Home ព័ត៌មានអន្តរជាតិ ដឹងអត់? តើរថយន្តអគ្គិសនីមួយណាដែលមានល្បឿនលឿនជាងគេបំផុតក្នុងលោក?

ដឹងអត់? តើរថយន្តអគ្គិសនីមួយណាដែលមានល្បឿនលឿនជាងគេបំផុតក្នុងលោក?

51
0

វិស័យរថយន្តអគ្គិសនីនាពេលបច្ចុប្បន្ននេះគឺមានការពេញនិយមខ្លាំងណាស់នៅទូទាំងពិភពលោក ដោយសារគុណភាពល្អជាងរថយន្តសាំង ងាយស្រួលបញ្ឆេះ សំឡេងស្ងាត់ ក៏ដូចជាមានរូបរាងទាក់ទាញផងដែរ។ តាមពិតទៅរថយន្តអគ្គិសនីមិនមែនទើបតែមានវត្តមានថ្មីៗនោះទេ វាមានប្រវត្តិយូរណាស់មកហើយ ប៉ុន្តែដោយសារការអភិវឌ្ឍន៍ម៉ាស៊ីនចំហេះខាងក្នុងនៅដើមសតវត្សទី ២០ ក៏បាននាំឱ្យមានការធ្លាក់ចុះនៃរថយន្តអគ្គិសនី។ នៅអំឡុងឆ្នាំ ១៨៣០ រថយន្តប្រើសាំងមានកម្លាំងខ្លាំងជាង ហើយមានរយៈចម្ងាយឆ្ងាយជាង និងលឿនជាងរថយន្តអគ្គិសនី ទើបរថយន្តអគ្គិសនីមានប្រជាប្រិយភាពតិច ហើយនៅទីបំផុតត្រូវបានជំនួសដោយរថយន្តប្រើសាំងតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7g83FlwPkFjsV1PTh_LrQ3hwxF8g7yFi4VdJzTnIu6Ah8Fhk9WGOINKmT7T9GIv9Q1twO5YW98E6vOD3yV9Zulxp4nGL1p7vVm48-3VOJizFsJWkk8q7Nf3QBbFkIS3E26vuZY1UEiTbo65I0_LjEbep1id5NORBdJgrjzQhIfUyEjHavkwQRigqdcds/s1280/photo_2024-06-26_11-05-11.jpg

ទោះជាយ៉ាងណាសព្វថ្ងៃនេះក្រុមហ៊ុនធំៗជាច្រើនបានកំពុងចាប់ផ្តើមអភិវឌ្ឍរថយន្តអគ្គិសនីឡើងវិញ ហើយក៏ផ្ទុះការចាប់អារម្មណ៍ម្តងទៀតនៅជុំវិញពិភពលោក។ ដូច្នេះហើយតើអ្នកដឹងទេថា បច្ចុប្បន្ននេះរថយន្តអគ្គិសនីមួយណាដែលមានល្បឿនលឿនជាងគេបំផុតក្នុងលោក?
ចម្លើយនោះគឺ Aspark Owl SP600 ដែលបច្ចុប្បន្នទទួលបានតំណែងជារថយន្តអគ្គិសនីលឿនបំផុតក្នុងពិភពលោក បន្ទាប់ពីបានឈានដល់ល្បឿនអតិបរមា ៤៣៨.៧ គីឡូម៉ែត្រក្នុងមួយម៉ោងនៅឯផ្លូវសាកល្បង Papenburg ក្នុងប្រទេសអាល្លឺម៉ង់កាលពីដើមខែមិថុនា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbqGwgAheEkt1EgPg8JDcZ5pP7_xjkB5ownLqY-qhgzBwsoio_AyQ9IBt_b5AiKH3zPT7RFwlUde9Hz9Q2ZiiOBMneaBkFEvHyNKWcmyOYoOriWZ5GHM8rL7X66K05arZl8SHNFRT3CdHYL3gGt51OI1czle-HOFclX_A4oiwaz7YWJ40868mOWw1TzgM/s5607/Aspark%20OWL%20SP600%20hypercar%20.%20It%20set%20a%20new%20electric%20car%20speed%20world%20record%20reaching%20438.73%20kph.%20Papenburg,%20Germany.%208%20June2024.(Matteo%20Teti,%20Aspark)%206.jpg

Aspark Owl SP600 គឺជារថយន្តជប៉ុនដែលផលិតពីក្រុមហ៊ុន Aspark ក្រោមការដឹកនាំរបស់នាយកប្រតិបត្តិ Masanori Yoshida។ រយន្តនេះត្រូវបានផលិតឡើងដំបូងក្នុងឆ្នាំ ២០១៧ ដោយមានសមត្ថភាពមិនធម្មតា ដូចជាការបង្កើនល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ត្រឹមតែ ១.៨៩ វិនាទីប៉ុណ្ណោះ។ ល្បឿនដ៏លឿននេះក៏បានបំបែកកំណត់ត្រារបស់រថយន្តអគ្គិសនីផ្សេងៗ ដោយឈានដល់ល្បឿនកំពូលមិនគួរឱ្យជឿ ៤៣៨.៧ គីឡូម៉ែត្រក្នុងមួយម៉ោង លើសពីកំណត់ត្រាមុនរបស់រថយន្ត Rimac Nevera គឺ ២៦.៧ គីឡូម៉ែត្រក្នុងមួយម៉ោង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg3KJRJTBO6x2aYjibuhqfCt7g8nsgaBZyRS94QC2KqAyudCmoy2kQdn74CFqmaHwcTq0ybJrJx8O28PVmvJxExpY8jGog9PrcrDA8CGHhfZzhlCTD_V55BRTGDYF47v8ypUtiXY8ulk1IFRFu95TSYWFiehhV4pzY280K1n7Z-w6wXMLwAPW34z7D1bU/s750/unnamed.jpg

ភាពជោគជ័យនេះគឺជាលទ្ធផលនៃចក្ខុវិស័យរបស់នាយកប្រតិបត្តិ Aspark លោក Masanori Yoshida រួមជាមួយនឹងការសហការបច្ចេកទេសជាមួយ Manifattura Automobili Torino និង Bridgestone។ Masanori Yoshida ចែករំលែកថា “ដំណើរដើម្បីអភិវឌ្ឍម៉ូដែល Owl hypercar គឺមានរយៈពេលប្រហែល ១០ ឆ្នាំ ហើយគោលដៅរបស់យើងគឺបង្កើតរថយន្តដែលមានល្បឿនលឿនបំផុតនៅលើពិភពលោក ហើយបច្ចុប្បន្នយើងសម្រេចបានកំណត់ត្រាពិភពលោកនៃល្បឿនអតិបរមា”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilrAcoV2ZsumTcHxsMAXwfsp0SO5YzheWqzGuCLa6U0gFimwO34zr77jREqX_8E8X4kqOu8Dy2fsChJsXKAyPJv7Rt7-q88qlSDX42aCACF0tyxnR20pni7JtmN4LAUmep4raRGNIkbXxhv5Ed0PHy53MIhqnvLwsQYUWl5-Q2nfyqGmdySNqVWN1RKVY/s1024/Worlds-fastest-EV-Aspark-OWL-rear.webp

Aspark Owl SP600 គឺជាម៉ូដែលរថយន្តអគ្គិសនីដ៏គួរឱ្យចាប់អារម្មណ៍ជាមួយនឹងការរចនាតែមួយគត់ ដំណើរការដ៏មានឥទ្ធិពល និងបច្ចេកវិទ្យាទំនើបជាច្រើន។ ការដណ្តើមបានកំណត់ត្រារថយន្តអគ្គិសនីលឿនបំផុតរបស់ពិភពលោក បានបញ្ជាក់ពីជំហររបស់ Aspark Owl SP600 នៅក្នុងឧស្សាហកម្មរថយន្តអគ្គិសនី និងបើកសករាជថ្មីសម្រាប់រថយន្តអគ្គិសនីដែលមានសមត្ថភាពខ្ពស់៕