Home ព័ត៌មានអន្តរជាតិ អាមេរិកប្រកាសប្រមូលផលិតផលកាហ្វេជាង ២៥០ ប្រភេទដែលត្រូវបានចែកចាយជុំវិញពិភពលោកមកវិញ

អាមេរិកប្រកាសប្រមូលផលិតផលកាហ្វេជាង ២៥០ ប្រភេទដែលត្រូវបានចែកចាយជុំវិញពិភពលោកមកវិញ

52
0

បរទេស៖ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានប្រកាសកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ថាផលិតផលកាហ្វេជាង ២៥០ ប្រភេទរបស់ក្រុមហ៊ុន Snapchill ដែលត្រូវបានចែកចាយជុំវិញពិភពលោក នឹងត្រូវប្រមូលមកវិញ ដោយសង្ស័យថាផលិតផលនេះមានផ្ទុកជាតិពុលធ្ងន់ធ្ងរអាចបង្កគ្រោះថ្នាក់ដល់មនុស្ស។
យោងតាម New Yok Post ក្រុមហ៊ុន Snapchill LLC គឺមានមូលដ្ឋាននៅ Wisconsin សហរដ្ឋអាមេរិក កំពុងប្រមូលមកវិញនូវផលិតផលរាប់រយលានកញ្ចប់របស់ខ្លួន ដែលត្រូវបានចែកចាយទូទាំងប្រទេសទៅកាន់អ្នកលក់ផ្សេងៗ រួមទាំងវេទិកាអនឡាញ ក៏ដូចជាទីផ្សារអឺរ៉ុប និងអាស៊ីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBQCMRIOSybk-Rvfpg7qj8QbPowPtgSKnEEcLnIBNeYITU9l5TOjmmo7DBHhqCk0vlrcjqorLwNsR8SILUny987ZLNI9xhZk8ZIhq4_2aZq5KWUKM-GOjGq1oF4_8L6DxtyDsO1EiPDbDCLHPQoKoEA-elrxZBuuMoznX_5Ea5eF5zOLu7JxL6_RP5gMk/s800/photo_2024-06-25_09-21-24.jpg

FDA បាននិយាយថា ផលិតកាហ្វេកំប៉ុងរបស់ Snapchill LLC គឺមិនបានផ្តល់ការជូនដំណឹងអំពីបទប្បញ្ញត្តិទាក់ទងនឹងវិធីសាស្រ្តផលិតកាហ្វេកំប៉ុងឡើយ។ ដូច្នេះដំណើរការផលិតគឺមានហានិភ័យខ្ពស់ខ្លាំងណាស់នៃការអភិវឌ្ឍ និងការចម្លងជាតិពុល botulinum ដែលអាចបណ្តាលឱ្យមនុស្សស្លាប់។ យោងតាម FDA ការពុលកាហ្វេអាចកើតឡើងបន្ទាបពីទទួលទានបាន ៦ ម៉ោងទៅ ២ សប្តាហ៍ ដែលបណ្តាលឱ្យមានរោគសញ្ញាដូចជា ខ្សោយ វិលមុខ ហើមពោះ និងមិនស្រួលខ្លួន ព្រមទាំងពិបាកដកដង្ហើម និយាយមិនចេញជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYOIpPlI2l4jlzwiUYLEFqF634xjv5gLOUbdxcEtg16H-IIx8dKJZCxwedr-qA0iuDhK89bfNJ-djmzZIHZxPM2xfe49T5hrg8qSYw_3iP0Mwy_xxwjCqNriZbWlPjrI8lC1hK7f9BJNCY9OeBPVd_LXrCaNEfhG2k6L21hQk8NooZzvzjU6BWyl6deJE/s1280/photo_2024-06-25_09-22-56.jpg

FDA បានបន្តទៀតថា ផលិតផលដែលត្រូវបានប្រមូលមកវិញភាគច្រើនគឺជាកាហ្វេកំប៉ុងដែលមានទំហំចាប់ពី 7oz ដល់ 12oz នៅទីតាំងលក់រាយមួយចំនួនក្រោមឈ្មោះម៉ាកផ្សេងៗ។ ហេតុនេះដើម្បីដឹងថាតើកាហ្វេកំប៉ុងណាខ្លះត្រូវបានផលិតដោយ Snapchill អតិថិជនត្រូវមើលលើកំប៉ុងសម្រាប់ពាក្យ “ផលិតនិងចែកចាយដោយ Snapchill LLC” នៅខាងក្រោមផ្ទាំងព័ត៌មានអាហារូបត្ថម្ភនៅលើវេចខ្ចប់។ អតិថិជនដែលធ្លាប់បានទិញផលិតផលនេះត្រូវបានជំរុញឱ្យបំផ្លាញទំនិញកំប៉ុង ឬប្រគល់វាទៅក្រុមហ៊ុន Snapchill ឬកន្លែងណាដែលមានលក់ផលិតផលនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzn7_LSJ__l5NNR0iSjudujV6xqu3WG0YkZnUeVWyLnlsxU2GYwCt-lhmrlb40MX6jiHJcS0qoXJyT6CXQ706aY5bjYqc_RKd031gjkElE9BY7nkD47gbXqLpV1sZHHZf4wqouGshxLpkRgsCUnhr8IdZGBAx01zSDTFKstmHBxqy_VV-sWl5ANpJviGs/s738/photo_2024-06-25_09-23-14.jpg

ក្រុមហ៊ុនក៏កំពុងផ្តល់ការបង្វិលសងជូនអតិថិជនដែលដាក់ភស្តុតាង ឬរូបថតនៃការទិញផងដែរ។ បច្ចុប្បន្ន Snapchill កំពុងធ្វើការប្រមូលមកវិញដោយសហការជាមួយ FDA ។ អ្នកតំណាងរបស់ក្រុមហ៊ុននេះបានបញ្ជាក់ថា៖ “ក្រុមហ៊ុននិងយកចិត្តទុកដាក់ចំពោះអតិថិជនជាចម្បង ក៏ដូចជាធានាសុវត្ថិភាព និងទទួលខុសត្រូវគ្រប់យ៉ាង ហើយយើងកំពុងធ្វើការយ៉ាងឆាប់រហ័សដើម្បីដោះស្រាយបញ្ហានេះ។ ក្រុមហ៊ុនសូមអភ័យទោសដោយស្មោះចំពោះការរអាក់រអួល ឬការព្រួយបារម្ភណាមួយដែលអាចបណ្តាលឱ្យមានការប្រមូលមកវិញ”៕