Home ព័ត៌មានអន្តរជាតិ តើអ្នកដឹងទេ? សំណង់មួយណាដែលធំជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ?

តើអ្នកដឹងទេ? សំណង់មួយណាដែលធំជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ?

61
0

ជាការពិតណាស់ប្រិយមិត្តភាគច្រើនប្រហែលជាគិតថា សំណង់ដែលធំជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រគឺជាសំណង់ប្រាសាទពីរ៉ាមីតនៅអេហ្ស៊ីប ឬមហាកំពែងនៅចិន ឬវិមានក្រឹមឡាំងនៅរុស្ស៊ីហើយ ប៉ុន្តែវាមិនដូចអ្វីដែលអ្នកគិតនោះទេ ព្រោះមានសំណង់មួយទៀត ដែលធ្លាប់បានគេចាត់ទុកថាធំជាងសំណង់បុរាណទាំងនេះទ្វេដង។ ដូច្នេះហើយ តើសំណង់ដែលធំជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្របង្កើតឡើងដោយមនុស្ស គឺជាអ្វីហើយមានទីតាំងនៅឯណា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4yn3Jz-CJzWQEr4uTp6zBXBqzJKRpAXFatz7AszfUBrGzWzZI_Ll5oBK_iFT9OK6zcfqgPYEz0e8uw2L2U36xq-DIetHI4jU_JbP72eq0Ma-LNGguuA2z-eBnuPp5lWFqDqRdcAlR0aOvBXvG4FEtdXnaq9PLCHesprOlR8rCgueg1FngvVVscnbFRmo/s1280/photo_2024-06-25_15-30-23.jpg

យោងតាមបុរាណវិទូ Martin Jones សំណង់ដែលធំជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រពិភពលោកនោះគឺ Fresh Kills Landfill (ហ្វ្រេសឃីលស៍ លែនដ៍ហ្វីល) ដែលជាកោះសម្រាប់ចាក់សំរាមដ៏ធំបំផុតនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ក្រោយពីបើកឱ្យប្រើប្រាស់នៅក្នុងឆ្នាំ ១៩៤៨ មកកន្លែងចាក់សំរាមនេះក៏ក្លាយជាគម្រោងមួយដែលមានទំហំធំបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត។ នៅទីបំផុត វាក៏បានវ៉ាដាច់មហាកំពែងចិន ហើយបានក្លាយទៅជាសំណង់សាងសង់ដោយស្នាដៃមនុស្សដែលមានទំហំធំបំផុតនៅលើពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEholnQH5M0pBEXmsHdILbXQt5uxlzCMXxIB6pzbw5jRRKnyW_Mhl__m_O07fUWfefJirfHkxpzzUod-tB3BerGqUHx0K0rNY2ZHEopV2v_bwshYx0FRV1Wk7aCCfS-2GIeTyIUQ7OIdncBzyU4bDziPELVncWKB6R1PiMa0N1qI6UngrSSOljHKHVLkMzQ/s1280/photo_2024-06-25_15-30-29.jpg

Fresh Kills Landfill មានផ្ទៃដីប្រមាណ ១២ គីឡូម៉ែត្រ។ ពេលបើកឱ្យដំណើរការការចាក់សំរាម មានទូកដឹកសំរាមចំនួន ២០ គ្រឿង ដោយក្នុងមួយគ្រឿងៗអាចផ្ទុកសំរាមបាន ៦៥០ តោន ដែលយកមកចាក់ចោលនៅទីនេះជារៀងរាល់ថ្ងៃ។ ប៉ុន្តែដោយសារតែសម្ពាធរបស់ប្រជាជននៅក្នុងមូលដ្ឋាន ទើបកន្លែងចាក់សំរាមមួយនេះត្រូវបិទ លែងឱ្យប្រើការនៅក្នុងឆ្នាំ ២០០១។ មិនយូរប៉ុន្មាន កន្លែងនេះក៏ត្រូវបើកឱ្យប្រើម្តងទៀត ដើម្បីចាត់ការជាមួយគំនរសំណល់បាក់បែកជាច្រើនពីអគារពាណិជ្ជកម្មពិភពលោក (World Trade Center) ក្រោយមកក៏បានបិទជាស្ថាពរទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhlioW_KBYmpL3UwGoxWvsIHhOgKZYK6ix9SrHTWI4IkSGuCd3Lps4B6oKge3n9qgqHzQZpM_6Z3qlbeiZe8EmnVMb9RbRIm2toqi8mabjOi7Mwj8Fo0ZSqsM1Cme5w9fHooWv65Lhi3QS51d9VMZDSTb4M-UcubgnBu6mpOfXtSEIwUd4MZX_2Sm-eVw/s1201/photo_2024-06-25_15-31-17.jpg

បើយោងទៅតាមច្បាប់ថ្មី បានបញ្ញត្តិថានឹងគ្មានការបើកឱ្យប្រើប្រាស់ម្តងទៀតទេ គឺហាមមិនឱ្យមានកន្លែងចាក់សំរាមក្នុងក្រុងញូវយ៉ក។ បច្ចុប្បន្ន កន្លែងខាងលើត្រូវបានឈូសឱ្យរាបស្មើ ហើយកែលម្អបរិវេណជុំវិញឱ្យក្លាយជាសួនឧទ្យាន និងជាកន្លែងឱ្យសត្វព្រៃស្នាក់អាស្រ័យ។ ប្រសិនបើ Fresh Kills Landfill នៅតែបន្តបើកឱ្យប្រើតាមគម្រោងការដែលបានរៀបចំទុកនោះ វានឹងក្លាយជាតំបន់ដ៏ខ្ពស់បំផុតនៅជាយសមុទ្រភាគខាងកើតរបស់សហរដ្ឋអាមេរិក។ តែទោះបីជាយ៉ាងណាក៏ដោយ នៅអំឡុងពេលដែលគេប្រើវាច្រើនបំផុត វាក៏មានកម្ពស់ខ្ពស់ជាងរូបសំណាក «ទេពីសេរីភាព» ដល់ទៅ ២៤ ម៉ែត្រឯណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8-ovY2qxqV963yJz9IhXPIbbLvjiUuK4mNg7zfIoNIZb-txPOu6F21d2LmHLsy1xaiodvmTbpRqla5OtBqoTl8QH-5bW1gOOft7OuiBbLV1ymGh3075xM4kdeCYEoxYV_-ucakvdnYxbYiiPNe_iHorGJ3cxgazALIdzeNR9picJILgabnAcy_nDnsdM/s1171/photo_2024-06-25_15-32-15.jpg