqPc2OFV2KM-2nV0V0G2Rm4Fp3aIyA5raT-D2b3xH0iha6zAh_VoI2lGnacZ2ZeNrXeewu6WwbMnVIW9-AdkuDoQVysuhOWwr2f4JEKnV7k3/s1500/image_2024-07-26_14-33-06.png