Home ព័ត៌មានអន្តរជាតិ នារីអាកាសចរណ៍ផ្តាំផ្ញើទៅអ្នកដំណើរហាមផឹកភេសជ្ជៈនេះមុនឡើងយន្តហោះ

នារីអាកាសចរណ៍ផ្តាំផ្ញើទៅអ្នកដំណើរហាមផឹកភេសជ្ជៈនេះមុនឡើងយន្តហោះ

65
0

នារីអាកាសចរណ៍ម្នាក់បានបង្ហោះវីដេអូមួយក្នុងបណ្តាញសង្គម TikTok ដើម្បីផ្តាំផ្ញើទៅអ្នកដំណើរគ្រប់រូបថា គួរតែចៀសវាងការផឹកភេសជ្ជៈប្រភេទនេះមុនពេលឡើងយន្តហោះ ពីព្រោះវានឹងផ្តល់ផលប៉ះពាល់ដល់អ្នកដំណើរ ។ លើសពីនេះ នាងបានណែនាំឱ្យអ្នកដំណើរទិញកៅអីនៅជួរមុខ ព្រោះវានឹងមានគ្រោះថ្នា.ក់ តិចតួច ពេលយន្តហោះមានបញ្ហា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaXiuj5LWs1InB1Fos5byH4tk6J3RqufOPaykCoHDaNhpqKfWAC9y2BZDmuxBY7yJeTIGzpFOLXlMvi_8h4aBtE5oRL9Ew62dhpjFcZRvva6rZUlf9z4KvTDur7O0I2ouoEOa3bUNcanNljLW3PP-u4nB7W3crJxidl-xSw_LxnZODOWcPcX9uH1sGJcw/s610/photo_2024-06-25_11-54-44.jpg

នារីអាកាសចរណ៍រូបនេះមានឈ្មោះក្នុង TikTok ថា «mrsmiva» បានបង្ហោះវីដេអូមួយបង្ហាញពីវិធីកាត់បន្ថយអាការៈថប់អារម្មណ៍សម្រាប់អ្នកមិនចូលចិត្ត ឬខ្លាចការធ្វើដំណើរតាមយន្តហោះ ហើយការណែនាំសំខាន់របស់នាង គឺកុំផឹកកាហ្វេមុនពេលឡើងយន្តហោះ និងអំឡុងពេលជិះយន្តហោះ ។

នាងពន្យល់ថា ជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេនឹងបង្កើនកម្រិតស្ត្រេស ឬការបារម្ភក្នុងខ្លួន ហើយវាធ្វើឱ្យយើងសម្រាកពុំលក់ក្នុងពេលធ្វើដំណើរ និងមានអារម្មណ៍តានតឹងផងដែរ ។ លើសពីនេះ ជាតិកាហ្វេអ៊ីនបានជំរុញឱ្យប្រព័ន្ធប្រសាទបញ្ចេញសារធាតុ Adrenaline ហើយយើងនឹងថប់អារម្មណ៍កាន់តែខ្លាំងជាងមុន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiH_szMQnKozMridRBLUUpBEa8tXlLKrVyzLFgmr3LS98aNqD68xnpGAQCeDDuxwTXd99D119UoQXp6x3iIR5qUfylRRgrR9vD5RyxVc8EBh3vsT_0FAJqGs64NWy6nVtQRD3ei-HNB0B3LIjc020JdGdMA74JHtvJaTR3xEPEPMKFY3kTKaRNzKJYM64/s740/photo_2024-06-25_11-54-49.jpg

ក្រៅពីការចៀសវាងផឹកកាហ្វេ អ្នកដំណើរគួរតែចៀសវាងផឹកភេសជ្ជៈផ្សេងទៀត ដែលផ្សំពីជាតិកាហ្វេអ៊ីន ដូចជា ៖ ភេសជ្ជៈប៉ូវកម្លាំង និងទឹកតែ ។ ជាទូទៅ ទឹកតែ មានជាតិកាហ្វេអ៊ីនតិចជាងកាហ្វេ ហើយវានឹងធ្វើឱ្យអ្នកដំណើរមានអារម្មណ៍ស្ត្រេសតិចជាងកាហ្វេ ។

នាងបន្ថែមថា អ្នកដំណើរគួរតែចំណាយប្រាក់ទិញកៅអីអង្គុយឱ្យស្រួលខ្លួន គឺពុំចាំបាច់កក់សំបុត្រយន្តហោះលំដាប់ទី១ ទេ ប៉ុន្តែគួរទិញកៅអីណាមានកន្លែងធំទូលាយសម្រាប់ដាក់ជើង ព្រមទាំងពាក់ខោអាវណាងាយស្រួលធ្វើដំណើរ ។ ក្រៅពីនេះ អ្នកដំណើរគួរយកសម្ភារៈផ្ទាល់ខ្លួន ដូចជា ៖ ខ្នើយកល់ជុំវិញក និងកន្សែងបិទភ្នែក ដើម្បីឱ្យឆាប់សម្រាកលក់ពេលធ្វើដំណើរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNiSA5ziPh_n-Cda37xa7ypDkaylmJ6I5IX2d0WRD_aFjNs6BG221SsEygOVTPP_-VmeZthuEItRyAc0H8Fjju8bhalb13cdXO8WdY2tSw7FN26XfOpZCRbUs3m76ZAbiCGxCxT_S5TgQrf09H5pBg7NaYNPZ0LMRfkxb8uZGxHHhzAR93kSFeNfz5LBk/s644/photo_2024-06-25_11-54-59.jpg

ប្រសិនបើអ្នកដំណើរបារម្ភ ឬពុំសប្បាយចិត្តមុនពេលឡើងយន្តហោះ គួរតែប្រាប់បុគ្គលិកអាកាសចរណ៍ឱ្យជ្រាបថា អ្នកដំណើរមានបញ្ហានេះ ដើម្បីឱ្យពួកគេជួយថែទាំ ។ ម្យ៉ាងទៀត បើពុំយល់ ឬមានបញ្ហាអ្វីមួយ អ្នកដំណើរអាចសាកសួរទៅភ្នាក់ងារអាកាសចរណ៍គ្រប់ពេលវេលា ។ ក្រៅពីនេះ នាងបានណែនាំឱ្យអ្នកដំណើរកក់កៅអីយន្តហោះនៅផ្នែកខាងមុខ ពីព្រោះពេលយន្តហោះធ្លាក់ពីលើអាកាស កៅអីផ្នែកមុខនឹងទទួលផលប៉ះពាល់តិចបំផុត ។

ក្រោយពីនារីអាកាសចរណ៍បង្ហោះវីដេអូក្នុង TikTok អ្នកមើលវីដេអូនាងជាច្រើនបានបញ្ចេញមតិ និងអរគុណការណែនាំរបស់នាង ។ ពួកគេនិយាយថា វីដេអូណែនាំនេះធ្វើឱ្យពួកគេបារម្ភតិចជាងមុនពេលធ្វើដំណើរតាមយន្តហោះ ជាពិសេស ពេលយន្តហោះធ្លាក់ពីលើអាកាស ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG3AGsxrwFLa768sV6HBLZggwIw8_WnPAsFGgb_jXNbhiOEoTtKuZhtXrMWPeRiYj4IMa6Tfmv7fKlCzfLk7cQYndL8TujuvpqbU-NpZFAq05bolqSI0doGlGY9Kidklrn5HbEKAD4Psu6ep8qvvGKdIsiQko5OnfAXOT4aH7b1PtWsTYFiY7uFVdHlUU/s750/photo_2024-06-25_11-55-04.jpg