Home ព័ត៌មានអន្តរជាតិ តើនេះជាបាតុភូត ឬជាការចៃដន្យ! ទឹកសមុទ្រប្រែទៅជាពណ៌ក្រហមក្នុងប្រទេសវៀតណាម

តើនេះជាបាតុភូត ឬជាការចៃដន្យ! ទឹកសមុទ្រប្រែទៅជាពណ៌ក្រហមក្នុងប្រទេសវៀតណាម

82
0

ដូចប្រិយមិត្តជ្រាបរួចមកហើយថា នៅក្នុងប្រទេសវៀតណាមនាពេលថ្មីៗនេះគឺមានរឿងចម្លែកៗកើតឡើងផ្ទួនៗគ្នា ខណៈកាលពីដើមខែមិថុនាឆ្នាំនេះ គឺមានត្រីសមុទ្រទឹកជ្រៅដ៏ធំសម្បើមមួយក្បាលងា.ប់ដោយមិនដឹងមូលហេតុ ដោយត្រីប្រភេទនេះត្រូវបានគេស្គាល់ផងដែរថាជានិមិត្តរូបនៃគ្រោះមហន្តរាយ ហើយវាក៏ជាសត្វកម្រដែលមិនងាយបង្ហាញឱ្យមនុស្សយើងឃើញវានោះទេ។ មិនយូរប៉ុន្មានរំលងប្រហែលពីរបីថ្ងៃក្រោយមក ក៏មានបាតុភូតរន្ទះបា.ញ់ជាប់ៗគ្នារហូតដល់ជាង ៧ ពាន់ដងនៅក្នុងទីក្រុងហាណូយបណ្តាលឱ្យគោក្របីរាប់សិបក្បាលងា.ប់ជាបន្តបន្ទាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9un7P58CVHy3cMJHwreX5vmVg5UCcBRV52s8d7dAst07jpqsWfKSPUzt_TrdyEJiLJ_gGAFkdQ7ZOwfhxNOhsxC5SEutkZAbIwJtlfgIIbdzxuU-3liglZUGpK3slINB0O-QZuGOKWT6WTITMsKT_IafAgsew8C21D1KXRZeViLkbGcX_qeSdcXzyJmc/s696/photo_2024-06-13_14-26-56.jpg

បច្ចុប្បន្នប្រទេសនេះកំពុងជួបប្រទះនឹងគ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងតំបន់មួយចំនួន។ ហើយគិតត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ យោងតាម Vnexpress បានឱ្យដឹងថា សមុទ្រនៃឆ្នេរ Mun ភាគនិរតីនៃកោះ Tho Chau ទីក្រុង Phu Quoc គឺមានបាតុភូតដ៏ចម្លែកមួយបានលេចឡើងជាលើកដំបូងនៅក្នុងដែនទឹករបស់កោះនេះ នៅពេលដែលទឹកសមុទ្រស្រាប់តែប្រែទៅជាពណ៌ក្រហមដូចឈាម។ យោងតាមគណៈកម្មាធិការប្រជាជនឃុំថូចូវ ទឹកសមុទ្រប្រែពណ៌ក្រហមចាប់ពីម៉ោង ១០ ព្រឹកថ្ងៃទី១២ ខែមិថុនា បន្ទាប់មកបានរីករាលដាលដល់ពេលរសៀល ដោយគ្របដណ្តប់លើផ្ទៃដីប្រមាណ ១.០០០ ម៉ែត្រការ៉េ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0COhWMj6IHsdhrf0IlmhQPx0mt8ftK9PCXoSiLfkpFRqPeOARM8xMH1q4aiuNnOj_hlnbOgpbfpAzPfwiU-hjgHe_VJtWBEauNHTStqnOTDmlgQSSwk7dClVDQBeQfUahSyoCz5eqwpgoS8fglCRMlpq_8kXx_zhf3IeUL5xsck80B1lwW2yykY3Zy8A/s1059/photo_2024-06-13_14-26-28.jpg

នៅថ្ងៃដដែលនោះប្រជាពលរដ្ឋក៏បានប្រទះឃើញសត្វតូចៗជាច្រើនក្បាលងាប់ ដែលភាគច្រើនជាត្រីត្រូវបានបោកបក់មកច្រាំង។ ទោះជាយ៉ាងណាមកដល់ពេលនេះ ទឹកសមុទ្រហាក់មានពណ៌ស្រាលជាងមុន និងរួមតូចក្នុងតំបន់ ហើយក៏បានរលាយបន្តិចម្តងៗផងដែរ។ លោក Do Van Dung លេខាឃុំ Tho Chau បាននិយាយថា មូលហេតុដែលបណ្តាលឱ្យទឹកសមុទ្រប្រែទៅជាពណ៌ក្រហមបែបនេះគឺដោយសារ បាតុភូតនៃការបន្តពូជសារ៉ាយហួសប្រមាណ ដែលមិនទាក់ទងនឹងចលនាទឹករលក។ បាតុភូតនេះលេចឡើងភាគច្រើននៅតំបន់សមុទ្រ ជាពិសេសច្រកសមុទ្រនៅជិតមាត់ទន្លេ និងកំពង់ផែសមុទ្រ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7MwqAvIzlJ9QqOOnlEeKB-qxG9uxe7-2DkkX0tZvkNlnHNgGALfnVoAFlJAcBUERc-A_X-AMS1FtMAM7R0bC2gfG4E156keEZwN2tDwjJO30Gh2zPcomUBxiSIPEcPVVLMR69jgPn57k1LeyBh8zkXrkkCdTUa8iP-WsfvxletrEhNiFT05n5_f4jLWs/s800/photo_2024-06-13_14-28-09.jpg

ហើយជារឿយៗការប្រមូលផ្តុំសារ៉ាយអាចធ្វើឱ្យផ្ទៃទឹកក្លាយទៅជាពពុះ ឬប្រែពណ៌ ដែលអាចមានពណ៌ស្វាយ ពណ៌ផ្កាឈូក ពណ៌ខៀវ ឬក្រហម។ របាយការណ៍បាននិយាយថា “ផ្កាសារ៉ាយជាធម្មតាលេចឡើងតែក្នុងអាកាសធាតុត្រជាក់ប៉ុណ្ណោះ” នៅពេលដែលអាកាសធាតុក្តៅ និងមានពន្លឺព្រះអាទិត្យ សារ៉ាយក៏បាត់ទៅវិញដោយខ្លួនឯង។ ទោះជាយ៉ាងណាជំនោរក្រហមអាចបង្កើតជាតិពុលដល់ធម្មជាតិ បំផ្លាញអុកស៊ីហ្សែន បង្កឱ្យត្រី ក្តាម និងសត្វសមុទ្រជាច្រើនទៀតងា.ប់។ លើសពីនេះជំនោរក្រហមក៏អាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សយើងផងដែរ ប្រសិនបើសារពាង្គកាយត្រូវបានបំពុលដោយសារធាតុពុលនោះ៕