Home ព័ត៌មានអន្តរជាតិ ភ្នំពេញជាប់ចំណាត់ថ្នាក់លេខ ២ ជាទីក្រុងដែលមានស្តង់ដាររស់នៅខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍

ភ្នំពេញជាប់ចំណាត់ថ្នាក់លេខ ២ ជាទីក្រុងដែលមានស្តង់ដាររស់នៅខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍

289
0

ថ្មីៗនេះយោងតាមលទ្ធផលស្ទាបស្ទង់តម្លៃនៃការរស់នៅឆ្នាំ ២០២៤ របស់ក្រុមហ៊ុនប្រឹក្សាពិភពលោកដែលមានអាយុកាលជិត ៨០ ឆ្នាំ Mercer កាលពីថ្ងៃទី២៣ ខែមិថុនា បានឱ្យដឹងថា ទីក្រុងភ្នំពេញជាប់ឈ្មោះជាទីក្រុងដែលមានស្តង់ដាររស់នៅខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ ដោយជាប់ចំណាត់ថ្នាក់លេខ ២ បន្ទាប់ពីសិង្ហបុរី។ ខណៈទីក្រុងបាងកកប្រទេសថៃជាប់ចំណាត់ថ្នាក់លេខ ៣, ហើយទីក្រុងម៉ានីលរបស់ហ្វីលីពីនជាប់ចំណាត់ថ្នាក់លេខ ៤ និងទីក្រុងហ្សាកាតានៃប្រទេសឥណ្ឌូនេស៊ីជាប់ចំណាត់ថ្នាក់លេខ ៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW_lvZS2FSoyIwq8Jc-afPg761sml8sO_dctwBAGEtMVizSRZmbJJ2XYSXCPV0CG2F_zjaqcyHZodKx1dOfDrFEGISVZjW_p3gosll_Keso1ixsV6c5i6BMMiJBM50YcxSlR3sotPCETUakxGSThyUfWtTb5RDBEPYEZLz2GFvdqBdtpSoIBrKMny6SJY/s1050/Phnom_Penh_Skyline_January_2022.jpg

យោងតាមប្រភពដដែលនេះបានឱ្យដឹងទៀតថា ទីក្រុងភ្នំពេញជាប់ចំណាត់ថ្នាក់លេខ ២ នៅអាស៊ីអាគ្នេយ៍ និងលេខ ១២៣ នៅលើពិភពលោក ជាទីក្រុងដែលមានស្តង់ដាររស់នៅខ្ពស់បំផុតប្រចាំឆ្នាំ ២០២៤។ ដូច្នេះខាងក្រោមនេះគឺជាចំណាត់ថ្នាក់នៃក្រុងទាំង ១០ ដែលមានស្តង់ដាររស់នៅខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPxqSPeTbsZCbISDcsM9C3Xiu8WU5u5Nk5Nvi4jxXNBuANjPd6gK8__VcKiBFs_WZNd6KlIjPz7zbJQz_T6MdnKDBwesQvDabqKZbuObAyNCvGiPzJIh1RmqcQjq_4EoJGKkTL6naLVnzJZcdAZsK3HE5HIJRHw5N7V0tIKC781wF7YPk5mK884Y6ISf4/s800/Phnom-Penh_-2020_(CC__BY-SA)Maharaja45210103-020156.png
១.ប្រទេសសិង្ហបុរី
២.ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា
៣.ទីក្រុងបាងកក ប្រទេសថៃ
៤.ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន
៥.ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
៦.ទីក្រុងហាណូយ ប្រទេសវៀតណាម
៧.ទីក្រុងហូជីមិញ ប្រទេសវៀតណាម
៨.ទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា
៩.ទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី
១០.ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIbBWCVmSAR8umgM2L8AWiUKjDhJGnK-VitrqdHa0uD6Hgnq-DGm0FYPKpYbiI8FV-rtba6Vvep49DKryNlpzDRbT_tOiONpOH5NEWzR1M_EY7e075SM1C7sPp-j9jz4RTNYkFZnLM0G4iEpKAsPSwvwENuKS6S8I4297GdWCwIMGZnjRtGGcqxsLruQE/s2120/phnompenhguide1.jpg

គួរបញ្ជាក់ដែរថា ការស្ទង់មតិតម្លៃនៃការរស់នៅប្រចាំឆ្នាំរបស់ Mercer បានវាយតម្លៃទីក្រុងចំនួន ២២៦ នៅទូទាំងទ្វីបចំនួន ៥ ដោយប្រៀបធៀបការចំណាយលើទំនិញជាង ២០០ នៅក្នុងទីតាំងនីមួយៗ រួមទាំងលំនៅដ្ឋាន ការដឹកជញ្ជូន អាហារ សំលៀកបំពាក់ ទំនិញប្រើប្រាស់ក្នុងផ្ទះ និងការកម្សាន្តនានាជាដើម។ យោងតាមក្រុមហ៊ុន Mercer អតិផរណា និងការប្រែប្រួលអត្រាប្តូរប្រាក់កំពុងជះឥទ្ធិពលដោយផ្ទាល់ទៅលើប្រាក់ចំណូល និងការសន្សំរបស់ប្រជាជន។ ការប្រែប្រួលសេដ្ឋកិច្ច ការកើនឡើងភូមិសាស្ត្រនយោបាយ ជម្លោះ និងភាពអាសន្ននៅក្នុងប្រទេសជាច្រើន ក៏បណ្តាលឱ្យតម្លៃប្រែប្រួលក្នុងតំបន់នីមួយៗផងដែរ៕