Home ព័ត៌មានជាតិ ខ្នងផ្សារនារដូវវស្សាឆ្នាំនេះ កំពុងទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកនិយមបោះតង់!

ខ្នងផ្សារនារដូវវស្សាឆ្នាំនេះ កំពុងទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកនិយមបោះតង់!

222
0

ខ្នងផ្សារ ប្រៀបបានទៅនឹងឋានសួគ៌ក្រោមមេឃ ដែលមានទីតាំងស្ថិតនៅក្នុងភូមិតាំងបំពង់ តំបន់រលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលទីនោះគឺជាទីតាំងប្រសព្វគ្នារវាងមុំ៣ ភ្ជាប់ខេត្តបីគឺកំពង់ស្ពឺ កោះកុង និងពោធិ៍សាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib_XkZY4zy86tzseR7dJfOWjZe1isGtLzPQEpexZSMA-8jtoDzgFzNSoksnNfTPJDSeUDVRtxkxF6V78k7mqpTrU81nzn2Z9l794_k2c1COSAfHwJqvPsOygGQ39eeHwHvuOV0CeACESITKTUXLAjN7BnmRRemAAMJ97qCqjjM-9l8IAoMVNEOkxjSkx8/s2048/441871002_435944379196927_8695711388997017842_n.jpg

ខ្នងផ្សារ នេះគឺជាពាក្យដែលចាស់ៗហៅតាំងពីយូរណាស់រហូតមកដល់សព្វថ្ងៃ ហើយនៅឆ្នាំ១៩៩៣ ឬមុនឆ្នាំ១៩៩៣ សម័យខ្មែរក្រហមនៅទីនេះគឺជាទីតាំងលក់ដូរទំនិញតិចតួចជាលក្ខណៈគ្រួសាររបស់បងប្អូនអ្នកភូមិដែលរស់នៅទីនេះ ទើបគេហៅទីនេះថា ខ្នងផ្សារ ផ្សារនេះគឺជាផ្សារលក់ដូរ មិនមែនឈឺផ្សា ផ្សាដែក ឬខ្នងសា នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDga3nAhHlCg1auoelJY7rt_7_MIHM24zRiCVh-5Jop2iZXucg1gpa2rI2nhRTFBv1CvCzAK75ImOHhikfJEmmTfNt0NHwjYWOfE0313A3UktdVF1nSWcC_ImCKdCWBcQ0lCaCLEyUvbX1PC07G8EIbDs7K3clw5PaHcL6TEFmSBeOQLkNTlN477iUzFg/s2048/441896975_435944389196926_3011965024198049379_n.jpg

នៅពេលដែលភ្ញៀវទេសចរបានឡើងទៅដល់លើកំពូលភ្នំ នឹងអាចគយគន់ពីទិដ្ឋភាពធម្មជាតិដ៏ខៀវស្រងាត់ គ្របដណ្តប់ដោយវាលស្មៅបៃតងខៀវខ្ចី ក៏ដូចជាស្រូបយកនូវជំនោរទឹកសន្សើម និងអ័ព្ទផ្សែង ខ្យល់ត្រជាក់នាព្រឹកព្រលឹមស្រាងៗ ជាពិសេសនៅក្នុងរដូវវស្សារ ធានាថានឹងទទួលបាននូវបរិយាកាសដ៏វិសេសវិសាលបំផុត។ នៅទីនោះគឺវាសាកសមបំផុតសម្រាប់អ្នកដែលស្រលាញ់ដំណើរកម្សាន្តបែបផ្សងព្រេង ព្រៃព្រឹក្សា និងចង់ទទួលបានបទពិសោធន៍ថ្មីៗពីការឡើងភ្នំធានាថាមិនខកបំណងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfRzANVsTyCjVlAOveHQFNqKTB7sW13GmANt9QSVls6sikeBTctzB1ZGQmC7-x-lqeevui58gOM_6FUmpOOMJRZRxir23QSv7HIuRQV0z1aWBcYxwK4d7j11WFNQPwGx1PHdCs37ZiQsFxnDtSBYbmpDMLU_O89IQE6rkoA6KZeLY3vag4tOugbuTs4J4/s2048/441872809_435944335863598_6000975876357273891_n.jpg

បើយោងតាមរូបភាពចែកចាយពីបណ្តាញសង្គម នារដូវវស្សារឆ្នាំនេះខ្នងផ្សារហាក់ទទួលបានបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសង្កេតឃើញថា ភ្ញៀវទេសចរជាច្រើនបាននាំគ្នាសម្រុកទៅបោះតង់គយគន់ទេសភាពនៅលើខ្នងផ្សារនេះជាជួរៗតែម្តង។ ខណៈក៏បានលើកឡើងជាមតិសរសើរព្រោងព្រាតពីភាពល្អឯកនៅលើកំពូលភ្នំមួយនេះ ដែលបង្កើតជាអនុស្សាវរីយដែលមិនអាចបំភ្លេចបាន ទៅហើយនឹកចង់ទៅម្តងទៀតគ្រប់ៗគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiATg02V8p53LXNAbRkf3ouBRjNa8rt21dsyK2zPIvsDBbRjDjxs45iXOiBY1vDCYAgd-R8_dTDGbYwpf6km-4IqL6udhoUEZnqhUDdV0RTatapIRH5Lfp2smmIm2YC2uPnJXy_deuS5jL47fiCnrxAc5h6Teo8KfSx4WKGKhYUfgmLtPHB_LziMUNtvuo/s2048/441887185_435944345863597_3624048426176586586_n.jpg

ចំពោះផ្លូវឆ្ពោះទៅកាន់ខ្នងផ្សារនេះវិញ គឺយើងត្រូវធ្វើដំណើរកាត់តាមផ្លូវជាតិលេខ៤ ទៅកាន់ទីរួមខេត្តកំពង់ស្ពឺ បន្ទាប់ពីឆ្លងស្ពានខេត្តកំពង់ស្ពឺប្រមាណជាង ១គីឡូ រួចបត់តាមស្តុប តេលា (ច្បារមន) ទៅស្តាំ ប្រមាណ១គីឡូ យើងនឹងឃើញផ្លូវបត់ឆ្វេងដែលមានស្លាកសញ្ញាប្រាប់ផ្លូវទៅ ឱរ៉ាល់ ។ បត់ចូលតាមច្រកឱរ៉ាល់ (ផ្លូវ៤៤) ប្រហែល ៥០គីឡូ យើងនឹងដល់រង្វង់មូលឱរ៉ាល់ រួចយើងបន្តដំណើរទៅមុខ តាមផ្លូវលំ ប្រមាណ ៣៥គីឡូ ដោយជិះកាត់ តេទឹកពុះ យើងនឹងទៅដល់ ភូមិរលាក់កងជើង ដែលជាភូមិនៃភ្នំខ្នងផ្សារ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJzc4MEhgWSl2I7BuUddXfJgOOk5Fhvb3hyphenhyphenDBbjb-dhJt7a_stE_ovrzwj1kKZXgcqLyWKMH1VNhTxfeaUyuX-VWRe9nNpqmHRi5vn6qZP7CL9MN68nfYekYV8TY2Zk1-tuVv0T1IdhOUyFZCr5aQSutx1fygYLpw8DX_sN_Z7YzS8lfuoOLgLVBYQG1U/s2048/441923055_435944402530258_5547628316510406591_n.jpg

រូបភាព៖  Everlasting Trip