លោក Jim Farley ដែលបច្ចុប្បន្នគឺជានាយកប្រតិបត្តិក្រុមហ៊ុន Ford ដោយពីអតីតកាលលោកគ្រាន់តែជាបុគ្គលិកទីផ្សាររបស់ក្រុមហ៊ុននេះប៉ុណ្ណោះ។ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ លោកបានផ្តល់បទសម្ភាសនៅក្នុងកម្មវិធីមួយ ដោយរៀបរាប់ពីអតីតកាលតស៊ូរបស់លោក។ Jim Farley បាននិយាយថា លោកគឺជាមនុស្សម្នាក់ដែលស្រឡាញ់ និងចូលចិត្តរថយន្ត Ford ខ្លាំងបំផុត ដោយចំណង់ចំណូលចិត្តរបស់លោកគឺចូលចិត្តបើកបរខ្លួនឯង។ 
Jim Farley បានបន្តទៀតថា នៅពេលដែលលោកជាបុគ្គលិកទីផ្សារ លោកធ្លាប់បានបញ្ចាំផ្ទះដើម្បីទិញ Ford Shelby Cobra ដែលជារថយន្តបុរាណមួយរបស់សហរដ្ឋអាមេរិក ក្នុងតម្លៃ ១០ ម៉ឺនដុល្លារ។ មិនត្រឹមតែប៉ុណ្ណោះលោកក៏ធ្លាប់បានទិញរថយន្តស្ព័ររបស់ក្រុមហ៊ុន Mazda, Porsche និង Toyota ទៀតផង។ ក្នុងអំឡុងពេលនៃការសន្ទនាមានរយៈពេលជាងមួយម៉ោង នាយកប្រតិបត្តិបានបង្ហាញពីព័ត៌មានលម្អិតគួរឱ្យចាប់អារម្មណ៍ជាច្រើនជុំវិញអាជីពរបស់លោក។
ជាការពិតណាស់ នៅពេលដែលអ្នកស្រឡាញ់អ្វីមួយត្រូវតែតាំងចិត្តសម្រេចវាឱ្យបាន ទោះបីវាចំណាយពេលយូរបន្តិចក្តី ក៏អ្នកមិនអាចបោះបង់ក្តីស្រម៉ៃរបស់អ្នកបានឡើយ ហេតុនេះអ្នកត្រូវមានគោលដៅជីវិតឱ្យបានច្បាស់លាស់ មានមហិច្ឆតាខ្ពស់ ទើបអ្នកអាចទទួលបានភាពជោគជ័យនៅថ្ងៃអនាគត នេះបើយោងតាមសម្តីរបស់នាយកប្រតិបត្តិក្រុមហ៊ុន Ford ដែលបានផ្តល់បទសម្ភាសក្នុងកម្មវិធី Smoking Tire។
ទោះជាយ៉ាងណា រឿងខាងលើនេះគឺបានកើតឡើងមុនពេលលោក Jim Farley ក្លាយជានាយកប្រតិបត្តិក្រុមហ៊ុន Ford ដោយបច្ចុប្បន្ន CEO ម្នាក់នេះគឺបានកាន់កាប់ភាគហ៊ុនរាប់រយលានដុល្លារឯណោះ។ ការសន្ទនារបស់ CEO ក៏បានលើកឡើងពីទិសដៅទូទៅរបស់ក្រុមហ៊ុន Ford និងគម្រោងអនាគតដ៏មានសក្តានុពលមួយចំនួនផងដែរ។ កត្តាដែលគួរឱ្យកត់សម្គាល់បំផុតក្នុងចំណោមកត្តាទាំងនេះគឺថាក្រុមហ៊ុនបច្ចុប្បន្នកំពុងធ្វើឱ្យប្រសើរឡើងជាបណ្តើរៗនូវត្រកូលរបស់ខ្លួនដើម្បីកាត់បន្ថយវត្តមាននៅក្នុងផ្នែករថយន្តតម្លៃទាប ហើយកំណត់គោលដៅជាបណ្តើរៗទៅកាន់ផ្នែកតម្លៃខ្ពស់ដូចជាអ្វីដែលស្មាតហ្វូន F-Series កំពុងធ្វើជាដើម៕










