Home ព័ត៌មានជាតិ ផលិតកម្មបារមី ចេញមកបញ្ជាក់កម្មវិធីប្រលងចម្រៀងរ៉េប «Rapper Fighter»

ផលិតកម្មបារមី ចេញមកបញ្ជាក់កម្មវិធីប្រលងចម្រៀងរ៉េប «Rapper Fighter»

104
0

ផលិតកម្មបារមីបានចេញមកបញ្ជាក់ទស្សនិកជនថាកម្មវិធីទូរទស្សន៍ «Rapper Fighter»ជាកម្មវិធីពីរដាច់ដោយឡែកពីគ្នានៃកម្មវិធី The Rapper Cambodia គ្មានទំនាក់ទំនងជាមួយគ្នាឡើយបើទោះបីជាមានការសង្កេតឃើញថា កម្មវិធីទាំងពីរនេះមានលក្ខណៈ និងឈ្មោះ ស្រដៀងគ្នាក៏ដោយ។ ចំពោះបេក្ខភាពដែលមានបំណងចង់ចូលរួមប្រកួតក្នុងកម្មវិធី «The Rapper Cambodia» រដូវកាលទី២ ត្រូវតែជាបេក្ខភាពដែលមិនបាន ឬកំពុងដាក់ពាក្យសម្រាប់កម្មវិធីប្រលងរ៉េប ឬ មានការបង្ហាញមុខ ក្នុងកម្មវិធីទូរទស្សន៍ប្រភេទរ៉េបផ្សេងទៀតដែលមានលក្ខណៈស្រដៀងគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5cq8QpJuWbHS2Lc8HWaFwrXw28oRT56p7-Epq9yk99hBXLffF2-AgcHSP6gLAJY6erpy0iRJ81rgYcA2eKNVxHlPED5a8jnmhOSkKKKVT6OBbPsMPzlY7Kns3DGNX33SqTQf0MmDZdZBD39LOEnvFJ3elg8DBVkrv17u3FyPO_mlW6dmDargpMvqv13k/s2048/image_2024-07-17_14-13-36.png

នាពេលថ្មីៗនេះអ្នកមួយចំនួនបានជជែកញែកយ៉ាងខ្លាំង ហើយអ្នកមួយចំនួនក៏មានការយល់ច្រលំថាកម្មវីធីប្រលងចម្រៀងថ្មីមួយដូចទៅនឹងកម្មវិធីប្រលងចម្រៀងរ៉េប The Rapper Cambodia ។ មានការយល់ច្រលំច្រើនពីសំណាកទស្សនិកជននេះខាងផលិតកម្មបារមី និងផលិតកម្មភ្លើងគប់បានបញ្ជាក់នៅថ្ងៃទី១៧ កក្កដា នេះយ៉ាងច្បាស់លាស់ថា «The Rapper Cambodia» និង «Rapper Fighter» គឺជាកម្មវិធីពីរដាច់ដោយឡែកពីគ្នា ហើយយើងពិតជាមិនមានទំនាក់ទំនងជាមួយនឹងកម្មវិធីថ្មីនេះទេ បើទោះបីជាមានការសង្កេតឃើញថា កម្មវិធីទាំងពីរនេះមានលក្ខណៈ និងឈ្មោះ ស្រដៀងគ្នាក៏ដោយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyPxj28Xn87ddvCcVdoL3PWAZ1fCGlFMpV9AfMvX1Oes8BUd3XDZQ4Dd_uAfuyLNboV_xc0AHeIIrnO_0iISdEdYyBIaITPUZqSef-ix-DqKvEDugLc5lbQo2EO5mBj0QHp-aVoiHMZqj7nIkq3rClA6Dfzn226MThDTNoDG6u4TBtQkK6U2NJ223JCqw/s2048/image_2024-07-17_14-13-35.png

លើសពីនេះ តាមលក្ខន្តិកៈនៃភាពផ្តាច់មុខរបស់កម្មវិធីបារមីបញ្ជាក់ថា បេក្ខភាព ដែលមានបំណង ចង់ចូលរួម ប្រកួត ក្នុងកម្មវិធី “The Rapper Cambodia” រដូវកាលទី២ត្រូវតែជាបេក្ខភាពដែលមិនបាន ឬកំពុងដាក់ពាក្យសម្រាប់កម្មវិធីប្រលងរ៉េប ឬ មានការបង្ហាញមុខ ក្នុងកម្មវិធីទូរទស្សន៍ប្រភេទវ៉េបផ្សេងទៀត ដែលមានលក្ខណៈស្រដៀងគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht-rJvaVcKLUgBjB8j0hTRSOX2gX3P5-CMJNovJMdlndovN_2RxbInRBDecLRRpY69yGCE5-x-Ry39rxQtnOsyk8mAjQe4kSHl6aMyqQnnAMGcRR7N44re22k3bZmeZcQnnPHhZXvOk07XyLFGZDbdd54k5sCx6aSc1BXH2gXA1x3ucW1tMqKTCyCeu_k/s2048/image_2024-07-17_14-13-39.png

ក្នុងសេចក្តីជូនដំណឹងនេះ ផលិតកម្មបារមីបានបញ្ជាក់ទៀថា ក្នុងឆ្នាំនេះ កម្មវិធី The Rapper Cambodia នឹងត្រលប់មកវិញជាមួយនឹងការផ្លាស់ប្តូរដ៏គួរឱ្យរំភើប ជាមួយនឹង សិល្បករ សិល្បការិនីថ្មី ក្នុងទម្រង់ច្នៃប្រឌិតជាងមុន ព្រមទាំងឱកាស ឈ្នះពានរង្វាន់ជ័យលាភី កាន់តែធំជាងមុន រួមជាមួយនឹងឱកាស ឈានជើង ទៅកាន់កម្រិតអន្តរជាតិផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1zi7s0h8a3qmCR38PxxR89OeUNsTE_V8fVqoeaXFM5pNA2DJZ2AHiKedim0lUTMC4VCzzbUlDCQOanuSoBK7FjYojB5n8dkdohFn16n0PNBfy73cO0B7wPxmgWDGTajxuIqo-kU5dW9cdcmTjzWtAmTYh5YXREriXRK28wQ_lV_n7lXbSiLYw-6cJbI0/s2048/image_2024-07-17_14-13-44.png

The Rapper Cambodia រដូវកាលទី២ នឹងបន្តស្មារតីនៃការសហការជាមួយនឹងស្លាកសញ្ញាផលិតផល សិល្បករសិល្បការិនី និង ទេពកោសល្យដែលមានចក្ខុវិស័យក្នុងការបង្កើតវេទិកាលើកស្ទួយសិល្បៈខ្មែរនិងជំរុញឱ្យមានតន្ត្រីរស់រវើកព្រមទាំងឆាកហ៊ីបហបដ៏មានគុណភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcEx9SPoS4ViOAtWzBm9RXWKBYGr3e-sQ8P4ZVkQwrDV2UAiuXCi5s2ih9CKath4hnNQAvwRHDg8KOArZ1zbaI46h3bZmOjnDieHf6AnoXdZo2nI5c0JZaDSE7ZAey7q1HLbBsj2Px5YwdG-Pu-uFVSR8KC6DM-ERYE4MZ3QT-VGQvxK2FSxbM3rmp26g/s2048/image_2024-07-17_14-13-35%20(2).png

គួរបញ្ជាក់ផងដែរថា កម្មវិធី The Rapper Cambodia បានបញ្ចប់រដូវកាលទី១របស់ខ្លួនរយៈពេលជិត៧ខែមកហើយ ខណៈ យូហៃ គឺជាម្ចាស់ជ័យលាភីជាកូនក្រុមរបស់ នរិទ្ធ។ រដូវកាលមុនមានគ្រូបង្វឹកចំនួន៤នាក់គឺ ខ្មែរមួយជីវិត , នរិទ្ធ , Kingchi និង RuthKo និងមាន Producers ពីរនាក់គឺ វណ្ណដា និង ជូវី លីន៕