Home ព័ត៌មានជាតិ ប្រុងប្រយ័ត្ន! ទឹកស្ទឹងសែន ជិតដល់កម្រិតប្រកាសអាសន្ន

ប្រុងប្រយ័ត្ន! ទឹកស្ទឹងសែន ជិតដល់កម្រិតប្រកាសអាសន្ន

65
0

ដោយមានភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃនេះ បានធ្វើឱ្យទឹកស្ទឹងសែន ឡើងដល់កម្ពស់ ១២,៩៣ម៉ែត្រ ខណៈកម្រិតទឹកដែលត្រូវប្រកាស អាសន្នស្ថិតនៅកម្ពស់ ១៣,៥០ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLipf-iaQVGvHxDMz6s3iYcTSFuRArHmfxkBW_P8oPF0U-B9oAbsntDPkmIRDUfK8j7a7CDZJIhPTvyAgRMNJ6Ch1riAEuKkTIsinbEk4vFczcWW9aJDGaUlZHIxTrOLMAwaOQeGG_Beb8Xd6qOK5c5DbNFJkKbuIUgnWlVkSi5Vb2MrKSAds-U6J67kKG/s1000/E9145967_62AF_4667_AA0F_990C6E44.jpeg

ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ រដ្ឋបាលខេត្តកំពង់ធំ បានអំពាវនាវឱ្យបងប្អូនដែលរស់នៅតាមបណ្តោយដងស្ទឹងសែន ជាពិសេសបងប្អូនដែល រស់នៅតំបន់ងាយរងគ្រោះ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយហាមកូនចៅតូចៗកុំឱ្យចុះលេងទឹក និងត្រូវត្រៀមរៀបចំទុកដាក់នូវសម្ភារ ឯកសារសំខាន់ៗឱ្យបានត្រឹមត្រូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwfcIX7gAESE9_XW9RwPMYWLVs_PT7ZREs-UIreHwfSBj6QK6rvXCUbaowht2dWtlwtMUJHIDGNJD1sEyErpjEU6sqNiNGmqSiMhyphenhyphenZP7GLA6Z_8_P6ZJAS5-s7fr1U-oheOjpyecC1Tg5IYLiazYWT0Tf9WIu_IdZmOzQPTcnxDl63foSPEmoVZPa4prF4/s2048/451654599_7920380161364502_5492903164116925145_n.jpg

ទន្ទឹមគ្នានេះដែរ រដ្ឋបាលខេត្ត ក៏ស្នើឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ ក្នុងការត្រៀមរៀបចំ ផែនការអន្តរាគមន៍ និងត្រៀមរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យក្នុងការជម្លៀសប្រជាពលរដ្ឋនៅពេល ដែលមានគ្រោះមហន្តរាយទឹកជំនន់មកដល់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2neFsjvnPMwl24G0UEt2yZclnsTOoqaX1hh8h47cX1cWuF_MN34RvNak875lWBAjhHmd3_ppFBf1mMEZlSJfE3Yu7L5CIB7SJzJQf4QtZxDJj6hjfjjr4qcnd89i_CsjhF0A-970xUvlr579-pPSi5G7yCXb1nZp_nqX-OR74_qksN9Ol9NAUizjsuFBE/s1280/452118522_791813776461194_2757027540823932554_n.jpg