តារាចម្រៀងរ៉េបដ៏មានប្រជាប្រិយភាព ម៉ាន់ វណ្ណដា បានក្លាយជាសិល្បករកម្ពុជាតែម្នាក់គត់ស្ថិតក្នុងបញ្ជីតារារ៉េបទាំង៥០នៅអាស៊ីក្នុងចំណោម១៤ប្រទេសផ្សេងៗគ្នាជាមួយនឹងតារារ៉េបល្បីៗជាច្រើនទៀត។ នេះជាឆ្នាំទី២ហើយដែល វណ្ណដា បានជាប់ក្នុងបញ្ជី The LiFTED 50 ។ Awich ធ្លាប់មកប្រទេសកម្ពុជានិងចេញបទចម្រៀងជាមួយ វណ្ណដា ស្ថិតនៅលំដាប់លេខរៀងទី១ ចំណែកឯ វណ្ណដា ស្ថិតនៅលេខរៀងទី១១នៃបញ្ជីនេះ ។ វណ្ណដា បានពោលថាមានការស្រលាញ់ ការគាំទ្រពីសំណាកទស្សនិកជនទើបសមិទ្ធិផលនេះអាចកើតឡើងបាន។.png)
គេហទំព័រ LiFTED Asia បានចេញផ្សាយពីតារាចម្រៀងរ៉េបទាំង៥០មកពីតំបន់ Pan-Asian ជាមួយនឹងតារាចម្រៀងរ៉េបមកពី ១៤ ប្រទេសក្រោមការយកចិត្តទុកដាក់បំផុតទៅលើប្រជាប្រិយភាពឥទ្ធិពលនៅក្នុងស្រុកនិងទូទាំងពិភពលោក។ បញ្ជីតារារ៉េបទាំង៥០ របស់ The LiFTED ប្រទេសជប៉ុនស្ថិតក្នុងលំដាប់កំពូលជាមួយនឹងតារារ៉េបចំនួន ១០ នាក់ ខណៈប្រទេសចិន និងកូរ៉េស្ថិតនៅលេខរៀងបន្ទាប់។ ប្រទេសបន្តទៀតគឺកម្ពុជា ឥណ្ឌា ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ ម៉ុងហ្គោលី ហុងកុង តៃវ៉ាន់ សហរដ្ឋអាម៉េរិក សិង្ហបុរី និងម៉ាឡេស៊ី។ 
វណ្ណដា ស្ថិតក្នុងបញ្ជីខាងកម្ពុជាហើយឆ្នាំនេះមានតែលោកម្នាក់គត់ ដែលបានជាប់ក្នុងបញ្ជីតារារ៉េបដែលមានឥទ្ធិពលក្នុងចំណោមតារារ៉េបល្បីៗផ្សេងៗទៀត។ នៅក្នុងការចុះផ្សាយ LiFTED បានរៀបរាប់ពី វណ្ណដា ថា តារារ៉េបរូបនេះទទួលបានអ្នកតាមដានមួយលាននាក់នៅលើ Instagram បានក្លាយជាតន្ត្រីករដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ តន្ត្រីរបស់ វណ្ណដា បានទាក់ទាញមនុស្សជាច្រើននៅក្នុងតំបន់។ VannDa ក៏ជាចៅក្រមក្នុងកម្មវិធី The Rapper Cambodia ហើយ Awich បានចេញបទដំបូងរបស់ពួកគេដែលមានចំណងជើងថា «6 Years in the Game» ក៏ដូចជាបទ «Solo»ជាមួយម្ចាស់ក្សត្រីនៃ Hip Hop វៀតណាម Suboi តាមរយៈការបង្ហាញវប្បធម៌ខ្មែរទៅកាន់ពិភពលោក វណ្ណដា កំពុងក្លាយជាវីរបុរសរបស់ប្រជាជន។.png)
ក្នុងការអត្ថាធិប្បាយរបស់គេហទំព័រនេះ បានរំលេចបទថ្មីរបស់ វណ្ណដា ជាមួយ វណ្ណថាន «មិនអាចវិលវិញ»ជាប្រភេទ មនោសញ្ចេតនាបែបខ្មែរបុរាណមានរចនាបថដូចជារង្គសាលរបាំខ្មែរឆ្នាំ១៩៦០ ដែលមានអ្នកចូលមើលយូធូបចំនួន១៥លានដង។
គួរបញ្ជាក់ថា នេះជាឆ្នាំទី២ហើយសម្រាប់ វណ្ណដា ជាប់ក្នុងបញ្ជីតារារ៉េបទាំង៥០របស់គេហទំព័រនេះដែលសម្រិតសម្រាំងជ្រើសរើសតារារ៉េបល្បីនានាមកពីតំបន់អាស៊ី៕










