Home ព័ត៌មានអន្តរជាតិ ឆាប់ៗនេះអ្នកប្រើប្រាស់ Instagram នឹងអាចបង្កើត AI chatbots ផ្ទាល់ខ្លួនបាន

ឆាប់ៗនេះអ្នកប្រើប្រាស់ Instagram នឹងអាចបង្កើត AI chatbots ផ្ទាល់ខ្លួនបាន

39
0

AI chatbot គឺជាកម្មវិធីកុំព្យូទ័រដែលអាចទាក់ទងជាមួយមនុស្សបាន។ វាត្រូវបានគេប្រើជាញឹកញាប់ក្នុងស្ថានភាពអនឡាញយ៉ាងទូលំទូលាយ ចាប់ពីសេវាអតិថិជនរហូតដល់ការលក់។ វាក៏ជាផ្នែកមួយនៃកម្មវិធីដែលធ្វើអន្តរកម្មជាមួយមនុស្សតាមរយៈភាសាសរសេរផងដែរ ដោយជារឿយៗវាត្រូវបានបង្កប់នៅក្នុងគេហទំព័រ ឬកម្មវិធីឌីជីថលផ្សេងទៀតដើម្បីឆ្លើយសំណួររបស់អតិថិជនដោយមិនចាំបាច់ត្រូវការភ្នាក់ងារមនុស្ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7WnKCeTNIe8gRwxjiIvSEZxMW0bHb-iQlKsL5clT5-a4Qi9RLHx7ATdC-8nTVB1vZ9vESpIVVBKekKftnNmchZQS8azDtg5TZOTKWl2agOWzabgXb8i_KH4F0R9lJSxQvo5f2K8gsza3mLNH8RMHqJhPiHTsNVhViMmZvX9t1K7hHloetk1rEW4nX9u0/s1200/photo_2024-06-29_11-00-15.jpg

ដូច្នេះហើយបើយោងតាមសារព័ត៌មានបរទេសមួយបានឱ្យដឹងថា ក្នុងពេលឆាប់ៗនេះ អ្នកប្រើប្រាស់ Instagram នឹងអាចបង្កើត AI chatbots ផ្ទាល់ខ្លួនបាន មានន័យថា មុខងារនេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ជជែកជាមួយតួអក្សរ AI តាមរយៈការហៅជាសំឡេង និងសារ។ ទោះជាយ៉ាងណាកម្មវិធី AI chatbots នេះអាចប្រើប្រាស់បានតែនៅក្នុងប្រទេសសហរដ្ឋអាមេរិកប៉ុណ្ណោះ ហើយសម្រាប់អ្នកប្រើប្រាស់ Instagram ផ្សេងទៀតជុំវិញពិភពលោកគឺមិនទាន់អាចបង្កើត AI chatbots ផ្ទាល់ខ្លួនបាននោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLKgguswofBZb2G7I2RJaMA6WysfdXldGPAok1F_qeFMEGq3Q5R6okAMsr2Ax-iHgrYOEV3Q8MkQMHJ8NHz15u5V5w_aQhQAykmeYD7_wm0c3Ktjf2nGp4Sa8aQVuId88khYmCNrf0p1Tic7z8_ovJdjV-P1nDXUkhEnNAdGx4dmh22xSoov3SwO_uzig/s1200/photo_2024-06-29_11-00-56.jpg
នៅក្នុងបទសម្ភាសន៍ជាមួយស្ថាបនិក Wavy Labs គឺលោក Ken Sutter នាយកប្រតិបត្តិ Meta លោក Mark Zuckerberg បាននិយាយថា បច្ចុប្បន្នក្រុមហ៊ុនកំពុងសាកល្បងឧបករណ៍ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ Instagram នៅសហរដ្ឋអាមេរិកបង្កើត AI chatbots ផ្ទាល់ខ្លួន ដោយគេរំពឹងថា AI នឹងទៅដល់អ្នកប្រើប្រាស់មួយក្រុមតូចឆាប់ៗនេះ ដែលអាចនឹងចេញជាផ្លូវការនៅចុងខែកក្កដា ឬខែសីហា។ Zuckerberg ក៏បន្តទៀតថា ដំណើរការនៃការបង្កើត chatbot នឹងមានភាពសាមញ្ញណាស់ ដូច្នេះអ្នកអាជីវកម្មគ្រាន់តែចុចប៊ូតុងពីរបីដើម្បីបង្កើតកំណែ AI ផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីគាំទ្រអតិថិជន និងពាណិជ្ជកម្មអេឡិចត្រូនិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB54GhdyCTWeVehnLufdE1W26Oa4OJo0_96CFLTo7o5UFh1Jtsf3ZR8MkJGAhrQd9JYjZRz5tLLZIXSdp3-fvA79LfozNKtbYIBGr53MdgruvIuV6CQlkiZRp8Ewl5XhHbeaahug9SicxhQCAubHQQgMzyH4qntWRJJ28ZGPVoBC4F-XhZk42eGO1QUvg/s826/photo_2024-06-29_11-01-34.jpg

ក្រៅពី AI chatbots Zuckerberg ក៏បានចែករំលែកអំពីគម្រោងបច្ចេកវិទ្យាផ្សេងទៀតរបស់ Meta ផងដែរ។ លោកក៏បានលើកឡើងអំពីវ៉ែនតា AR របស់ Meta ដោយសង្កត់ធ្ងន់លើតួអក្សរ AI បីវិមាត្រ។ ដូច្នេះហើយការផ្លាស់ប្តូរនេះបង្ហាញថាលោក Mark Zuckerberg បានកំពុងធ្វើការប្រជែងដណ្តើមអំណាចនៅក្នុងវិស័យ chatbots រវាងក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Google, Microsoft, Apple និង OpenAI ដែលជាក្រុមហ៊ុននៅពីក្រោយ ChatGPT កំពុងឡើងកំដៅកាន់តែខ្លាំង៕