ថ្មីៗនេះ អ្នកគាំទ្រវិស័យ K-Pop ជាច្រើននៅជុំវិញពិភពលោកហាក់មានការរភ្ញាក់ផ្អើលនិងរំជើបរំជួលជាខ្លាំង បន្ទាប់ពីលេចធ្លាយព័ត៌មានថា HyunA និងមិត្តប្រុសខ្លួន Yong Junhyung នឹងចាប់ដៃគ្នាចូលរោងការនៅក្នុងខែតុលាឆាប់ៗខាងមុខនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3BNRVxJRpELmuPD39i3euEqgWvwcDV0Y0yzod-sJM_7nVcMIxENEe_gEQg3YdHP28nafgSwXjDRU9oW4CDYT3ugp5HgNbLJx4z0rgOpc79L706AWS9RXKysF5LQZezrDcfwHmX3QJk-LkZSfIA7vDGjcLnjRFPh-GLgnZVBxiBDk6pLOryfhHcU5QZho/s900/photo_2024-07-08_13-24-58.jpg
បើយោងតាមប្រភព Exclusive ពី YTN បានបែកធ្លាយព័ត៌មានថា តារាចម្រៀងស្រីល្បីឈ្មោះក្នុងវិស័យ K-Pop HyunA និងមិត្តប្រុសខ្លួន Yong Jun-hyung អតីតសមាជិកក្រុម HIGHLIGHT កំពុងត្រៀមខ្លួនសម្រាប់ពិធីអាពាហ៍ពិពាហ៍របស់ពួកគេ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះហើយ ខណៈទីតាំងនៃពិធីនេះនឹងរៀបចំឡើងក្នុងទីក្រុងសេអ៊ូល ហើយព័ត៌មានលម្អិតនឹងជម្រាបជូននាពេលក្រោយៗទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsQNdX-sQj8fsGb3AjSWAky0sV8ynRgbUa_moKXfPgh43YXR-Tr6Jp9p9qr0aNcD2KQsrAnZU2iWxjjemrTwsOy2hnQWvvFZ0USWGs2XRAdaGZxjrEX36gSShJQiNaEK3WO7kKAVVFZVk2kYBTFV4F5e3156REoGzwr0vOzikaLGzY1yBRcXmQTI7Y0GE/s1080/photo_2024-07-08_13-24-59.jpg

យោងតាមប្រភពអ្នកជិតស្និទ្ធនឹងគូស្នេហ៍មួយគូនេះបានបង្ហើបឱ្យដឹងថា «ការសម្រេចចិត្តរៀបអាពាហ៍អាពាហ៍របស់តារាចម្រៀង K-Pop ទាំង២រូបនេះគឺកើតចេញពីចំណងមិត្តភាពដែលបានបង្កើតឡើងជាយូរឆ្នាំមកហើយ។ ពួកគេជាមិត្តនឹងគ្នាយូរមកហើយ ហើយពួកគេយល់ពីសុខទុក្ខគ្នាយ៉ាងច្បាស់ ជាពិសេសគឺជីវិតនៅក្នុងវិស័យសិល្បៈកម្សាន្ត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOJ1rziPNH6cROu-sMhzQZrJE-V4SE_bk9M8Yq7QQjWZP4vIyO_b6Fet9EOLDIS9uPFll54GrA0FojxIfQfLiNwuqtHzlSno0AdOjlN-HvpqN0sGiML5wr_c6eQAG4EfVtDZDHn94atdA2hds76qYVEYVbwdArXNHX2h3H62wXcYNADHnjOtknFIQP8a8/s960/photo_2024-07-08_13-25-01.jpg

ប្រភពដដែលបានឲ្យដឹងទៀតថា«ពួកគេជឿជាក់លើគ្នានិងយល់ចិត្តគ្នាខ្លាំងណាស់ បន្ទាប់ពីបានក្លាយជាគូស្នេហ៍ ហើយខ្ញុំគិតថា ការដែលពួកគេបានសម្រេចចិត្តរៀបការដោយសារ តែការជឿជាក់លើសេចក្តីស្រឡាញ់ដែលមានឲ្យគ្នាទៅវិញទៅមក»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQb5r0Zg6u07IVjylK3b-1nYePN68l8PTn60emxRwgMVBYUSPLUe5kUfREDTXTe5PVsY9zV_NRUr2_z9pp68g9WgAFFu55N-jruRLVcEPO1cHnYrN6ioJ9QJbohGkjceYAe66qBEzVmY8Ih0XrJfb9OU78oUG8Jjx3OqDuJd11aTtwO1v3JwpTSF_3_SE/s1280/photo_2024-07-08_13-25-02.jpg

គួរបញ្ជាក់ដែរថា ដំណឹងនៃការរៀបអាពាហ៍ពិពាហ៍ដ៏ឆាប់បំផុតរបស់ពួកគេបានកើតឡើងប៉ុន្មានខែ បន្ទាប់ពីអ្នកទាំងពីរបានបញ្ជាក់ជាសាធារណៈអំពីទំនាក់ទំនងស្នេហារវាងគ្នា កាលពីខែមករា ឆ្នាំ២០២៤នេះ។ យ៉ាងណាមិញ បន្ទាប់ពីការប្រកាសជាសាធារណៈអំពីទំនាក់ទំនងស្នេហាអ្នកទាំង២កាលពីពេលកន្លងទៅនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើនបានសម្តែងនូវការពេញចិត្តនិងអបអរសាទរ ស្របពេលក៏បានទទួលរងនូវមតិវាយប្រហារ រហូត HyunA បានបាត់បង់អ្នកគាំទ្ររាប់ម៉ឺននាក់នៅលើ Instagram ព្រោះតែរឿងរ៉ាវភាពចម្រូងចម្រាសរបស់ Yong Jun-hyung ថា ជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មផ្លូវភេទ កាលពីឆ្នាំ២០១៩ផងដែរ៕