ប្រទេសចិន ៖ ផ្លូវចូលក្នុងភូមិដ៏គ្រោះថ្នា.ក់ បំផុតនេះមានឈ្មោះថា «The Guoliang Tunnel Road» ហើយផ្លូវនេះត្រូវបានធ្វើឡើងដោយសារការសហការគ្នារបស់អ្នកភូមិចំនួន១៣ នៅប្រទេសចិន ដើម្បីតភ្ជាប់ការធ្វើដំណើរទៅកាន់ភូមិផ្សេងទៀត ។ ប៉ុន្តែតើលោកអ្នកជ្រាបឬទេថា មុនពេលអ្នកដំណើរអាចបើកបររថយន្តឆ្លងកាត់ផ្លូវនេះបាន តើការធ្វើផ្លូវត្រូវប្រឈមនឹងឧបសគ្គខ្លាំងប៉ុនណា?
ផ្លូវឆ្លងកាត់ច្រាំងថ្ម The Guoliang Tunnel Road មានទីតាំងស្ថិតនៅជួរភ្នំតៃហាង (Taihang Mountains) ក្នុងខេត្ត Henan ប្រទេសចិន ។ បច្ចុប្បន្ន ក្រៅពីផ្លូវនេះមានតួនាទីតភ្ជាប់ភូមិចំនួន១៣ ទៅកាន់ភូមិផ្សេងទៀត វាក៏ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញផងដែរ ដោយសារតែទេសភាពដ៏ស្រស់ស្អាតនៃជួរភ្នំ ។
ការចោះច្រាំងថ្មភ្នំធ្វើផ្លូវ គឺពោរពេញទៅដោយឧបសគ្គយ៉ាងច្រើន ដោយសារអ្នកភូមិទាំងនេះខ្វះខាតចំណេះដឹងផ្នែកវិស្វកម្ម និងខ្វះឧបករណ៍ប្រើប្រាស់ ។ ហេតុនេះ អ្នកភូមិបានប្រមូលឧបករណ៍ផ្សេងៗក្នុងភូមិរបស់ខ្លួនមកចោះច្រាំងថ្មធ្វើផ្លូវ ហើយពួកគេបានរួមគ្នាធ្វើបែបនេះរហូតដល់៥ឆ្នាំ ។ នៅទីបំផុត ការព្យាយាមសាមគ្គីគ្នា និងការបញ្ចេញកម្លាំងអស់ពីចិត្តរបស់អ្នកភូមិ ក៏បានបង្កើតជាផ្លូវឆ្លងកាត់ច្រាំងថ្មភ្នំនេះ ។
ទន្ទឹមនឹងនេះ ក៏មានរឿងគួរឱ្យសោកស្តាយផងដែរ ដោយសារក្នុងអំឡុងពេលចោះច្រាំងថ្មធ្វើផ្លូវ The Guoliang Tunnel Road បណ្តាលឱ្យអ្នកភូមិស្លាប់ និងរងរបួសជាច្រើននាក់ ។ ប៉ុន្តែវាពុំបានធ្វើឱ្យអ្នកភូមិផ្សេងទៀតបាត់បង់កម្លាំងចិត្តឡើយ ផ្ទុយទៅវិញ ពួកគេនៅតែបន្តការធ្វើផ្លូវនេះរហូតទទួលបានជោគជ័យ ដើម្បីងាយស្រួលធ្វើដំណើររបស់អ្នកភូមិ ។.jpg)
ផ្លូវនេះមានប្រវែងសរុបចំនួន១.២០០ម៉ែត្រ, កម្ពស់៥ម៉ែត្រ និងទទឹង៤ម៉ែត្រ ។ ប៉ុន្តែទទឹងរបស់ផ្លូវនឹងមានប្រវែងខុសៗគ្នា អាស្រ័យលើលក្ខណៈរបស់ចំណុចនីមួយៗ ហើយចំណុចខ្លះទៀតបានចោះថ្មធ្វើបង្អួចសម្រាប់មើលទេសភាពផ្នែកខាងក្រោម ។ នៅឆ្នាំ១៩៧៧ ផ្លូវរូងក្រោមថ្មដ៏គ្រោះថ្នាក់នេះ ក៏បានចាប់ផ្តើមបើកឱ្យអ្នកដំណើរឆ្លងកាត់ទៅមក ។
ហេតុនេះ ដោយសារផ្លូវមានសភាពកោង និងតូចចង្អៀតខ្លាំង ទើបគេដាក់ឈ្មោះថា «ជាផ្លូវមានគ្រោះថ្នាក់បំផុតនៅលើពិភពលោក ។ បច្ចុប្បន្ន វាបានក្លាយជាតំបន់ទេសចរណ៍ដ៏សំខាន់មួយរបស់ប្រទេសចិន ដោយសារអ្នកដំណើរអាចមើលឃើញភាពទេសភាពដ៏ស្រស់ស្អាត និងគ្មានអ្នកចាប់អារម្មណ៍នឹងការលះបង់ជីវិតរបស់អ្នកភូមិពេលធ្វើផ្លូវទេ ៕










