Home ព័ត៌មានជាតិ ឈ្វេងយល់ពីជម្ងឺទឹកនោមផ្អែមប្រភេទទី១និងទី២!

ឈ្វេងយល់ពីជម្ងឺទឹកនោមផ្អែមប្រភេទទី១និងទី២!

61
0

ជំងឺទឹកនោមផ្អែមគឺជាក្រុមមួយនៃជំងឺដែលកើតឡើងដោយសារតែសកម្មភាពរបស់អាំងស៊ុយលីនដំណើរការមិនប្រក្រតី ឬការកើនឡើងជាតិស្ករនៅក្នុងឈាម ឬមូលហេតុទាំងពីររួមគ្នាតែម្តង។ អ្នកកើតជម្ងឺទឹកនោមផ្អែមអាចវិវិត្តកាន់តែធ្ងន់ធ្ងរឡើង ក៏ដូចជាអាចបណ្តាលឲ្យស្លា.ប់មុនអាយុរំពឹងទុកផងដែរ ប្រសិនបើមិនបានទទួលបានព្យាបាលឲ្យបានទាន់ពេលវេលា។ បើយោងតាមមន្ទីរពេទ្យអន្តរជាតិ Bumrungrad បានបែកចែកជម្ងឺទឹកនោមផ្អែមជា២ប្រភេទធំៗ ដូចខាងក្រោម៖
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivKR6a9hNpMR6hx89TIucm7_HAMmzP7joqD5pEyOvlei_YjV0jRhEUZ96CpOJ5XXNb6pfaNtT4SxjE5N3TClnE1dM7l7tkY2XD1NOISn-7HnqUL1O2r27TOJxu7soY-xYpXk3wv0DX47FK7cAVm_nhRGo_FOf5BIaam4apiajB8M4Xxb81QJErRfsajH0/s1200/photo_2024-07-05_10-28-30.jpg
• ជំងឺទឹកនោមផ្អែមប្រភេទទី១ ដែលត្រូវបានគេស្គាល់ថា ជាជំងឺទឹកនោមផ្អែមពឹងអាស្រ័យអាំងស៊ុយលីន ឬ ទឹកនោមផ្អែមកើតវ័យក្មេង។ គេមិនទាន់បានដឹងច្បាស់នៅឡើយទេពីមូលហេតុនៃជំងឺនេះ ប៉ុន្តែគេជឿថាវាទាក់ទងទៅនឹងកត្តាហ្សែន របបអាហារ និងកត្តាបរិស្ថាន ក៏ដូចជារួមផ្សំនឹងប្រវត្តិគ្រួសារមានកើតទឹកនោមផ្អែមជាដើម។ ជាទូទៅ មនុស្សត្រឹមតែ ៥%-១០% ទេដែលបានកើតជំងឺទឹកនោមផ្អែមប្រភេទទី១នេះ។ ចំពោះកត្តាហានិភ័យ ជំងឺទឹកនោមផ្អែមប្រភេទទី១ គឺជាដំណាក់កាលស្រាលជាងជំងឺទឹកនោមផ្អែមប្រភេទទី២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf7_MzY4d0Ip9_BkOZZgICFz-unY7c3mMtP-uIQrD4BTfVoKQhQsCcZqdgHbtiUifsu0gAIf9SddGaz14vx_8bNe3nVCaFIXXWU5IT3C1cc84DXXXBUqZRLXUbYWn9n7-Jra6xjKia8KxQ8tLX_hFrBmxFBByzI0LPUFrmJmsGVpCZJnsVtIj0LWcBnec/s1280/photo_2024-07-05_10-28-31%20(2).jpg

• ជំងឺទឹកនោមផ្អែមប្រភេទទី២ ដែលត្រូវបានគេស្គាល់ថាជាជំងឺទឹកនោមផ្អែមមិនពឹងអាស្រ័យអាំងស៊ុយលីន ឬជំងឺទឹកនោមផ្អែមកើតមនុស្សពេញវ័យ។ ចំពោះមូលហេតុកើតជម្ងឺទឹកនោមផ្អែមប្រភេទទី២នេះដោយសារតែការកើនឡើងជាតិស្ករខ្ពស់នៅក្នុងឈាម និងការផលិតអកម៉ូនអាំងស៊ុយលីនមិនគ្រប់គ្រាន់។ កត្តាប្រឈមចំពោះជំងឺទឹកនោមផ្អែមប្រភេទទី២នេះរួមមាន មនុស្សចាស់ មនុស្សធាត់ពេក និងក្រុមគ្រួសារដែលមានប្រវត្តិកើតជំងឺទឹកនោមផ្អែម ប្រវត្តិនៃការកើតជំងឺទឹកនោមផ្អែមកំឡុងមានផ្ទៃពោះ ការគ្រប់គ្រងជាតិស្ករថយចុះ មិនបានហាត់ប្រាណនិង ក្រុមអម្បូរនិងជនជាតិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguj6dEWSDiFvTfhyphenhyphenSi4josHPwm-CHmlyuoe8FCXckOY68cSC6AFgOzGDS0QVaegzYmuNKDZXcMTdqFIUeKmVOrmMZkX9-BdUzNZffT27y3dEmOW885mH4ShX0N3TpiFca2yCdbr7CVFxC0rNq-Z1qVV2__bMuHWJUCXa3N8WIWYByg_xNeMqylLwaDgKE/s1100/photo_2024-07-05_10-28-31.jpg

ជាការកត់សម្គាល់ ការកើនឡើងជាតិស្ករកំឡុងពេលមានផ្ទៃពោះក៏ប្រឈមមុខនឹងការកើតជម្ងឺទឹកនោមផ្អែមផងដែរ ដែលគេបានសង្កេតឃើញថា បានកើតឡើងទៅលើស្ត្រីមានផ្ទៃពោះពី ២%-៥% ប៉ុន្តែវាបាត់ទៅវិញនៅពេលស្រី្តសម្រាលកូនរួច។ ស្រ្តីដែលកើនជាតិស្ករក្នុងឈាមកំឡុងពេលមានផ្ទៃពោះជាកត្តាប្រឈមខ្ពស់ដែលអាចកើតមានជំងឺទឹកនោមផ្អែមប្រភេទទី២ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihidGS2QsBNHyjmARygqIlQgcilDyETq0B32kgadYJtpr16qH3d_QMrCCzrIQBBuBdiNLOArF1I94jzDCTnzT7rOaKlOja1ZpQG3mArZSLJvkdeQcBly-HQnQE5l2dZpbPWDaIDgVkMlUONijXcltDDpqRsrs_mMm7y6uRrG601zdGhEUFq2TXWT4oi5o/s1280/photo_2024-07-05_10-28-32.jpg

យ៉ាងណាមិញ ប្រភេទជំងឺទឹកនោមផ្អែមជាក់លាក់ផ្សេងៗទៀត បណ្តាលមកពីបណ្តុំរោគសញ្ញាតំណពូជជាក់លាក់ ការវះកាត់ ការប្រើប្រាស់ថ្នាំ កង្វះអាហារូបត្ថម្ភ ការបង្ករោគ និងជំងឺផ្សេងទៀត។ ជំងឺទឹកនោមផ្អែមប្រភេទនេះ បានកើតឡើងទៅលើមនុស្សចន្លោះពី ១% – ២%៕