Home ព័ត៌មានជាតិ MV បទ«ទេវរាជ»របស់ទេព បូព្រឹក្សមើលហើយព្រឺក្បាល! លើកនេះ MV ពីទំពាំងតូចៗ ម្តងមើល អ៊េមហួស

MV បទ«ទេវរាជ»របស់ទេព បូព្រឹក្សមើលហើយព្រឺក្បាល! លើកនេះ MV ពីទំពាំងតូចៗ ម្តងមើល អ៊េមហួស

53
0

ថ្មីៗនេះ មហាជនជាច្រើនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការសម្តែងរបស់កុមារីមួយក្រុម មកពីក្លឹបសិល្បៈ«ព្រះកាយច័ន្ទ» ដែលបានធ្វើការរាំបទទេវរាជ របស់កំពូលតារាចម្រៀងស្រីទេព បូព្រឹក្ស ថែមទាំងភ្ជាប់ជាមួយនឹងការសម្តែងរបាំប្រពៃណីខ្មែរបានយ៉ាងសមសួនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlnXeSJa8brMLRVeenj2LwtjrLCbx2h8jy29s1fimLdE3J-kE67QqE9P7Slszgd6ITyOjrQbxpe8UMRE15h_Sn6A447trS0QnSrnSVjYNPcUuGFRNb10F3tnNbF3Lu7RHACQ3jHPPckZaMgrr-BdJzIWudRvkyK50okxBJmFzD6RlGxvo-kCWmC9hXKUc/s1475/Screenshot%202024-06-29%20131950.png

កាលពីថ្ងៃទី២៨ ខែមិថុនានេះ យោងតាមវីដេអូដែលបានដាក់បង្ហោះដោយគេហទំព័រ«ព្រះកាយច័ន្ទ ក្លឹប» អមជាមួយនឹងសារមួយឃ្លាថា «បទ៖ទេវរាជ របស់អ្នកមីងទេព បូព្រឹក្ស សម្តែងដោយ Moonlight-ពន្លឺព្រះច័ន្ទ, យើងខ្ញុំ សូមការអធ្យាស្រ័យនូវរាល់កំហុសខុសឆ្គងនឹងកង្វះខាតមួយចំនួនពីលោកគ្រូនិងអ្នកគ្រូផង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZVsxHsOXK3lBCr89MsYg4k_wMCsa3J6bf5U-AgOTq_4uQ2XUxIAmWg_szlrNNqEnOdzuVaOqmj6jqhasck1vy5GjYYR4-hr2QwgoOalW2_a6KGAmSSObRnfT3jwRL5hn9L0mjCJJbwmCqqQcICMidetR9idcwIb_FK2I6sz6uGCyaeaoS7hUVO-naJys/s1487/Screenshot%202024-06-29%20132014.png

តាមរយៈវីដេអូ ប្រមាណនឹង ៦ នាទី ដែលបានឲ្យឃើញពីការសម្តែងរបស់ក្រុមកុមារីដ៏គួរឲ្យស្រលាញ់ចំនួន៦នាក់ បានធ្វើការរាំរបាំប្រពៃណីខ្មែរនិងបទទេវរាជ បានយ៉ាងសមសួន លះៗល្អ ត្រូវនឹងការសម្តែងគ្រប់សម័យកាល មិនថាជាបទបុរាណឬសម័យ។ ការសម្តែងនេះទៀតសោត គឺបានប្រព្រឹត្តិទៅនៅឯប្រាសាទទន្លេបាទី និងភ្នំជីសូរ ដែលមិនត្រឹមតែបានបង្ហាញនូវសមត្ថភាពពិសេសរបស់ក្មេងៗជំនាន់ក្រោយដែលត្រូវជាអ្នកស្នងមរត៌កវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏បានលើកស្ទួយសម្បត្តិអរិយធម៌និងទីតាំងប្រវត្តិសាស្រ្តរបស់ខ្មែរថែមទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKYVPGBqHGzqjk8GGfw_MykL50q6YZh1BP_Ry7D_rjL1MMrUqyim24_Ta8y-sbqWHIOQV0ZAp7ARr7sNVOMk8wqJqlIWVYaduGrunNZ42jSdusvpVQmRoZvP_e9y1eriHrCwDegnhGSDp2E7tmV0rx4aukZHgmOonyvDTqoUCIBWuvad6SeDhxrAJ5ISc/s1475/Screenshot%202024-06-29%20132055.png

ជាមួយគ្នានោះ មហាជនជាច្រើនក៏បានចូលទៅបញ្ចេញមតិពេញចិត្តនិងកោតសរសើរព្រោងព្រាត ដោយអ្នកខ្លះគឺបានលើកឡើងថា «ទំពាំងស្នងឬស្សីនៅទីនេះសោះសូមសសើរប្អូនៗរាំបានល្អណាស់»។ អ្ននខ្លះថា«ប្រាសាទទនេ្លបាទី + ភ្នំជីសូរ ស្អាតណាស់»។ អ្នកខ្លះទៀតថា«ពិតជាអស្ចារ្យហើយស្រស់ស្អាតខ្លាំងណាស់»។ អ្នកខ្លះទៀតថា«ពិតជាល្អមែនប្អូនអើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhGJRdBHZTcNRcxX7WsFEWQEt3GGEWKLGDxXTJBp6jt4ro3bjyZ07eXHQPOgrRU8Vmo2aelB7mFdrkqvRPPqyaOV_sURRIERktzSBH__762K7x8hh3tCkSXOEE-mANggpOigqJkxVYam0KdojIAjSqOUdtVjckcB_WJUM6cKyW-1bFEBO4bK-z5RFCwG8/s1484/Screenshot%202024-06-29%20132118.png

គួបញ្ជាក់ដែរថា ព្រះកាយច័ន្ទក្លឹប គឺជាសាលាបង្រៀនសិល្បៈគ្រប់ទម្រង់ មិនថាជារបាំប្រពៃណី របាំបុរាណ សម័យ ការសម្តែង ការច្រៀង ឬការដើរម៉ូដផ្សេងៗ។ ដោយសង្កេតឃើញថា នៅទីនោះគឺបានលេចវត្តមានកុមារា កុមារី និងយុវវ័យជាច្រើន មានចិត្តចង់ចេះ ចង់រៀនពីសិល្បៈខ្មែរ ដែលត្រូវជាសម្បត្តិវប្បធម៌និងព្រលឹងជាតិ។ ទាំងនេះគឺបានសបញ្ជាក់ពីទំពាំងស្នងឬស្សីដ៏មានគុណភាព ជាអ្នកអរិរក្ស និងស្នងមរត៌កវប្បធម៌ខ្មែរនាពេលអនាគតឲ្យបានស្ថិតស្ថេរ គង់វង្សនិងយូរអង្វែង៕