Home ព័ត៌មានជាតិ បារីអេឡិចត្រូនិច ក្លាយជាបញ្ហាចោទក្នុងសង្គម ខណៈឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សង្កេតឃើញសិស្សមួយចំនួនកំពុងភ្លើតភ្លើន

បារីអេឡិចត្រូនិច ក្លាយជាបញ្ហាចោទក្នុងសង្គម ខណៈឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សង្កេតឃើញសិស្សមួយចំនួនកំពុងភ្លើតភ្លើន

43
0

នាពេលបច្ចុប្បន្ន បារីអេឡិចត្រូនិច បានវាយលុកជាខ្លាំងចូលទៅកាន់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដែលភាគច្រើនសិស្សលង់តាមការអូសទាញតាមបណ្តាញសង្គម ឬតាមរយៈការផ្សព្វផ្សាយផ្សេងៗទៀតនៅក្នុងមជ្ឈដ្ឋានរស់នៅផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV_Na4cYl0rlJT9KsrCnfq3xXauP6uKPCOtxU1EQyxVVmUCX82nnUaS8xQ_TY5c1EBmCvpDugav-nc4lza43XbBnCSzWuYqNstXaKS5YaWs_jRP5vE9wSdlGgDI1mdR84TOOjpgiRPT8l3uRwaUUiuGFroilDQ1hfTXHvor5xl40j4HN7cFRRZew4zqi0/s1280/8cbf974219cfe87fd037cddf2ecc08bd.jpeg

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងយុទ្ធនាការក្តៅបង្ក្រាបក្រុមក្មេងទំនើង លោកបានកត់សម្គាល់លើសិស្សសាលាមួយចំនួននាពេលបច្ចុប្បន្នកំពុងតែភ្លើតភ្លើន នឹងឧបករណ៍ថ្មី បារីអេឡិចត្រូនិច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9z1FhWMCzWZGxvg3IQMKZVB6GC1ahVITYir1rN-FKUGCJgJSfHxQMbaCrnn5B6U6z4DpMo2CrRIW3dv2pnq2NJHZuMUcrQqsIcnvCwkXeI74SSvGF6D4hnJc4I5m9oPlbCEq4OIv0uOCy7KZ3vOAKjMXhAH-NYk9fiAEUUUuxEUSdSxTBb3AuwSGVWLo/s1280/post_photo_1708250209.jpg

នៅក្នុងករណីនេះ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចាត់ក្រុមការងារ ចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន និងនាយកតាមសាលាវិទ្យាល័យ និងអនុវិទ្យាល័យ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីធ្វើការផ្សព្វផ្សាយ ដល់សិស្សានុសិស្ស បានជ្រួតជ្រាបពីផលប៉ះពាល់របស់បារីអេឡិចត្រូនិច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLujevZeYYFdju2hfmau5GveNTw8XF18Vh_i7YlSpmtLLEEj2jOVLPK4H27-t97S5fm8Lhc1U1EeBAluXdOWB8Qw0Sg_z653sjzUigMsIkLktXzqYAE0qJRmTjtNZuC32q7KZNrQVOGRTkRzT1l9QUneCxNZS5T7p6VGhTffXNECIWu6p50rfWQYJ2cDQ/s960/e0b393da6e069c4c3da86925f4a7f9e3.jpeg

គួរបញ្ជាក់ផងដែរថា បារីអេឡិចត្រូនិច មិនមែនជាឧបករណ៍សម្រាប់ផ្តាច់ការជក់បារីនោះទេ ប៉ុន្តែជាផលិតផលដែលមានផលប៉ះពាល់ដល់ សង្គម ក្រុមគ្រួសារ និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ដូចជាបង្កជំងឺមហារីក ជំងឺសួត បង្កើនហានិភ័យជំងឺ បេះដូង ធ្វើឱ្យខួរក្បាលមានដំណើរការមិនប្រក្រតីក្នុងអំឡុងពេលប្រើប្រាស់និងប៉ះពាល់យូរអង្វែងដល់ការលូតលាស់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3-Q9l9JeyZ4X9PgppQzKkMvtlGjdDjXjQcYIn4vN66nmYpLvGRTbixdDDPoXKqH7uJ5g0L04CFctr2n_oOd1Egw_ODvKjbNZzpptQ7UmCb4Yn6oBivIsiwC4mKpAwLfaFTyGvsLT0MpclyYb6M6Fyyn5g5PdRkYqpdoScDXH7GSuUhWuzJkSDVIpR7Dk/s1200/440937210_413228768144335_1812097217909223185_n.jpg