Home ព័ត៌មានជាតិ មកដឹងពីប្រវត្តិខ្លោងទ្វារទាំង៥ ក្នុងវង់អង្គរធំ គ្រាន់តែឮក៏ព្រឺសម្បុរនាជំនាន់មុន!

មកដឹងពីប្រវត្តិខ្លោងទ្វារទាំង៥ ក្នុងវង់អង្គរធំ គ្រាន់តែឮក៏ព្រឺសម្បុរនាជំនាន់មុន!

127
0

រាជធានីអង្គរធំ ឬយសោធៈបុរៈ ត្រូវបានស្ថាបនាឡើងក្នុងឆ្នាំ ១១៨១ ដល់ ១២១៨ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ។ វង់អង្គរធំនេះ ហ៊ុព័ទ្ធទៅដោយគូទឹក និងមានខ្លោងទ្វារចំនួន ៥ សម្រាប់ចេញចូល ខណៈកាលពីបុរាណកាល ខ្លោងទ្វារទាំងនោះសុទ្ធតែមានមុខងារ ប្រើនៅក្នុងកាលៈទេសៈខុសៗគ្នាទាំងអស់។

១ ខ្លោងទ្វារទន្លេអុំ៖ ជាខ្លោងទ្វារដ៏មមាលញឹកជាងគេមួយ ស្ថិតនៅភាគខាងត្បូង។ មនុស្សគ្រប់គ្នា អាចធ្វើដំណើរឆ្លងកាត់បានគ្រប់ស្រទាប់វណ្ណៈទាំងអស់ និងអាចចេញចូលបានដោយសេរី នៅក្នុងគោលបំណងប្រើប្រាស់ខ្លោងទ្វារនេះធ្វើកិច្ចការដ្ឋបាល សាសនា និងរកស៊ីជួញដូរ។ ម៉្យាងវិញទៀតខ្លោងទ្វារនេះ ក៏ត្រូវបានគេប្រារព្ធពិធីបុណ្យអ៊ុទូក ដើម្បីរំលឹកដល់ការធ្វើចម្បាំងជើងទឹកដោយបានយកឈ្នះទៅលើកងទ័ពចាម ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ និងព្រះបាទជ័យវរ្ម័នទី៧។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizx-vEMYf7hmssS7qrgBDe_1J8CIlDCdY9-GnZ9iL61sck8BoKRt-yxnWmpMSUcvuhoi_czhn9xVHC9VidIultRTDtwYHXsMKWmIwkv3FOwBsS6EOCuBk3LJOLD4Yms38qXlo7IaJzITEhyphenhyphenNSRGh5jkY-BeWj3yY7qdIymF1UbUP8BiOJ0k2CuEil5incE/s1280/1.png

២ ខ្លោងទ្វារខ្មោច ៖ ខ្លោងទ្វារនៅទិសខាងកើត ស្ថិតនៅចំពីមុខប្រាសាទបាយ័ន។ ខ្លោងទ្វារនេះមានមុខងារដើម្បីដឹកឬដង្ហែរសាកសព អ្នកដែលរស់នៅក្នុងបរិវេណប្រាសាទអង្គរធំដើម្បីយកទៅបូជា ឬបោះចោលទៅក្នុងទឹកដែលនៅខាងក្រៅនៃបរិវេណក្រុង។ តាមជំនឿចាស់ៗបុរាណ គេជឿថាខ្លោងទ្វារនេះគ្មានបញ្ចុះនូវមន្តអាគមគាថ៌ាដូចខ្លោងទ្វារដទៃទេ ព្រោះគេកប់ខ្មោចនៅទីនោះ និងដោយខ្លាចពួកគេមិនបានចាប់ជាតិ ហើយក៏មានបម្រាមថាត្រូវកប់ឲ្យបានមុនថ្ងៃលិចនិងហាមដើរងាកក្រោយផងដែរដែលអាចនាំឲ្យព្រលឹងខ្មោចដើរតាមចូលទៅក្នុងភូមិស្រុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghIujbBES2CC1R9L5xtMOczRQgxBgh6Fa6GzsmcSlaVoa0LyTKB05Nxv_oT3gQ3sUSI5ONHrgqRZOZb6AA4AmrOpIwtzmnBk1cpHNAn9xljJI5dN3buL8FG9n5XQS7XXoIs0tjIpb3uRR9qNqMH4w4zOIBDLO263iIABcgUmzBn2hHHu9T8Uz-s_GtaDkn/s960/2.png

៣ ខ្លោងទ្វារជ័យ៖ ខ្លោងទ្វារស្ថិតនៅទិសខាងកើត ស្ថិតនៅចំខាងមុខព្រះទីលានជល់ដំរី អាចធ្វើដំណើរឆ្លងកាត់សម្រាប់តែព្រះមហាក្សត្រនិងកងទ័ពប៉ុណ្ណោះ និងបន្ទាប់ពីបានទទួលនូវជ័យជំនះលើខ្មាំងសត្រូវ។ ដូច្នេះ គេក៏បានប្រសិទ្ធនាមខ្លោងទ្វារនោះថាខ្លោងទ្វារជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_zW5l0U3gN8IIyf6meRuADbAHDM9uJe2BWTyIqejxdA0KdrzYhJ87V7sgWnW4kUqN0LON5PHESGuMu1vhyphenhyphenNlHDC88sK-I77N0U9YzL9tM-oyXxkyglu_wWX2KoIL9tNLFQv3kLzBwo1c99zhxJwRNxtpF3JsP7QuZdWyOCyDDjNmo7MSQoKhh5WfFq2wT/s1280/3.png

៤ ខ្លោងទ្វារតាកៅ ៖ គឺជាខ្លោងទ្វារខាងលិច ត្រូវបានគេប្រើប្រាស់សម្រាប់ប្រហារជីវិត នៅពេលដែលជនណាម្នាក់មានទោសធ្ងន់ធ្ងរ ដែលមិនអាចលើកលែងទោសបាន នោះត្រូវបានគេយកទៅប្រហារជីវិតនៅខាងក្រៅបរិវេណនៃខ្លោងទ្វារ ហើយធ្វើការជីករណ្តៅកប់ឬយកដីនិងថ្មកប់ពីលើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGX6494trn0PDoYziMXV1MaUc_KZOZL2MnQm342TIj5Pe-NOqzQGjqHxIzJc1B5IGNnrTrEWMvtVphivmCntcO9tD8nHk-nwKkZtNnr-KlOJY1UFP0PBcZfneE6XZTXoQPcXOVE1kw88lkCgs0HYILnMWDE4_C4os0MDN-EO29hN2vkQYOCIXlIMa3nUZ7/s899/4.png

៥ ខ្វោងទ្វារដីឆ្នាំង ស្ថិតនៅទិសខាងជើង ត្រូវបានគេប្រើប្រាស់សម្រាប់ក្រុមបុព្វជិតមកពីទីជិតឆ្ងាយដង្ហែក្បួនព្យុហយាត្រាចូលមកទីក្រុង ដើម្បីចូលគាល់ព្រះមហាក្សត្រ ក្នុងគោលបំណងសុំនូវសេចក្តីព្រះរាជទានទោសប្រោសដល់អ្នកមានកំហុសបន្តិចបន្តួច ដែលកំពុងជាប់ឃុំឃាំងនៅក្នុងបរិវេណទីក្រុង ដើម្បីនាំយកពួកគេទៅអប់រំសាជាថ្មីឡើងវិញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAsp2rFMybW1w2I9x5wJvZcoc0lHjqhjzVdvhVFjOPVmdvdxuBIBzHqr209PpS_sO2iHOFnQnZN5nXY7sIdQvwTQhyphenhyphen2a9uEdPQ5qhFt5kfiBm1zMxWK7XMfONb8ALmIg55K91fTv08hF2bWUhcgOCQfZ8Kg6ShGm8VX393QSkm6RITSVfcXLE6Fa1zHgVA/s1000/5.png