Home ព័ត៌មានអន្តរជាតិ រថយន្តកូនកាត់កំពុងមានការពេញនិយមខ្លាំងនៅអាស៊ីអាគ្នេយ៍ ខណៈរថយន្តអគ្គិសនីបានធ្លាក់ចុះ

រថយន្តកូនកាត់កំពុងមានការពេញនិយមខ្លាំងនៅអាស៊ីអាគ្នេយ៍ ខណៈរថយន្តអគ្គិសនីបានធ្លាក់ចុះ

59
0

ថ្មីៗនេះយោងតាមការស្ទង់មតិដោយក្រុមហ៊ុនប្រឹក្សាពហុជាតិ Deloitte បានបង្ហាញថា ចំណាប់អារម្មណ៍របស់អតិថិជនក្នុងប្រទេសអាស៊ីអាគ្នេយ៍ដូចជាឥណ្ឌូនេស៊ី ហ្វីលីពីន និងថៃក្នុងការទិញរថយន្តកូនកាត់គឺបានកើនឡើងយ៉ាងខ្លាំង ខណៈការទិញរថយន្តអគ្គិសនីនៅឆ្នាំនេះស្រាប់តែធ្លាក់ចុះទៅវិញ។ ការស្ទង់មតិនេះបានធ្វើឡើងតាំងពីដើមខែមករា មកដល់ពេលនេះ ដោយមានអ្នកចូលរួម ២៧,០០០ នាក់មកពី ២៦ ប្រទេស ក្នុងនោះមានអ្នកឆ្លើយតបចំនួន ៦,៩៣៩ នាក់មកពីអាស៊ីអាគ្នេយ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBKrWVaZFVYoRhMezTP452Tk6N7HPA6CiUK1QPBX_VXPUOMqzyeuDh4_akW0vgkg_YV9NhbGesJN0kmP221CCpASk0_2DLkDeGCh0td0MdVD-6vD5p6DEs3zs1neHZnVnV92M49eVvR9qNoswYBndfjr0LsAqc1-ITdTNheeWQTiTlMsGBqymUFOw25dg/s1020/photo_2024-07-03_10-50-18.jpg

នៅពេលវិភាគថាហេតុអ្វីបានជាអតិថិជនក្នុងប្រទេសអាស៊ីអាគ្នេយ៍ជ្រើសរើសការទិញរថយន្តកូនកាត់ច្រើនជាងរថយន្តអគ្គិសនី របាយការណ៍បង្ហាញថា ៧៣% នៃអ្នកឆ្លើយតប គឺពួកគេចង់សន្សំសំចៃលើថ្លៃប្រេងឥន្ធនៈ ក៏ដូចជាជួយសន្សំលើការចំណាយសម្រាប់ការថែទាំ។ លើសពីនេះទៀត ៦៨% មានការព្រួយបារម្ភអំពីផលប៉ះពាល់បរិស្ថាន និង ៣៧% ទៀតចង់កាត់បន្ថយធូលី ផ្សែង និងឧស្ម័នផ្ទះកញ្ចក់។ ទោះជាយ៉ាងណា សម្រាប់ប្រទេសអាមេរិក ជប៉ុន ចិន និងសិង្ហបុរី គឺពួកគេនៅតែគាំទ្ររថយន្តអគ្គិសនីដោយសារវាងាយស្រួលក្នុងការសាកថ្មឆាប់ពេញ ហើយវាមានគ្រប់ទីកន្លែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitZH_f3He5GyULxWbbGlK_QxG8jkZKhko0hBVxAmGdi0CWlALsuKDYGJOMYwFhw9M1DMAxBs4kL0enHP64wwWgR0XHVYzNNmiu34H6Z4CPI-IoX5mRIMsQVhDuLbw-cOwQ-KXyh4oG86dx6KOYDd8BVnnhfOBRRIcn4Y5EuLU3mhGjdzkC9siMyC1Q2f0/s1280/photo_2024-07-03_10-50-39.jpg

ការស្ទង់មតិក៏បង្ហាញផងដែរថា ៧៤% នៃអ្នកប្រើប្រាស់រថយន្តកូនកាត់នៅអាស៊ីអាគ្នេយ៍ គឺពួកគេចាប់អារម្មណ៍ក្នុងការសាកល្បងម៉ាករថយន្តថ្មី ជាជាងរថយន្តបែបប្រពៃណី និងរថយន្តអគ្គិសនី ដោយសារពួកគេធ្លាប់បានប្រើប្រាស់រួចហើយ ខណៈរថយន្តកូនកាត់គឺពួកគេបានដាក់នៅកំពូលនៃឧស្សាហកម្ម។ អតិថិជនទាំងនោះបាននិយាយថា រថយន្តកូនកាត់មិនត្រឹមងាយស្រួលប្រើប្រាស់ប៉ុណ្ណោះទេ ពួកវាក៏មានរូបរាងស្អាតទាន់សម័យ តម្លៃសមរម្យ ងាយស្រួលបង់រំលោះ តម្លៃថែទាំទាប ទទួលបានបទពិសោធន៍ថ្មីតាមរយៈបច្ចេកវិទ្យាការពិតនិម្មិត និងមានចំណុចគួរឱ្យចាប់អារម្មណ៍ជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhIRC1hmqL3aZTPkwc8AXEJkom3AHBTB7K_rjgcI4SGw9NekTTrOvpc_feXvFCa1bv5k1vOEO5KI57oXCQn8-0adHFP3lomxRSYLIjIBbm6b16-tZBn9G6nn2NlHNlJ4me71cuBe3zKHklkHBDavDlmWx4WsiwmLG_FpCNJDCnpHgtHC-Nh-LOXyZQYPw/s992/photo_2024-07-03_10-52-43.jpg

គួរបញ្ជាក់ដែរថា ការយល់ដឹងពីទស្សនវិស័យរបស់អ្នកប្រើប្រាស់គឺអនុញ្ញាតឱ្យយើងយល់កាន់តែច្បាស់អំពីទិសដៅនៃការសម្របខ្លួនរបស់ឧស្សាហកម្មរថយន្តដែលនឹងជះឥទ្ធិពលដល់អាជីវកម្មដែលពាក់ព័ន្ធផងដែរដូចជាស្ថានីយ៍សាកថ្ម ហិរញ្ញវត្ថុ ទូរគមនាគមន៍ និងបច្ចេកវិទ្យាដែលពាក់ព័ន្ធ វិស័យទាំងអស់នេះត្រូវតែសម្របខ្លួនក្នុងពេលតែមួយ។ លើសពីនេះក្រុមហ៊ុនផលិតដែលអាចផ្តល់នូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធភាពក្នុងរយៈពេលវែងដល់អតិថិជន នឹងទទួលបានទំនុកចិត្ត និងគុណសម្បត្តិប្រកួតប្រជែងរយៈពេលវែង។ ម្យ៉ាងវិញទៀត អ្នកប្រើប្រាស់នឹងទទួលបានអត្ថប្រយោជន៍ពីការប្រកួតប្រជែងដ៏កាចសាហាវ មានជម្រើសកាន់តែច្រើនពីផលិតផល ចំពោះសេវាកម្មពាក់ព័ន្ធ៕