Home ព័ត៌មានជាតិ វណ្ណដា ប៉ះទង្គិ.ចផ្លូវចិត្តខ្លាំងយំឡើងសស្រាក់ក្រោយទទួលដំណឹងមរ.ណភាពលោកតា គង់ ណៃ

វណ្ណដា ប៉ះទង្គិ.ចផ្លូវចិត្តខ្លាំងយំឡើងសស្រាក់ក្រោយទទួលដំណឹងមរ.ណភាពលោកតា គង់ ណៃ

75
0

វណ្ណដា បានទទួលដំណឹងមរ.ណភាពរបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ហើយនៅវេលាម៉ោង២ទៀបភ្លឺនៅឯសហរដ្ឋអាម៉េរិកជាហេតុធ្វើឱ្យតារាចម្រៀងរូបនេះប៉ះទង្គិចផ្លូវចិត្តខ្លាំងបន្តយំមិនឈប់។ នៅលើ Story វណ្ណដា បានបង្ហាញទឹកភ្នែកជោគថ្ពាល់របស់លោកជាលើកដំបូងដែលអ្នកគាំទ្រពុំដែលឃើញភាពទន់ខ្សោយរបស់លោកបែបនេះពីមុនឡើយ។ តាមការបញ្ជាក់របស់កញ្ញា ឡូរ៉ា ម៉ម ថា វណ្ណដា មានពាក្យពេចន៍ច្រើនណាស់ចង់បរិយាយ ប៉ុន្តែត្រូវការពេលវេលាខ្លះដើម្បីសម្រួលផ្លូវអារម្មណ៍នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidlDvBkUJdGetgS6iJ4nYR0vZAFQJmNdNmykwaNFsPo8fUmJ3wgdYB2tfks1tTfhFIvdadGVWtOescVls-5HM3TWiaOsUl0hm7pFU6wvEJyIvKc_sP_xpyJSCDYZOhNrfgAyTm7GyhHZj5Mr2CLbjpzA4QC_9Pul375SeYV4nqqcAI0PZ4VhJxHuv_1WU/s2048/image_2024-06-28_14-31-02.png

នាយកប្រតិបត្តិបារមីបានសរសេររៀបរាប់នៅលើបណ្តាញសង្គមចេញពីទឹកដីសហរដ្ឋអាម៉េរិកថា «នាងខ្ញុំ ពិតជាមានសេចក្ដីរន្ធត់ចិត្តជាពន់ពេក នៅពេលបានឮដំណឹងមរណភាព របស់លោកគ្រូព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ នៅម៉ោង ២ និង ១៥ នាទីព្រឹកនៅរដ្ឋកាលីហ្វ័រញ៉ា។ នាងខ្ញុំ កំពុងអង្គុយជាមួយក្រុមការងារបារមីយើង ដែលបានធ្វើដំណើរមកសហរដ្ឋអាម៉េរិក ដើម្បីការប្រគំតន្ត្រីរបស់ពួកយើង ដែលក្នុងនោះរួមមានវណ្ណដា និងវណ្ណថាន។ នៅពេលដែលវណ្ណថានបានទទួល ដំណឹងតាមទូរស័ព្ទរបស់គាត់ថាលោកតាទទួលមរណភាព ក្រុមការងាររបស់យើង បានតក់ស្លុតជាខ្លាំង។ ដំណឹងដ៏ក្រៀមក្រំនេះ បានធ្វើឱ្យយើងសោកស្តាយសោកសង្រេងរួមគ្នា។ យើងសរសេរលិខិតនេះឡើង ទាំង អារម្មណ៍ក្តុកក្តួល»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPdJfrvBIaT4YHaLHIfkUlH0sOhjx0-TKFJr2fmIGpZRuKWoVwp6fVVrLrzLGe0E3SdueAsy92qUAGxewt8sADD-N2c-JZQZK5yxCIIeup2mCWKtWVJ9bDNFqGW10eG2voSGHNqTh7DaRrUOvuftFNXakH8FE_lkwHUkxPg416DEjljeFYnuwgG1SO5mw/s1332/400717270_891874298958384_8931468184034453454_n.jpg

កញ្ញា ឡូរ៉ា ម៉ម បនន្តទៀតថា «ខណៈពេលដែលនាងខ្ញុំកំពុងសរសេរលិខិតនេះផងដែរ វណ្ណដានៅបន្តយំមិនឈប់ ហើយគាត់មិនទាន់បានងើបខ្លួនពីកៅអីនៅឡើយទេ។ នៅពេលនេះ ផ្លូវចិត្តរបស់គាត់កំពុងទទួលការប៉ះទង្គិចជាខ្លាំង។ នាងខ្ញុំដឹងថា គាត់មានពាក្យពេចន៍ជាច្រើនដែលគាត់ចង់បរិយាយ ប៉ុន្តែសម្រាប់នាទីនេះ គាត់នឹងត្រូវការ ការយោគយល់និងពេលវេលាខ្លះដើម្បីសម្រួលផ្លូវអារម្មណ៍នេះ។ កន្លងទៅថ្មីៗនេះ ពួកយើងមានពេលវេលាដ៏មហស្ចារ្យមួយនៅ មហោស្រពតន្ត្រី Sabaidee Fest នៅពេលដែលមហាជនរាប់ពាន់នាក់ បានលើកទូរស័ព្ទឡើងដើម្បីបំភ្លឺពន្លឺ តាមបទចម្រៀង ‘Time to Rise’។ ជាតិខ្មែរទាំងមូល មិនអាចបំភ្លេចបានទេនូវការផ្តូរផ្តាច់របស់លោកគ្រូ ដើម្បីបន្តវេនរក្សាសិល្បៈខ្មែរ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM7hNcfRD4VPBD3oUwk6zgZ7K1KzPmcm8Ccsue2TrAOtVMm-EKuuU40y9bMCqMeEz0MrX_Z8d-GWXKg8arNc2X23rE5P1VJEq7nGzpEWeieIIkAxUW2f65r9WnEQDc6DIPh_tYmDGz7WJUVE8YDTuLJrJzaZiBmgq3pX7QYS-FafrUpC2yn0VOUknnJ1g/s750/Vann-da3.jpg
កញ្ញា បានលើកឡើងថា នាងមានសេចក្ដីសោកសៅជាខ្លាំងដែលក្រុមការងារបារមី បានទទួលដំណឹងដ៏ក្រៀមក្រំនេះនៅលើទឹកដីសហរដ្ឋអាម៉េរិក ក្នុងខណៈពេលដែលពួកយើងកំពុងនៅឆ្ងាយពីលោកគ្រូ។ កញ្ញា ឡូរ៉ា ម៉ម ថា «នាងខ្ញុំ ប្រាថ្នាចង់មានឱកាសអាចប្រាប់ទៅលោកគ្រូផ្ទាល់មាត់ អំពីឥទ្ធិពលនៃតន្ត្រីរបស់លោកគ្រូ ដែលបានផ្សះផ្សាព្យាបាលផ្លូវចិត្តរបស់ជាតិសាសន៍ និង ប្រជាជនយើង។ លោកគ្រូបានផ្ដល់មកឱ្យពួកយើងនូវក្ដីសង្ឃឹមថ្មីឡើងវិញ»។ ក្នុងនោះដែរ ឡូរ៉ា ម៉ម បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារលោកគ្រូព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ជាពិសេសចំពោះភរិយាដ៏អស្ចារ្យរបស់គាត់ គឺលោកយាយ តាត់ ឆេន។ កន្លងមក លោកគ្រូព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជាមួយនឹងវត្តមានរបស់គាត់នៅក្នុងបទចម្រៀង «Time To Rise» ។

ទន្ទឹមនឹងនេះ កញ្ញា ឡូរ៉ា ម៉ម មានការសោកស្តាយនិងមានវិប្បដិសារីជាទម្ងន់ ដែលមិនមានឱកាស ដើម្បីជម្រាបជូនលោកតា គង់ ណៃ ម្តងទៀត អំពីសក្ដានុពល និងឥទ្ធិពលដ៏វិជ្ជមានដែលលោកគ្រូមានមកលើប្រជាជនខ្មែរទាំងអស់ពីរឿងដ៏អស្ចារ្យរាប់មិនអស់ពីប្រជាជនខ្មែរជាច្រើននាក់ ដែលបានរៀបរាប់អំពីអត្ថន័យនៃបទចម្រៀងនេះ និង ឥទ្ធិពល ដែលបទចម្រៀងនេះបាន ធ្វើឱ្យពួកគាត់មានក្ដីសង្ឃឹម និង មានជំនឿចិត្តឡើងវិញចំពោះជាតិសាសន៍ខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1XwnYSfEb-M5aH64brXth5abZL0JMpS5gvANk-dkXfKPEwHMydDhOeYe3MLA7RdBAhipVWSY8EBVTbas7HykBZABB7BcowBhmGG3bZN4g7-ZLb-34oOOgu8Vw8UA-5-LP1fX11_J4T0idWcQPiKv7U5Tn8qourZ8LF0HNrPexVk9YK2Dk3im9QCSWQ_4/s574/Screenshot%202024-06-29%20144946.png
ជាមួយសារដ៏សោកសង្រេងនេះក្នុងនាមជាអ្នកជំនាន់ក្រោយ កញ្ញានិងក្រុមការងារ សន្យាថានឹងបន្ត រក្សានូវមរតកដែលលោកគ្រូបានបន្សល់ទុកអោយអ្នកជំនាន់ក្រោយនឹងបន្តមើលថែរក្សាមរតកនេះ ទៅថ្ងៃមុខឱ្យអស់ពីសមត្ថភាព។ សូមឱ្យលោកគ្រូបានសម្រាកប្រកបដោយសេចក្ដីស្ងប់ក្នុងសុគតិភព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx7gZPXAKPWAVgAXXGSocOZRvOISBWyDetXsZQ-kepezuJmREOaKtHAx5z5LHDxF6VX22z86wHmEKuVEVDGjrR_HWuhsYW3vZ6o9Cn4te_sj5Qq0ROnH-hyww9mQEfcdAXXy4SrELKX8PoF5USEUAElRM99uXa8cSTmtiILAmkWaX1q0N4id8jd1S5JPY/s2048/3858a5df-8516-46eb-95ba-690ca7ff5c65.jpg

ងាកទៅកាន់ Story របស់ វណ្ណដា វិញគេបានឃើញតារាចម្រៀងរូបនេះទឹកភ្នែកជោគថ្ពាល់សោកសង្រេងយ៉ាងខ្លាំងដែលមិនអាចអធិប្បាយបានខណៈកំពុងនៅលើទឹកដីប្រទេសគេ មិនអាចមកចូលរួមពិធីបុណ្យសពវីរៈសិល្បករចាប៉ីដងវែង។ វណ្ណដា មានឱកាសសម្តែងបទ «Time To Rise » ជាមួយព្រឹទ្ធាចារ្យ គង់ ណៃ តែម្តងគត់និងជាលើកចុងក្រោយក្នុងកម្មវិធីបិទកីឡាជាតិលើកទី៣ នៅពហុកីឡាដ្ឋានជាតិសម្តេចតេជោកាលពីខែវិចិ្ឆកា ឆ្នាំ២០២២ ក្រោមក្រសែរភ្នែកថ្នាក់ដឹកនាំប្រទេសនិងទស្សនិកជនរាប់ម៉ឺននាក់ហើយនាគ្រានោះធ្វើឱ្យគ្រប់គ្នារំភើបស្ទើរស្រក់ទឹកភ្នែក។

ព្រឹទ្ធាចារ្យ គង់ ណៃ វីរសិល្បករចាប៉ីដងវែងមរតកមនុស្សរស់កម្ពុជាបានទទួលអនិច្ចកម្មក្នុងជន្មាយុ៨០ឆ្នាំដោយរោគាពាធនៅឯស្រុកកំណើតកាលពីរសៀលថ្ងៃទី២៨ មិថុនា ឆ្នាំ២០២៤៕