គេចាំបានថា កាលពីឆ្នាំ២០២១ Dispatch បានធ្វើឱ្យអ្នកគាំទ្រអាស៊ីទាំងមូលភ្ញាក់ផ្អើលដោយរាយការណ៍ថា Jennie កំពុងមានស្នេហាជាមួយ G-Dragon ប៉ុន្តែទំនាក់ទំនងនៃពាក្យចចាមអារ៉ាមនេះបានស្ងត់ទៅវិញ។ ទោះយ៉ាងណា ការរំពឹងទុក Jennie និង G-Dragon មានទំនាក់ទំនងឡើងវិញបានលេចឡើងម្តងទៀតបន្ទាប់ពីលេចសញ្ញាជាច្រើនដែលអ្នកទាំងពីរមានដូចគ្នាជាហេតុបានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទុះឡើងម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBDyNk-Cde0o6bWEuVQRFs5j-_qkBynttMfrTCwPHAvZOsPq7oklKUQ5Ie-PZP60uVYkkUPJO1wTrXCG80d4jBtUUHlX9a2Mh4hyphenhyphenB1rcLMm8Dj8WWGjq5zIBJUIshwmUPSs1CDKjHdWFfnstYsGyX7qnIgLLYZFByVl70qRP-zGLRnEmq3HDTlPbDaNmE/s2560/bd7c99b9-e646-41ce-8d80-3085595112d7_9f230589.jpg

ចាប់តាំងពីខែសីហា ឆ្នាំ២០២៣ Jennie និង G-Dragon ត្រូវបានគេប្រទះឃើញម្តងហើយម្តងទៀតពាក់ចិញ្ចៀនដែលស្រដៀងគ្នា។ កាលពីខែមុន សមាជិកក្រុម BLACKPINK រូបនេះបានចូលរួមព្រឹត្តិការណ៍ផ្សព្វផ្សាយអាល់ប៊ុមថ្មីរបស់ Billie Eilish ខណៈដែល G-Dragon បានលេចធ្លោនៅក្នុងកម្មវិធីជជែកអំពីបច្ចេកវិទ្យាដែលរៀបចំដោយវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់របស់ប្រទេសកូរ៉េ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គេឃើញតារាKpopល្បីទាំងពីរពាក់ចិញ្ចៀនដូចគ្នា។ កាលពីដើមឆ្នាំនេះ Jennie និង G-Dragon បានគ្របដណ្ដប់លើបណ្ដាញសង្គមពេលគេឃើញពាក់ចិញ្ចៀនដែលស្រដៀងគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrhF3Eg6I2gUwe7U48WlhyphenhyphenHq7ix9Cz0f4Pcm1zBSdyA512f7RPA1YSlbbvesAvvhVXuI4iv2jwpzOJ0weyJeOo9Qs5e98gJpWw1pFTPx8C7cWZaEaQ6gsUVLW4tWFMPrC9zTmAIZYbMl4GOaR6U4_X6S8AWAlcnh5Ie9dWYE6K5ksqM1q-cCkFXjXVeh0/s660/image_2024-07-17_15-18-32%20(3).png

Jennie និងមេក្រុម BIGBANG ត្រូវបានគេឃើញពាក់ចិញ្ចៀនដែលត្រូវគ្នាក្នុងឆ្នាំ ២០២៣។ Jennie ត្រូវបានគេរាយការណ៍ថាបានបង្ហោះរូបភាពនេះកាលពីខែសីហា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ រូបថតរបស់ G-Dragon ត្រូវបានថតនៅពេលដែលលោកបានបង្ហាញខ្លួននៅចំពោះមុខប៉ូលិសជុំវិញការចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀនក្នុងខែវិច្ឆិកា ឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ1ZidZTWdRkcGZdMGbuJVmRPtnKM8Rht1t-8SKfvtCt5r07_vujjTY5a44UT6FM2cOx-kRIjB4OEbHXHqjKM1omQJD-x5bStqUXJXONoj93F-LBqJUuCT8V2sbiTXaK3C_M69hrctr0WLIFCj3tD8bMz-opVuPbeFE1EFPcEiIhoQPGsiAIDiZNBq9zs/s721/image_2024-07-17_15-18-33%20(2).png

លើសពីនេះទៅទៀតវីដេអូ Vlog នៅលើឆាណែល YouTube របស់ Jennie កាលពីខែកុម្ភៈមនុស្សជាច្រើនបានកត់សម្គាល់ឃើញថា ក្រមាដែល Jennie ពាក់ក្នុង Vlog គឺស្រដៀងទៅនឹង G-Dragon ពាក់ក្នុងពិធីជប់លៀងជាមួយតារាល្បីៗមួយចំនួនកាលពីដើមឆ្នាំនេះ។ ថ្មីៗនេះ G-Dragon បានចុច Like នៅលើរូបថត និងវីដេអូជាច្រើនរបស់ Jennie ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_IUWuQcNdmWahufbd8aVlbCtAXL16r_GuiJMDAElBidC75Y6m5x7Ua29mWQ8L5Ad-LoCc_rcZemJ86rtLKaPOTXP4F2gBq_CyeJXXeVRHPhV_aYGJGrsN5xqQS56TsbGrt5avfsyPAAIEJCFWZJCyADwUUtBSQ5An2oDkIii37-IUNc9HxoixTKV-rNs/s826/image_2024-07-17_15-18-33.png

កាលពីដើមឆ្នាំនេះ G-Dragon បានចុច Likeការបង្ហោះអំពីការបង្ហាញខ្លួនរបស់ Jennie នៅក្នុងកម្មវិធីជជែករបស់រៀមច្បង Lee Hyori ។ លោកក៏បានបង្ហាញពីការគាំទ្រសម្រាប់ Jennie ដោយចុច Like រូបថតនាងនៅពេលដែលប្រកាសបង្កើតទីភ្នាក់ងារផ្ទាល់ខ្លួនរបស់នាង ODDATELIER ក្នុងខែធ្នូ ឆ្នាំ ២០២៣។ លើសពីនេះ អ្នកគ្រប់គ្រងរបស់ Jennie បានកាន់កាបូបម៉ាកយីហោសម្រាប់ Jennie នៅពេលដែលនាងមកដល់អាកាសយានដ្ឋានអន្តរជាតិដើម្បីចាកចេញទៅ Paris Fashion Week ។ ការពិតដែលថា G-Dragon បានបង្ហាញកាបូបស្រដៀងគ្នានៅលើ Instagram Story របស់លោកបានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនជឿថា G-Dragon បានឱ្យវាទៅ Jennie ជាអំណោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0H5NXoYyq5GjgYI03LBjhHmxSxTIHe76W27Hekk9Wizo28fBBTGwQwvI_3I-kxoThn1DiRNk7KZUpt1wwgINwWrq3sNQS7xAIK9dyg2U6cw2A_64pHVAK9dgs_Zwq3T6AbCVPCHRDP6ygoRj9e557HAMgwaYjL4V535DIAxcMpzImu180I99bUDU4ZFs/s660/image_2024-07-17_15-18-33%20(4).png

នៅក្នុងសហគមន៍អនឡាញ អ្នកនិយមលេងអ៊ីនធឺណិតកំពុងពិភាក្សាថាតើ Jennie និង G-Dragon បានជួបជុំគ្នាឡើងវិញឬអត់។ អ្នកខ្លះជឿថា កំពូលតារាទាំងពីរបានចាប់ដៃគ្នាឡើងវិញ ខណៈមនុស្សជាច្រើនប្រកែកថា តម្រុយទាំងនោះគ្រាន់តែជាការចៃដន្យប៉ុណ្ណោះ។ ទាំង Jennie និង G-Dragon មិនទាន់បញ្ចេញមុខតំណែងទាក់ទងនឹងពាក្យចចាមអារ៉ាមស្នេហារបស់ពួកគេនៅឡើយទេ។ ក្រៅពី G-Dragon Jennie ក៏មានពាក្យចចាមអារ៉ាមថាមានទំនាក់ទំនងស្នេហាជាមួយនឹង V សមាជិក BTS និង Kai សមាជិកក្រុម EXO ។ ចំណែក G-Dragon បានធ្វើឱ្យមានព័ត៌មានចចាមអារ៉ាមទាក់ទងនឹងតារាស្រីជាច្រើនផងដែរ៕