កូរ៉េខាងត្បូង៖ ថ្មីៗនេះយោងតាម Koreaboo បានឱ្យដឹងថា សមាជិកទាំង ៤ នាក់របស់ 2NE1 បានកំពុងជួបជុំគ្នាដើម្បីចរចាជាមួយលោក Yang Hyun Suk ដែលជាអ្នកគ្រប់គ្រងផលិតកម្ម YG ក្នុងគោលបំណងត្រឡប់មកកាន់វិស័យ K-pop ជាក្រុមម្តងទៀតវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyoPJptGe4WENhPyYXCb2NizP9oH7hN2IbBQWX7N6FVrL8v3HBSVgZ_KSZnB-IdBYxdcjEcODMNijFyxieLbcWNJ0LqypMPIUBXVp2DGDYJuR7fPljjrkUGh7OCJ5KJZWG00tOhTm_4D88M9YQtX71oLrBhXPTKqabBFqHOy2h3nU2qQdYIjhb8PsqFFU/s693/2ne1.webp

ជាការពិតណាស់ ប្រិយមិត្តដែលជាអ្នកគាំទ្រ K-pop ជាពិសេស Blackjack ប្រាកដជាបានដឹងហើយ សមាជិកទាំង ៤ នាក់របស់ 2NE1 បានបំបែកក្រុមនិងចាកចេញពីផលិតកម្ម YG តាំងពីឆ្នាំ ២០១៦ មកម្លេះ ដោយសារមានរឿងចម្រូសចម្រាសជាច្រើនជាមួយផលិតកម្ម។ ទោះបីជាអ្នកទាំងបួន បានចាកចេញពីផលិតកម្មអស់ជាច្រើនឆ្នាំក្តី ក៏កេរ្តិ៍ឈ្មោះរបស់សមាជិក CL, Sandara Park, Minzy និង Park Bom នៅតែល្បីល្បាញខ្លាំង មិនចាញ់សិស្សប្អូនជំនាន់ក្រោយទេ ហើយនៅតែមានប្រជាប្រិយភាពក៏ដូចជាមានអ្នកគាំទ្រពីសំណាកទស្សនិកជនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFkS2JQiQzUrpgbnAXh6PsT-ZQm5br3Lfu3F_UBtZx94f0illmX0ErPdoc2XH6DXLN36FjRJpK8uQahbPi0xo4QYu4WfHN4p17pF3A0F3YveA2VpsmdzFBHauZs9paYOJYukH3Zgeb7a1KYz5A_y0wLlLXZC4Qrsd3NpFpgmGnszO6M7rFhP22qFk_z8k/s2000/2ne1-reunion-meeting-yg-entertainment-getty.jpg

ទោះជាយ៉ាងណាមានពាក្យចចាមអារ៉ាមមួយបានផ្ទុះឡើងថា 2NE1 អាចនឹងរួបរួមគ្នាជាក្រុមម្តងទៀតក្នុងទ្រនំចាស់សម្រាប់ខួប ១៥ ឆ្នាំរបស់ក្រុមនេះ ដោយលោក Yang Hyun Suk ត្រូវបានគេរាយការណ៍ថា នឹងណាត់ជួបជាមួយសមាជិកទាំង ៤ រូបពាក់ព័ន្ធនឹងការវិលត្រឡប់មកវិញ។ នាថ្ងៃទី២៥ ខែមិថុនា លោក Yang Hyun Suk និងសមាជិក 2NE1 ទាំងអស់ពិតជាបានជួបគ្នាមែន ប៉ុន្តែមិនទាន់មានរបាយការណ៍ច្បាស់លាស់ថា ពួកគេចូលជ្រកក្រោមផលិតកម្មចាស់វិញ ឬយ៉ាងណានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEic4__i50LLfJ6CKJqkajOFWdAfLSMWIAmjARbMP5fUf2g99mTijqRkwxHCX_Re4cZnWdyCs8PDcAA9mtYyCEgoDa0thEoWqtvyRIUMzHtCgzwDB0QEnx0R_Lane2UYLkYWH_XFX4a5RJIrUi8PoqcqbSI8ZHG97vLMaRX5leqym64b1IHjP7l49SB2rnQ/s1080/aHR0cDovL2ltYWdlLmloZWFydC5jb20vaW1hZ2VzL3JvdmkvMTA4MC8wMDAzLzIxOS9NSTAwMDMyMTk4NDMuanBn.webp

គួរបញ្ជាក់ដែរថា 2NE1 បានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០០៩ គឺជាក្រុមចម្រៀងនារី K-pop ដ៏មានឥទ្ធិពលបំផុតក្នុងផលិតកម្ម YG Entertainment។ ក្រុមនេះត្រូវបានគេទទួលស្គាល់ថា ជាក្រុមនារីដ៏ជោគជ័យបំផុតនៅក្នុងឧស្សាហកម្មតន្ត្រីកូរ៉េខាងត្បូង ហើយក៏បានក្លាយជាតារានាំមុខគេផងដែរ។ ប៉ុន្តែនៅឆ្នាំ ២០១៦ ដោយសារមានរឿងផ្ទៃក្នុងជាមួយផលិតកម្ម ពួកគេទាំងបួនក៏បានបំបែកគ្នា ហើយក៏បានចាកចេញពី YG។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRnSeoM6zcvAplcEH1spw-gldDbZdF9eHLlGkCfBTjLAKGJMKteHk7yBtIxhGXID9oqebcCSi0lBIG67BjHHvaAQ8eIYs1_2nOsix0Rr4aIkS7SJ2KX-itkmo3aCNRyDNRIHG6Vh0n0gApVKUQMBUPU7W57lNMhEcIFjJlIHqMNOuMznujnOHwEjfvA_M/s1080/photo_2024-06-26_10-02-07.jpg

ទោះជាយ៉ាងណា បន្ទាប់ពីចាកចេញអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមនេះក៏មានបំណងរួបរួមគ្នាវិញក្រោមទ្រនំចាស់ ដោយសារមានហេតុផលពីរ គឺទីមួយ YG នឹងប្រគល់ trademark មកឱ្យ 2NE1 មានសិទ្ធិក្នុងការប្រើប្រាស់ឈ្មោះនេះជុំគ្នា និងទីពីរ trademark នៅក្រោម YG ដដែល ដោយ YG ក៏នឹងមានគម្រោងយក 2NE1 ត្រលប់មកវិញក្រោមការផលិតរបស់ខ្លួនវិញដែរ។ ដូច្នេះមូលហេតុដែល 2NE1 ជ្រើសយក YG ព្រោះផលិតកម្មនេះ ជាអ្នកបង្កើត 2NE1 និងធ្វើឱ្យ 2NE1 មានភាពជាខ្លួនឯង៕