Home ព័ត៌មានអន្តរជាតិ អាជ្ញាធរថៃចាត់វិធានការក្តៅលើពលករបរទេសធ្វើការខុសច្បាប់

អាជ្ញាធរថៃចាត់វិធានការក្តៅលើពលករបរទេសធ្វើការខុសច្បាប់

53
0

ប្រទេសថៃ ៖ បើតាមការផ្សព្វផ្សាយក្នុងបណ្តាញសង្គម TikTok កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឱ្យដឹងថា នាយកដ្ឋានប៉ូលិសអន្តោប្រវេសន៍ថៃបានបញ្ជាឱ្យមន្ត្រីនៅក្រោមបង្គាប់ចាត់វិធានការក្តៅលើពលករបរទេស ដែលលួចចូលមករស់នៅប្រទេសថៃខុសច្បាប់ និងដណ្តើមការងាររបស់ពលរដ្ឋថៃ ។ ការចាត់វិធានការនេះ គឺតាមរយៈការចុះត្រួតពិនិត្យនៅតាមកន្លែងប្រកបអាជីវកម្មតូច-ធំ ជាពិសេស កន្លែងលក់ចំណីអាហារតាមផ្លូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVRDpvEiVgQdQVJY3wXJ1CmNj2UdXr4euFiIiGE9bVHCT0Gwo4TbeBK9yW6eiA_MdLikIqKV49CEhZwFvLnFXZaUwX5itfCHWzLPquLMKKRlKk3AmN5IOOpQtd62qxf_mj6kRKQIW8LcKwWEU-osnT6TRJIpDe5E_LEiDPsAzaRdfeVqwte9yeSsv8z8k/s768/2018_10_21_56772_1540139025._large.jpg

លោក ណាផាត់ផុង ខូស៊ីតសុរិយៈម៉ានី នាយកការិយាល័យប៉ូលិសអន្តោប្រវេសន៍ខេត្តឈុនបុរី បានបញ្ជាឱ្យប៉ូលិសផ្នែកស៊ើបអង្កេតខេត្តឈុនបុរី ចុះត្រួតពិនិត្យអាផាតមិន គ្មានឈ្មោះមួយកន្លែង ដែលមានទីតាំងស្ថិតនៅឃុំណងព្រឺ ស្រុកបានឡាមុំ ខេត្តឈុនបុរី ក្រោយពីទទួលបានសេចក្តីរាយការណ៍ថា មានពលករបរទេសយ៉ាងច្រើនមកស្នាក់នៅក្នុងអាផាតមិន នេះ ។

បើតាមសេចក្តីរាយការណ៍ឱ្យដឹងថា មានពលករបរទេសលួចចូលមកប្រទេសថៃដោយខុសច្បាប់ ហើយពួកគេតែងតែអុកឡុករំខានដល់ពលរដ្ឋថៃរស់នៅក្នុងបរិវេណនេះ ។ ក្រោយការចុះត្រួតពិនិត្យអាផាតមិន សមត្ថកិច្ចឱ្យដឹងថា អាផាតមិន នេះមានកម្ពស់៣ជាន់ និងមានជនជាតិមីយ៉ាន់ម៉ាចំនួន៥៥នាក់ និងឥណ្ឌា២នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjas_Ct1SwP1MUTm-Rl47lqE_lBEAvRFijs1g2be2YzreWNwO9Y0fryzXYbnL8Io3T-vFTX0tQeImRIlQbvZVRGTnvtqauBFbrRC4JJDp08PzUfBPz6PkXwW7EeQ0Dm5cFgDCV6cZQXosbUe0pEs62mMU2bRW3QmfjwnpAgLY4Vp9buOsAJo5EvSYbZgrU/s1280/photo_2024-06-20_10-22-50.jpg

តាមរយៈការត្រួតពិនិត្យឯកសារ គឺជនបរទេសទាំងនេះមានឯកសារត្រឹមត្រូវតាមច្បាប់ចំនួន៣២នាក់ រីឯជនជាតិមីយ៉ាន់ម៉ា២៥នាក់ គ្មានឯកសារជាប់ខ្លួនទេ ។ ហេតុនេះ សមត្ថកិច្ចក៏បានចាប់ខ្លួនជនជាតិមីយ៉ាន់ម៉ាទាំង២៥នាក់ និងចោទប្រកាន់ពីបទលួចលូចប្រទេសថៃដោយខុសច្បាប់ ព្រមទាំងចាប់ខ្លួនលោក វិជីត មីសេតធី អាយុ៤៨ឆ្នាំ ជាម្ចាស់អាផាតមិន ពីបទពុំបានជូនដំណឹងទៅការិយាល័យប៉ូលិសអន្តោប្រវេសន៍ អំពីការស្នាក់នៅរបស់ជនបរទេសក្នុងរយៈពេល២៤ម៉ោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYCcG6NWknm-zEkZEHW6ykAQvk26Ljs-KHiUSwkHkWgtmxBVv4RWjB4NqkrxNCPgj40M9FGFILE_zTil4keI0XJtzurUS36ZSnBSO-1vEVgNctFUH_fwBL89d3YQB0HMUqON-aQooekmN_UxgllMLVTpFnuyV3e4cp0TVnWh9G7pwM5x9tAds3l1b5lrc/s1280/photo_2024-06-20_10-22-59.jpg

គួរបញ្ជាក់ថា បច្ចុប្បន្ន អាជ្ញាធរថៃបានរឹតបន្តឹង និងចាប់ខ្លួនពលករបរទេសធ្វើការខុសច្បាប់ ឬគ្មានឯកសារត្រឹមត្រូវគ្រប់ទីកន្លែង ជាពិសេស ចុះចាប់នៅតាមកន្លែងលក់ដូរតាមចិញ្ចើមផ្លូវ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។

អាជ្ញាធរបានសំណូមពរឱ្យពលរដ្ឋទាំងអស់រាយការណ៍មកសមត្ថកិច្ចជាបន្ទាន់ បើពួកគេឃើញពលករបរទេសធ្វើការខុសច្បាប់នៅកន្លែងណាមួយ ។ រីឯម្ចាស់អាជីវកម្មជនជាតិថៃ ដែលទទួលយកពលករបរទេសមកធ្វើការខុសច្បាប់ ក៏ត្រូវប្រឈមនឹងការដាក់ទោសដូចគ្នាដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNvl4KVzSa7E2SKipQM7sDa9NmbsfTelJh3io1HT5oo0KhIpM7NqUV4E3h7sy2ZOVpaUCGeTdQmPqMZTfdfwx9K5k8DADPlQ0QPva-hgUK17yBgz-MXX_Qhr2BGkOzfDNWlt-A46iTN_uHyHaTfnGRcp2MzkqMcFjQGFPlIEfxt9YsxDhp78Q9gIcBQgc/s1600/Thailand-Myanmar-Migrant-Labor-July-7-2017-e1556779541529.webp