Home ព័ត៌មានអន្តរជាតិ ឃើញហើយរំភើប! មហាសេដ្ឋីឥណ្ឌាប្រកាសផ្តល់មាសដល់គូស្វាមីភរិយាក្រីក្រចំនួន ៥០ គូ

ឃើញហើយរំភើប! មហាសេដ្ឋីឥណ្ឌាប្រកាសផ្តល់មាសដល់គូស្វាមីភរិយាក្រីក្រចំនួន ៥០ គូ

53
0

បរទេស៖ Mukesh Ambani ដែលជាមហាសេដ្ឋីឥណ្ឌាលំដាប់អាស៊ី បានឧបត្ថម្ភកម្មវិធីអាពាហ៍ពិពាហ៍ជាក្រុម ហើយបានបរិច្ចាគមាស និងមូលប្បទានប័ត្រដល់គូស្វាមីភរិយាថ្មីថ្មោងចំនួន ៥០ គូក្នុងស្ថានភាពលំបាក។
មហាសេដ្ឋីឥណ្ឌា Mukesh Ambani ម្ចាស់ក្រុមឧស្សាហកម្ម Reliance និងភរិយារបស់លោក រួមទាំងសកម្មជនស្ម័គ្រចិត្តរបស់ Nita Ambani កាលពីសប្តាហ៍មុនបានរៀបចំពិធីមង្គលការជាក្រុមសម្រាប់គូស្វាមីភរិយាប្រហែល ៥០ គូមកពីសាវតាក្រីក្រក្នុងទីក្រុង Palghar នៃរដ្ឋ Maharashtra។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihl1TSJVGEeOJp_8604BzyIt154AvaiFz9gkcYcnqkRjJU0GR8aM4WykZ59uG0MPaituoL5d-vQLgyi0vC8kGHYzS9zeyzZNLT8zhBcYspVYEU1P9m8agYpGrAtjfNZguKpXBvHFxc2ViYMcJiFILkRY2a7vobbIxlWvqekoivrxRulPOSQHMnk5VFTtQ/s500/788655516_ambani-cover-min-1_202407.jpg

ពិធីមង្គលការនេះបានធ្វើឡើងកាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២៤ នៅសួន Reliance Group ក្នុងទីក្រុង Thane រដ្ឋ Maharashtra ភាគឦសាននៃទីក្រុង Mumbai ដោយមានអ្នកចូលរួមប្រហែល ៨០០ នាក់ រួមទាំងគូស្នេហ៍ និងសាច់ញាតិផងដែរ។ ក្រុមគ្រួសាររបស់កូនច្បងពីរនាក់របស់មហាសេដ្ឋី Mukesh រួមទាំងកូនប្រុសច្បង Akash និងកូនស្រី Isha ក៏បានចូលរួមក្នុងព្រឹត្តិការណ៍នេះដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLEvcxgV0euVaxbRGZyjApWXDB1gRn1-k2UDfRiDd883eJwUPG1L_RBSjYivA0JQ4_gNW6DE-own1oDcFPcYkR-THpct4hd7h-LKyFgLh0IZld9GoNYmnz5o2ZuCGlCDewqL-PxbjCXsaYg8M_bxkVaKOH3NmabjDO4dlIEi-_5rN26pmF_thFGnI7ZJ0/s1600/nita-mukesh-ambani-throw-grand-mass-wedding-ceremony-for-the-poor-ahead-of-son-anants-wedding.webp

ពួកគេមិនត្រឹមតែរ៉ាប់រងរាល់ការចំណាយក្នុងពិធីមង្គលការប៉ុណ្ណោះទេ គ្រួសារអ្នកមានបំផុតរបស់ប្រទេសឥណ្ឌាក៏បានផ្តល់គ្រឿងអលង្ការមាសសុទ្ធដល់គូស្នេហ៍នីមួយៗ រួមមានខ្សែក mangalsutra ចិញ្ចៀនអាពាហ៍ពិពាហ៍ និងចិញ្ចៀនច្រមុះដែលធ្វើពីមាស និងកជើងប្រាក់ជាច្រើនប្រភេទ។ លើសពីនេះកូនក្រមុំម្នាក់ៗត្រូវបានផ្តល់មូលប្បទានប័ត្របន្ថែមដែលមានតម្លៃ ១០១,០០០ រូពី (ប្រហែល ១,២០០ ដុល្លារអាមេរិក) ជាថ្លៃបណ្ណាការផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIdNsmjzE9gplQ0N_vIxpSrJZaWnKxVhitRndtSdqKWgq0xdd2Cxp49NZQ2uovB6ytM9trP3tX-31kEBMNF9lBPS6aUSgfX-F4e6vnSoijalCgMJnQZkp-1Ew-skL1zDv0eLb3AnCaVYn711UJDXuzPwyRXhyphenhyphenjAQhct8KmgtOrio4Rik_e3CdT6kVOyB8/s1020/photo_2024-07-08_11-11-02.jpg

មហាសេដ្ឋី Ambani ក៏បានសន្យាថានឹងផ្គត់ផ្គង់គូស្វាមីភរិយាក្រីក្រទាំងអស់សម្រាប់ពេញមួយឆ្នាំ រួមជាមួយនឹងរបស់របរប្រើប្រាស់ក្នុងផ្ទះដូចជា ចាន ចង្ក្រានហ្គាស កង្ហារ ភួយ និងខ្នើយទៀតផង។ គួរបញ្ជាក់ដែរថា Mukesh Ambani គឺជាមហាសេដ្ឋីដែលមានជាងគេនៅអាស៊ី និងជាប់ចំណាត់ថ្នាក់ទី ១១ នៅលើពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិ ១១៨ ពាន់លានដុល្លារអាមេរិក នេះបើយោងតាម Bloomberg។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3II9GI35HRFx6bHcgSeAL8XL28uFYVdirUsC4TQBg5H2aMh3ORVtd-ezsTxCES9Ok8ybJrjuJEO3MoI98KdQlnAkWUXUry3DNS2IqOs5hzSzfBwvvN4nTCsojT8F8Sohk4vPafb1mf2LzqOwBeV_zKCMAoSEnwWVrJIAT030MS4oWN7REdL32Ba9baAY/s1280/photo_2024-07-08_11-11-29.jpg

លោកនិងភរិយារបស់លោកមានកូន ៣ នាក់ក្នុងនោះកូនភ្លោះ Isha និង Akash អាយុ ៣៣ ឆ្នាំ និងកូនប្រុសពៅ Anant អាយុ ២៩ ឆ្នាំ។ Anant Ambani ដែលជាកូនប្រុសពៅរបស់គ្រួសារនេះនឹងចាប់ផ្តើមប្រារព្ធពិធីមង្គលការរយៈពេល ៣ ថ្ងៃនៅថ្ងៃទី១២ ដល់ ១៤ ខែកក្កដា ឆ្នាំ២០២៤ ដោយបានអញ្ជើញភ្ញៀវចំនួន ១,២០០ នាក់ រួមទាំងមហាសេដ្ឋីកំពូលៗជាច្រើនរូប និងអតីតអ្នកនយោបាយជុំវិញពិភពលោកផងដែរ៕