Home ព័ត៌មានអន្តរជាតិ ឥទ្ធិពលខ្យល់ព្យុះទីហ្វុងម្សិលមិញនេះ វាយប្រហារនៅចិន តៃវ៉ាន់ និងហ្វីលីពីន ឆក់យកជី.វិតមនុស្សរាប់សិបនាក់!

ឥទ្ធិពលខ្យល់ព្យុះទីហ្វុងម្សិលមិញនេះ វាយប្រហារនៅចិន តៃវ៉ាន់ និងហ្វីលីពីន ឆក់យកជី.វិតមនុស្សរាប់សិបនាក់!

43
0

កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា ព្យុះទីហ្វុង Gaemi បានបោកបក់នៅខេត្ត Fujian ភាគអាគ្នេយ៍នៃប្រទេសចិន តាំងពីថ្ងៃទី២៤ ខែកក្កដា បន្ទាប់មកព្យុះនេះក៏បន្តវាយប្រហារទៅកាន់កោះតៃវ៉ាន់ និងប្រទេសហ្វីលីពីន នាំឲ្យមានភ្លៀងធ្លាក់យ៉ាងជោគជាំ ដែលបណ្តាលឱ្យមនុស្សជាង ២០ នាក់បានបាត់បង់ជីវិតនិងលិចកប៉ាល់ចំនួនមួយគ្រឿង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ7vgQA5xj6_O6iuVfV2TfQxG4Y0R8vszNSdr3reTz8FcU3F58IZLeyhPizqVoWHt2P374sd17Eq3Vm04FSXPBehl8SaY5mpcz6xOj6gTEj48_TU2rn956W8GW0jhnM_Qj27zzNnlGYwTdVeE_e2rGzLMWhFXjkAOZkiK_qdx7OaQJGXjZ67d-HquTlz5n/s2000/image_2024-07-26_10-02-21.png

ប្រភពសារព័ត៌មានចិនបានរាយការណ៍ថា អាជ្ញាធរចិនបានជម្លៀសប្រជាជនរបស់ពួកគេដែលរស់នៅក្នុងខេត្តហ្វូជៀន ប្រមាណ ១៥០០០នាក់ ឲ្យទៅកាន់តំបន់ផ្សេងរួចរាល់ហើយ មុនពេលដែលព្យុះដ៏ខ្លាំងក្លានេះបានមកដល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzYlPd4gXGmn4BG9La1P3psJCqxOU02tmsHc1rh-1wQaEUaMMpPZ0QDoohj2FdiTztKqZLDp457dktecdGxyIjCf4Bhkh8fH0yaqFi3fMLnf3DDHNBL0mYN_HU8UUXeNknshyphenhyphenOhRauSqQQGGlbwDfQjxwKKwLD1vlFOMXNpVGNd3PAX8nQwADphfcfW6tH/s1500/image_2024-07-26_10-02-28.png
ចំណែកនៅតៃវ៉ាន់វិញ អាជីវកម្ម និងសាលារៀនជាច្រើនត្រូវបានបិទនៅទូទាំងភាគខាងជើងនៃកោះតៃវ៉ាន់ តាំងពីថ្ងៃទី ២៤ ខែកក្កដាមក ខណៈព្យុះដ៏កាចសាហាវនេះ បានបោកបក់ជន់លិចផ្លូវ រអិលបាក់ផ្លូវ ផ្តាច់ចរន្តអគ្គិសនី និងបណ្តាលឱ្យមនុស្ស ៣ នាក់ស្លាប់ និងរាប់រយនាក់ទៀតរងរបួស។ រីឯនៅមហាសមុទ្រតៃវ៉ាន់ ដែលអំឡុងពេលនោះគឺមាននាវាដឹកទំនិញចំនួន ៥ គ្រឿងឆ្លងកាត់ នៅក្នុងចំណោមនោះ មាន១ គ្រឿង បានលិចផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoTfHbxRZf_wnNZl4RqaGNFos7iIEhoV_731cAcbXa72uYBv6T0GfbXZcWykz4wKfYAVsS-REQIQVA46ZloQUImtTSXHGhbbGj-zGwbflf0WJTqOYIPQPuNCbiktPmWLntecmosA4NuM64d3sBP5xzcktv73PNlPuk8gJqnkoHbwopINepQHmvqmu4nYws/s1170/IMG_2768.JPG
ព្យុះនេះក៏បន្តបោកបក់ទៅកាន់ប្រទេសហ្វីលីពីន ដែលបណ្តាលឲ្យភ្លៀងមូសុងរដូវកាន់តែធ្ងន់ធ្ងរឡើង ដោយទឹកជំនន់ជន់លិយ៉ាងចខ្លាំង ក៏ដូចជាការមានរអិលបាក់ដី ខណៈគិតត្រឹមពេលនេះ របាយការណ៍បឋមនៅថ្ងៃនេះបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ២២ នាក់បានបាត់បង់ជីវិតទៅហើយ។ មូលហេតុនៃការស្លាប់ភាគច្រើន គឺដោយសារលង់ទឹក បាក់ដី រលំដើមឈើ និងឆ្លងចរន្តអគ្គិសនី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvjKZT_WdlkH9vPKH6RuqmeBmHNVPE2tX51Ph7ff95xpWxhFKuzx9nYG0m5bfWTJN8NfNBPcZXBNUecMtGvJlroVd_3BkpN-n1OnM_JWyG_CAuO38wDA_SatGaPZu2tb94vfkX2vc9CEkcoQubUrjEb0oHWJ0O6EIRgYVoxcTiMBymyUiKhXWmtjvKCuFE/s1480/IMG_2770.JPG

ជាមួយគ្នានោះ វីដេអូដែលបានដាក់បង្ហោះនៅលើបណ្តាញសង្គម បានបង្ហាញឲ្យឃើញពីផ្លូវនានាក្នុងរដ្ឋធានីបានប្រែក្លាយទៅជាទន្លេ ដោយមានហាងលក់ទំនិញ ផ្ទះសម្បែងជាច្រើនត្រូវបានជន់លិច ព្រមទាំងលិចរថយន្តជាច្រើនដែលកំពុងចត។ ស្របពេលដែលអ្នកស្រុកហ្វីលីពីនភាគច្រើនបានជម្លៀសទៅកាន់ទីតាំងផ្សេងៗ ដើម្បីរង់ចាំឱ្យទឹកជន់លិចក្នុងតំបន់របស់ពួកគេស្រកចុះសិនផងដែរ៕