ថ្មីៗនេះ កម្មវិធីប្រកួតសិស្សពូកែផ្នែកគណិតវិទ្យា (SIMOC) លំដាប់ថ្នាក់អន្តរជាតិប្រចាំឆ្នាំ២០២៤ គឺបានប្រព្រឹត្តិទៅដោយរលូននៅឯប្រទេសសិង្ហបុរី។ ជាមោទកភាព សិស្សឆ្នើមតំណាងពីកម្ពុជាជាច្រើនរូបបានទៅចូលរួមនៅក្នុងកម្មវិធីនេះ នឹងទទួលបាននូវលទ្ធផលគួរជាទីគាប់ប្រសើរគ្រប់ៗគ្នា។ ក្នុងនោះក៏មានចៅប្រុសម្នាក់របស់សម្តេចតេជោហ៊ុន សែនផងដែរ។
កាលពីថ្ងៃទី ២៤ ខែកក្កដានេះ យោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុក ដោយគេហទំព័រផ្លូវការមួយដែលមានឈ្មោះថា SIMCC SASCC Cambodia បានបង្ហាញរូបភាពជាច្រើនសន្លឹក ដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា«សិស្សានុសិស្សឆ្នើមតំណាងប្រទេសកម្ពុជាទាំង១១៩នាក់ បានចូលរួមការប្រកួតគណិតវិទ្យាអូឡាំព្យាដសិង្ហបុរីវគ្គផ្តាច់ព្រ័តនៅប្រទេសសិង្ហបុរី ហើយបាននាំយកមេដាយមាស ប្រាក់ និងសំរឹទ្ធសរុបចំនួន ១២០មេដាយ ជូនប្រទេសកម្ពុជាវិញ។ សូមបញ្ជាក់ផងដែរថាការប្រកួតនេះ មានបេក្ខជនសរុបចំនួន ២២៤១នាក់ មកពីបណ្តាប្រទេស៣១ប្រទេសជុំវិញពិភពលោក»។
យ៉ាងណាមិញ នៅក្នុងចំណោមសិស្សឆ្នើមទាំងអស់ដែលតំណាងពីកម្ពុជាទៅ ក្នុងនោះក៏មានកូនប្រុសរបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត គឺកុមារ៉ា ហ៊ុន ពេជ្រមុន្នីរិទ្ធិសិទ្ធ ដែលទទួលបានមេដៃប្រាក់មួយគ្រឿង និងមេដៃសំរិទ្ធមួយគ្រឿងផងដែរ៕










