យើងសង្កេតឃើញថា រន្ធតូចៗរបស់សំបុកឃ្មុំមានរាង៦ជ្រុង ហើយតើធ្លាប់ឆ្ងល់ទេថា ហេតុអ្វីឃ្មុំចេះពីវិធីធ្វើសំបុកជារាង៦ជ្រុង? សំបុកឃ្មុំ គឺជាកន្លែងសម្រាប់រក្សាទុកទឹកឃ្មុំមានរសជាតិផ្អែម, ទុកលម្អងផ្កា និងជាផ្ទះរបស់ពួកវា ។ សំបុកឃ្មុំនីមួយៗត្រូវបានធ្វើឡើងយ៉ាងល្អឥតខ្ចោះ, រឹងមាំ និងមានភាពល្អិតល្អន់ ហើយផ្នែកនីមួយៗបានតម្រៀបជាប់គ្នាត្រូវខ្នាត និងស្មើៗគ្នា ។

ហេតុនេះ ឃ្មុំត្រូវតែធ្វើរន្ធតូចៗក្នុងសំបុករបស់វាឱ្យមានរាងជា៦ជ្រុង ដើម្បីប្រើប្រាស់ជាប្រយោជន៍បានច្រើនបំផុត ។ សំបុកឃ្មុំបានកើតឡើងដោយសារក្រមួនឃ្មុំ ដែលឃ្មុំទើបតែផលិតចេញមក ។ រីឯការផលិតក្រមួនទាំងនេះ ពុំមែនជារឿងងាយស្រួលទេ គឺពួកវាត្រូវស៊ីទឹកឃ្មុំយ៉ាងច្រើន ទើបអាចផលិតជាក្រមួនបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia1Jli829DQF7zbKceaZvhiNJQB9MzUKdfa8aGVh2saFgRSjAd3g3_r82RAccUHWZ02t08NI7dpQbUZB2LQN5pllaN4Ok59YRVlEBS82udXkz5xv26Y9KzHQLEQaC1OE-fIoPqWYr12i3sSW8YWLK8sYeh-j62SCiw_lyqu_PCGSGexuDQ2N3E2EO-wAA/s800/photo_2024-06-25_16-09-40.jpg

ប្រសិនបើឃ្មុំធ្វើរន្ធតូចក្នុងសំបុកជារាងរង្វង់មូល គឺវានឹងអាចដាក់ទឹកឃ្មុំបានច្រើនបំផុត ប៉ុន្តែបើឃ្មុំយករង្វង់មូលទាំងនេះមកតម្រៀបគ្នាបង្កើតជាសំបុកវិញ វានឹងមានចន្លោះប្រហោងទំនេរគ្មានប្រយោជន៍ច្រើន ។ ដូច្នេះ រាងជារង្វង់មូលនឹងធ្វើឱ្យឃ្មុំខ្ជះខ្ជាយពេលវេលាក្នុងការផលិតក្រមួន ។

រន្ធតូចៗមានរាងជារង្វង់មូល គឺមានភាពខុសប្លែកពីរាង៣ជ្រុង, ៤ជ្រុង និង៦ជ្រុង ដែលពេលឃ្មុំយករាងជ្រុងទាំងនេះមកតម្រៀបគ្នា វានឹងគ្មានចន្លោះប្រហោងដូចរាងជារង្វង់មូលទេ ។ ប៉ុន្តែរាង៦ជ្រុង គឺរន្ធនីមួយៗអាចប្រើជាប្រយោជន៍បានទាំងអស់ ព្រមទាំងអាចកាត់បន្ថយដំណាក់កាល និងថាមពលក្នុងការធ្វើសំបុកផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiOGoRvDsQoGXRU1-36bZ3WB0DIrBLCwcmc_DXi9WVMuGMRVdD-gZH9n4D9_UBEjJO7w0FX83nR0b3YNfPLBppRN-U1WwrFKidUZqceoxfX6SLoihf_BeyersHYntdOHVzU6f0wre18Xv8KT5EBxAVM-2sRWaSay1NoAPnsEErelDwkanJfOHBOojHK2w/s1000/photo_2024-06-25_16-09-44.jpg

ក្នុងចំណោមរាងជ្រុងទាំងអស់ គឺរាង៦ជ្រុងអាចទុកទឹកឃ្មុំបានច្រើនប្រហាក់ប្រហែលនឹងរាងរង្វង់មូលដែរ មានន័យថា រាង៦ជ្រុងអាចទុកទឹកឃ្មុំបានច្រើនបំផុត ហើយឃ្មុំនឹងចំណាយថាមពលតិចតួចបំផុត ។ ក្រៅពីនេះ រាង៦ជ្រុងមានភាពរឹងមាំជាងគេ ហើយត្រូវបានគេចាត់ទុកថា ការធ្វើសំបុកឃ្មុំរាង៦ជ្រុង គឺមានរូបរាងល្អឥតខ្ចោះ ។

Sue Cobey ជាអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យវ៉ាស៊ីនតោន សហរដ្ឋអាមេរិក និយាយថា សំបុកឃ្មុំមានតួនាទីទុកពងឃ្មុំ រួមទាំងលម្អងផ្កា ។ ក្រៅពីនេះ វានឹងទ្រទ្រង់ទម្ងន់ឃ្មុំទាំងអស់ដែលទុំលើសំបុក ហើយបានជាវាធ្វើរន្ធតូចៗក្នុងសំបុករាងជា៦ជ្រុង ដោយសារវាអាចទុកទឹកឃ្មុំបានច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDcY_oB3_EfOjcUFMlDOk3oxnRtfYAhlkMOYV-O_I1IDE264CAfXAVP5m13EW-_o3gb-r9jWscd6cDh1zuHcLaS5BPe1_nk8dTye8LAqj8nam1jIoHG4WLsK3OQ_y0gFlT7ZJZnaBr8sGz-w8rNaHP8n8iYXPNAondgQKd7OsprqNebI4952PFffG8UKw/s810/photo_2024-06-25_16-09-48.jpg

កាលពីឆ្នាំ២០២២ អ្នកវិទ្យាសាស្ត្ររកឃើញថា ឃ្មុំមួយចំនួនបានចាប់ផ្តើមធ្វើរន្ធតូចៗរាងជារង្វង់មូល ដោយយករាងកាយរបស់វាធ្វើជាឧបករណ៍ ។ ពួកវាអាចប្រើប្រាស់កំដៅក្នុងខ្លួន ដើម្បីរំលាយក្រមួនពីរន្ធរាងរង្វង់មូលឱ្យក្លាយជារាង៦ជ្រុង ៕