អស់រយៈពេលជិត២សប្តាហ៍ហើយចាប់តាំងពីផ្ទុះការចោទប្រកាន់ទៅលើ Lisa សមាជិកក្រុម BLACKPINK លួចចម្លងប្លង់ថត MV របស់ Travis Scott បន្ទាប់ពីអ្នកថតវីដេអូម្នាក់ចេញមកបង្ហោះនៅលើបណ្តាញសង្គមខណៈដែល Lisa រក្សាភាពស្ងៀមស្ងាត់ចំពោះការចោទប្រកាន់នេះ។ ការស្ងប់ស្ងាត់របស់ Lisa ធ្វើឱ្យមានការលើកឡើងថានាងហាក់ដើរតាមគន្លងរបស់ផលិតកម្ម YG រាល់ពេលមានភាពចម្រូងចម្រាសផ្សេងៗតែងលើកឡើងដោយខ្លីឬជួនកាលមិននិយាយអ្វីទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM9F9X3aQJqWKncsYDJBQpOB1nx5jjpzOcecudfbp7BAVm22sKsqkYbvFCRozGUY9rP1vgYqgC5_CgKoTXBhNB65mLcPt4L05ODHpufYCH7gxudO11amN99KnJCUZJNZrGR6LufNHBiybMrx6vJrARX-VNdP_iCSk0-Oqqdd0gPppyYnPCLnutJPVFiTA/s1545/image_2024-07-17_10-17-17.png

Lisa សមាជិកក្រុម BLACKPINK បានចែករំលែករូបថតជាច្រើនសន្លឹកនៅលើ Instagram កាលពីថ្ងៃទី១៥ ខែកក្កដា រួមជាមួយនឹងចំណងជើងថា «សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគ្រប់គ្នាដែលបានចូលរួមក្នុងព្រឹត្តិការណ៍ Rockstar pop-up កាលពីចុងសប្តាហ៍មុននៅទីក្រុងសេអ៊ូល។ ខ្ញុំមានអារម្មណ៍ស្រលាញ់ពីអ្នករាល់គ្នាជានិច្ច ហើយក៏អរគុណចំពោះការគាំទ្រ។ ខ្ញុំមិនអាចរង់ចាំបង្ហាញអ្នកបន្ថែមទៀតទេ»។ ក្នុងរូបថតដែលនាងបានបង្ហោះ Lisa បានបង្អួតរាងស្លីមរបស់នាងក្នុងឈុតដ៏ឡូយ ដែលមានអាវធំពណ៌ស និងខោពណ៌ខ្មៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtAme7I11WFvg8IO3Xb9dm7VNE0Ipncs79FsC9CFAJRQtZaN-quH7D_NKUObXJybVLacjN7-lMYKBQWKPNF6UzNxYn3lbOECZZHQvbdpUVDN0tFoNeLWme5iqyaE4SVFR2q9Kub9Tg8k6QzWb7EGqzMYvWC-xypTgq134NY_c7UcOe7UT8Vb2EFa0481U/s1534/image_2024-07-17_10-17-18%20(2).png

ការបង្ហោះរបស់ Lisa គឺជាលើកដំបូងបន្ទាប់ពីមានការបង្ហោះចោទប្រកាន់លួចប្លង់ថតរបស់តារាចម្រៀងផ្សេង។ ភាពចម្រូងចម្រាសនៃការលួចចម្លងជុំវិញវីដេអូចម្រៀង «Rockstar» របស់ Lisa បានផ្ទុះឡើង។ ជាពិសេស អ្នកថតរូប និងអ្នកដឹកនាំវីដេអូ Gabriel Moses បានអះអាងនៅលើគណនីផ្ទាល់ខ្លួនរបស់ខ្លួនថា MV “Rockstar” របស់ Lisa ដែលបានចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា បានលួចចម្លងវីដេអូចម្រៀងរបស់ Travis Scott ក្នុងMV «FE!N» ដែលបានចេញមុនជិត៣ខែមុនពេល Lisa ទម្លាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUmoUKA4QDizOzKTtxOyPFQSVkjZ7X4P7Ph2HbGsEZoN6Ur_2sKJxtqU402N9xN4VeuL9oSkKZGUMbdMLQSNfUvvUZM6QUJvjoaJWLrRpyUwTVcx8KI8GhZBntFtgV0xoiopPlgHmbdKDdcR43A44kyZT1felaSuE-_ZRmyg8GBODHDitYWKTa950hO44/s1541/image_2024-07-17_10-17-19%20(2).png
Moses បានទាមទារការពន្យល់ពីក្រុមរបស់ Lisa នៅចុងខែនេះ។ ទោះជាយ៉ាងណា ភាគីរបស់ Lisa នៅស្ងៀម។ នេះមិនមែនជាលើកទីមួយទេដែល Lisa បដិសេធមិនបញ្ចេញមតិលើរឿងចម្រូងចម្រាសបែបនេះ។ នាងក៏បានរក្សាភាពស្ងៀមស្ងាត់ផងដែរ អំឡុងពេលមានការចោទប្រកាន់ពីមុនអំពីការលួចចម្លង ពាក់ព័ន្ធនឹងឈុតវីដេអូចម្រៀងរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOdXPd02_pd7frpojVnVMBxNp8_yP05f6f7xNI0HJSTncmjaIf2kiAOyNYHUtA7XekTBfTa6llvSTQEMzxMpGkZSP39bJ14frO61VRt3WI3doNoXly5iqwTin_ZBVWsTA6PGXdDUTpc6El91wvMb2anj0LHpsasl9-RttAnsD7cbzQJpY3OSQZlWSBqk4/s658/image_2024-07-17_10-12-14.png

ការប្រាស្រ័យទាក់ទងជ្រើសរើសនេះបានក្លាយជាសញ្ញាសម្គាល់របស់ YG ជាយូរមកហើយ។ ក្រៅពីការចែករំលែកគោលជំហរដែលពួកគេចង់បាន YG ជាធម្មតាឆ្លើយតបនឹងបញ្ហាផ្សេងទៀតដោយ «មិនអាចបញ្ជាក់បានដោយសារតែភាពឯកជនរបស់សិល្បករ» ឬ «គ្មានការអធិប្បាយ»។ Lisa ហាក់ដូចជាកំពុងបន្តដើរតាមគន្លងរបស់ YG នេះ៕