ហង្ស ម៉ានីតា Miss Universe Cambodia 2022 ត្រូវបានអ្នកគាំទ្រសង្ស័យថានាងអាចតំណាងប្រទេសកម្ពុជាម្តងទៀតប្រកួតនៅលើឆាកបវរកញ្ញា។ ការសង្ស័យនេះក្រោយពីគេបានឃើញ ហង្ស ម៉ានីតា បង្ហោះវីដេអូអនុស្សាវរីយ៍របស់នាងអំឡុងពេលប្រកួតឆាក Miss Universe លើកទី៧១ លើទឹកសហរដ្ឋអាម៉េរិកកាលពីឆ្នាំ២០២២កន្លងមកនេះ។
បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ ហង្ស ម៉ានីតា ដែលត្រូវបានអ្នកគាំទ្រចាត់ទុកថាជាកូនពៅក្រោមការគ្រប់គ្រងរបស់លោក ម៉ែន និមលរ័ត្ន ដោយសារតែកម្មវិធីបវរកញ្ញានេះត្រូវបានផ្លាស់ប្តូរអ្នកគ្រប់គ្រងថ្មីធ្វើឱ្យអ្នកគាំទ្រសង្ស័យថានាងអាចតំណាងប្រទេសកម្ពុជាម្តងទៀត។ ការសង្ស័យថាកូនខ្មែរ កាត់បារាំងរូបនេះអាចប្រឡូកក្នុងវិស័យបវរកញ្ញាម្តងទៀតដោយសារតែគេបានឃើញ ហង្ស ម៉ានីតា បង្ហោះវីដេអូកាលពីនាងប្រកួតនៅលើឆាក Miss Universe។.png)
កាលពីថ្ងៃទី៨ កក្កដា ហង្ស ម៉ានីតា បានបង្ហោះវីដេអូខ្លីមួយរយៈពេល១.៣០ នាទី ជាវីដេអូសង្ខេបអំឡុងពេលនាងតំណាងប្រទេសកម្ពុជាដោយបានដាក់រូបបេះដូងពណ៌ស្វាយជាមួយពាក្យថា «Stay tuned…» និងបានដាក់ហាសថេក Miss Universe Cambodia 2022»។ ការបង្ហោះនេះបានធ្វើឱ្យមានការទាក់ទាញក្នុងចំណោមអ្នកគាំទ្រវិស័យបវរកញ្ញាដោយសង្ស័យថា ម៉ានីតា អាចវិលមកប្រកួតបវរកញ្ញាម្តងទៀត។
អ្នកគាំទ្របានបង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងចំពោះដំរួយនេះហើយនិងស្វាគមន៍យ៉ាងកក់ក្តៅចំពោះការវិលត្រលប់មកវិញបន្ទាប់រយៈពេល២ឆ្នាំរបស់នាងមកកាន់ឆាកបវរកញ្ញាម្តងទៀត។ ជាមួយគ្នានេះ អ្នកគាំទ្របានខម្មិនទៅលើកម្មវិធីបវរកញ្ញាផ្សេងៗដែលនាងអាចតំណាងប្រទេសកម្ពុជាម្តងទៀតគឺអាចជាកម្មវិធី Miss International និង Miss World ហើយសន្ទុះដែលថា ហង្ស ម៉ានីតា ចូលឆាក Miss Internationalគឺមានចំនួនច្រើន ស្របពេលដែលឆ្នាំ២០២៣ សំណាង អេលីណា ដែលជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៩ ចូលប្រកួតកម្មវិធីមួយនេះដែលជាការតំណាងប្រទេសជាលើកទី២របស់ខ្លួន។
គួរបញ្ជាក់ផងដែរថា ហង្ស ម៉ានីតា មានម្តាយជាជនជាតិខ្មែរនិងឪពុកជាជនជាតិបារាំងអាចនិយាយបាន៤ភាសា គឺភាសាខ្មែរ អង់គ្លេស បារាំងនិងអេស្ប៉ាញ។ ការប្រកួតរបស់ ហង្ស ម៉ានីតា នៅលើឆាកអន្តរជាតិក្នុងទឹកដីសហរដ្ឋអាម៉េរិកធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រប៉ុន្តែគួរឱ្យសោកស្តាយកម្ពុជាមិនអាចបំបែកប្រវត្តិសាស្រ្តចូលTOP ក្នុងការប្រកួត Miss Universe ឡើង។ កាលពីនាងប្រកួតបវរកញ្ញាចក្រវាល៤ជំនាន់គឺ រឿន ណាត សំណាង អេលីណា រ៉េត សារីតា ងិន ម៉ារ៉ាឌី បានទៅចូលរួមលើកទឹកចិត្តនាងដោយផ្ទាល់៕










