Home ព័ត៌មានអន្តរជាតិ iPhone 16 នឹងក្លាយជាស្មាតហ្វូនដំបូងគេដែលបំពាក់ដោយបច្ចេកវិទ្យាល្អបំផុតពី Samsung

iPhone 16 នឹងក្លាយជាស្មាតហ្វូនដំបូងគេដែលបំពាក់ដោយបច្ចេកវិទ្យាល្អបំផុតពី Samsung

163
0

យោងតាមសារព័ត៌មានបរទេស MacRumors ដែលបានចុះផ្សាយកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ថាទូរស័ព្ទ iPhone 16 Pro និង iPhone 16 Pro Max ដែលនឹងមកដល់នាពេលខាងមុខនេះ នឹងក្លាយជាស្មាតហ្វូនដំបូងបង្អស់របស់ក្រុមហ៊ុន Apple ដែលប្រើប្រាស់បន្ទះអេក្រង់ OLED “M14” ពីក្រុមហ៊ុន Samsung ។
ប្រភពដដែលបានឱ្យដឹងទៀតថា ខ្សែបន្ទះ “M” OLED របស់ Samsung ត្រូវបានរចនាឡើងជាពិសេសសម្រាប់ម៉ូដែលស្មាតហ្វូនថ្នាក់ខ្ពស់ ដែលក្នុងនោះ “14” គឺជាលេខតំណាងឱ្យចំនួនសម្ភារៈដែលមានប្រសិទ្ធភាពខ្ពស់បំផុតប្រើសម្រាប់ផលិតផលរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ9p5c8AlaqREF8_PxarBv3FAy723u4MXg6rWwKzisTTJymCh-wYM1kxxA2DiaTdcvCAjgyf1r4uqj9F_ZxGgJgJMVv0IvNuhuI-TR-AyzET5siMgpLiVksrlXGmUDkdRxGiWETl0wGfF15hB4cq7hxEtt3P_1MUnrGxo8ZuCMpv-Uw05V-ZeD8gJqTXE/s1280/photo_2024-07-03_12-04-19.jpg

MacRumors ក៏បានឱ្យដឹងទៀតថា បច្ចុប្បន្នក្រុមហ៊ុន Samsung បានបញ្ជាទិញសម្ភារៈ M14 ហើយកំពុងរៀបចំផលិតបន្ទះទាំងនេះយ៉ាងច្រើននៅក្នុងឆមាសទីពីរនៃឆ្នាំនេះ ដើម្បីផ្គត់ផ្គង់ម៉ូដែល iPhone 16 Pro របស់ Apple ។ ទោះជាយ៉ាងណាបច្ចេកវិទ្យាដ៏អស្ចារ្យនេះមិនទាន់មាននៅលើផលិតផល Samsung ណាមួយនោះទេ។ M14 ត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវពន្លឺដ៏ពិសេស និងកាត់បន្ថយការប្រើប្រាស់ថាមពល។ បើយោងតាមរបាយការណ៍ពីមុនពីប្រទេសចិនបានអះអាងថាម៉ូដែល iPhone 16 Pro នៅឆ្នាំនេះនឹងមានកម្រិតពន្លឺ SDR ស្តង់ដារខ្ពស់រហូតដល់ ១,២០០ nits ដែលជាការកើនឡើង ២០% ធៀបនឹងម៉ូដែលបច្ចុប្បន្ន ដូច្នេះបន្ទះថ្មីរបស់ Samsung អាចជាហេតុផលសម្រាប់ការកែលម្អដែលរំពឹងទុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ1saGMljLTbcG_i3h-Z32aLkRS9k4Vgfd1BCO4PqQCxqakI3MYP-NEsTfAqjk4LakGsAGjSJG9QsJH91YhJ2mFOcFzBSMIUGioUiyG1CO4lB8ye-hROE4GwwXRPyANZa6NTIBy6CdbDKzAuVKbtPophJiDF_N1-ZfOx7AwrS6ahpbwV6g6iChpICO5Vc/s1280/photo_2024-07-03_12-05-50.jpg

ពាក្យចចាមអារ៉ាមមួយទៀតកាលពីឆ្នាំមុនបានលើកឡើងថា iPhone 16 ទាំងអស់នឹងប្រើបច្ចេកវិទ្យាអេក្រង់ OLED មីក្រូលេនថ្មី ដើម្បីបង្កើនពន្លឺ និងកាត់បន្ថយការប្រើប្រាស់ថាមពល ទោះបីជាវាមិនច្បាស់ថាតើបច្ចេកវិទ្យានេះទាក់ទងដោយផ្ទាល់ទៅនឹងបន្ទះ M14 របស់ Samsung ដែរឬយ៉ាងណានោះទេ។ ប្រភពជាច្រើនបាននិយាយថា iPhone 16 Pro និង iPhone 16 Pro Max នឹងមានទំហំអេក្រង់ធំជាង iPhone 15 Pro ។ ជាពិសេស iPhone 16 Pro នឹងមានអេក្រង់ប្រហែល ៦.៣ អ៊ីង ចំណែក iPhone 16 Pro Max ត្រូវបានគេរំពឹងថានឹងមានអេក្រង់ ៦.៩ អ៊ីង។ គួរបញ្ជាក់ដែរថា Apple គ្រោងនឹងបញ្ចេញ iPhone 16 ស៊េរីថ្មីដូចឆ្នាំមុនៗដែរ គឺនៅរដូវស្លឹកឈើជ្រុះ ប្រហែលពាក់កណ្តាលខែកញ្ញាឆ្នាំ ២០២៤ នេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf7PjvAtEm1BQlby3QbFNF84qhU8rLnZGdEhSynYzcsc5L9p_Q87AynYB8v8TkTNRxRhFpxkWt64rTCxHz60pIg5a6wgqvcHb01x9ze7MOR7JZm5LHPsLwEuf3ezRC9i8ViL4TuBdOc0xIp5hSuhjmfzcfF8_bMN4BWRhexiV7Lqvx1shplNOJU3ElkwU/s1280/photo_2024-07-03_12-04-36.jpg