Home ព័ត៌មានអន្តរជាតិ តោះមកស្គាល់ពីពិធីបុណ្យប្រណាំងទូកនាគរបស់ចិន

តោះមកស្គាល់ពីពិធីបុណ្យប្រណាំងទូកនាគរបស់ចិន

111
0

ប្រទេសចិន ៖ ពិធីបុណ្យប្រណាំងទូកនាគអន្តរជាតិប្រចាំឆ្នាំរបស់ទីក្រុងហុងកុង បានរៀបចំឡើងកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ។ គេចាត់ទុកថា ពិធីបុណ្យប្រណាំងទូកនាគឆ្នាំនេះរៀបចំអធិកអធមជាងបណ្តាឆ្នាំមុនៗ ដោយសារមានតំបន់ចំនួន២៩ របស់ហុងកុងរៀបចំពិធីនេះ ហើយខេត្តហ៊ូណាន ក៏បានប្រណាំងទូកនាគដូចគ្នាដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhacu1SgXEfMPzj6iph8CB92mhTqYi7fuQ6DtJb2L2S8VzqhHl0EyHKKYXZGPZ5qf08O5yzq7oS_FnrXMGnpN28IAXTNZtUL-k8iBiAUvO69AMSRAejYu3i0SpGFrlRrYOpAzvP4f9iNi5KWAHDtggyTQjbK7VBVdMlrkIZcQ6py19Boynet1xvKWkV5iM/s1024/39982777-29c0-4bf6-9b2f-dff72e6e234b.jpg.1024.0.jpg

ការប្រណាំងទូកនាគអន្តរជាតិដែលគ្រប់គ្នាឃើញនេះ បានរៀបចំឡើងនៅតំបន់អាប័រឌីនស្ថិតនៅភាគខាងត្បូងហុងកុង ដែលជាតំបន់មានទំហំធំជាងគេរបស់អ្នកនេសាទ ។ គេឃើញកីឡាករ-កីឡាការិនីរាប់រយនាក់បានចូលរួមប្រណាំងទូកនាគ នៅក្រោមសំឡេងគាំទ្ររបស់អ្នកទស្សនាយ៉ាងសប្បាយរីករាយ ។ អ្នកទស្សនាពិធីប្រណាំងទូកនាគ និយាយថា ពួកគេបានមកលេងពិធីបុណ្យនេះជារៀងរាល់ឆ្នាំ និងមានអារម្មណ៍រីករាយខ្លាំងណាស់ ។

ដោយឡែក ខេត្តហ៊ូណាន ក៏បានរៀបចំពិធីបុណ្យប្រណាំងទូកនាគអន្តរជាតិដូចគ្នាដែរ កាលពីសប្តាហ៍ទី១ ខែមិថុនា ឆ្នាំ២០២៤ ។ កីឡាករ-កីឡាការិនី ដែលមកចូលរួមប្រកួតនៅខេត្តហ៊ូណាន គឺមានអាយុលើសពី៤០ឆ្នាំ និងមានជំនាញអុំទូក ។ ហេតុនេះ កីឡាករមកចូលរួមប្រកួតមានទាំងអ្នកចូលនិវត្តន៍ពីការងារ, ពលករបរទេស និងស្ត្រីមេផ្ទះ ខណៈកីឡាករអាយុច្រើនបំផុត គឺមានអាយុ៥៧ឆ្នាំ និងអាយុតិចបំផុត៤៤ឆ្នាំ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCXlIjIyDCCYln67BCydkGiBDz3mpzpW_bD48Tq0A71OkoUIzuaephPQ_cbCLZrnK48sXcCLr40-4pbKuCYHOcMSHL97g-xtv6G4Tg3zHforaPbVUW-HzF1eDzaVVVOZ69aEonP7MgvrxcrauHRo7C_Q3eQcP0vT0WYIdnKUPARZiYjw8rRwjEOWbTMAc/s700/Dragon-Boat-Festival.webp

ក្រៅពីនេះ តំបន់ជាច្រើនទៀតរបស់ប្រទេសចិន ក៏បានរៀបចំពិធីបុណ្យប្រណាំងទូកនាគអន្តរជាតិដូចគ្នាដែរ ។ ចិនបានប្រារព្ធពិធីប្រណាំងទូកនាគអន្តរជាតិអស់រយៈពេលជាង២.០០០ឆ្នាំហើយ ប៉ុន្តែកាលពី៤០ឆ្នាំមុន ហុងកុងបានរៀបចំការប្រណាំងទូកនាគបែបថ្មីឱ្យស្របនឹងស្ថានភាពបច្ចុប្បន្ន ។

ពិធីបុណ្យប្រណាំងទូកនាគ គឺស្រដៀងគ្នានឹងពិធីផ្សេងៗរបស់ចិនដែរ ប៉ុន្តែខុសប្លែកនៅត្រង់ការប្រណាំងទូកនាគ គេនិយមបរិភោគនំប៉ាក់ចាង និងផឹកស្រា ។ នំនេះធ្វើពីអង្ករដំណើបខ្ចប់ស្លឹកឫស្សី និងមានស្នូលខុសៗគ្នា ដូចជា ៖ សណ្តែកក្រហម, ពុទ្រា, សាច់ជ្រូក, ពងទាប្រៃ,ផ្សិត និងសាច់ក្រក បន្ទាប់មក គេយកវាទៅចំហុយ ឬស្ងោរ ។ ក្រៅពីនេះ ពលរដ្ឋចិនភាគច្រើននាំគ្នាទៅមាត់ទន្លេ ឬមាត់បឹង ដើម្បីចូលរួមអបអរ និងទស្សនាការប្រណាំងទូកនាគបុរាណ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeyL527zHpheIBrx7dDbt3aldeK-56o7aBrSmaS2VIJl8daGEd9w_WWqJIx3YzvIHbuKy4IcY8Ut4BOQT_Nadh_nOjOgMiZXC_jnxUb5_1SzZok7EzYc1t47qDxZQYuIYJGrSDQlAPv5_IcmxSlGxkebBFl7_JCO-UjxLJaXCYAHqArI1Id42OIWjZlmA/s1280/photo_2024-06-11_15-15-26.jpg

ការប្រណាំងទូកនាគបានក្លាយជាពិធីល្បីល្បាញមួយនៅចិន គឺដើម្បីរំលឹកពីការធ្វើអត្តឃាតរបស់ Qu Yuan ពីព្រោះការប្រណាំងទូកមានលក្ខណៈស្រដៀងគ្នានឹងអ្នកស្រុកព្យាយាមតាមរកសពរបស់ Qu Yuan ក្នុងទឹកទន្លេ ។ មតិខ្លះទៀតថា ការធ្វើអត្តឃាតរបស់ Qu Yuan គ្រាន់តែជារឿងតំណាលប៉ុណ្ណោះ ពីព្រោះការប្រណាំងទូកនាគមានប្រវត្តិយូរយារហូតដល់២.០០០ឆ្នាំ ។

ចំណែកអ្នកជំនាញជឿថា ពិធីប្រណាំងទូកនាគមានដើមកំណើតពីការថ្វាយបង្គំសត្វនាគ ហើយខេត្តក្វាងទុង ស្ថិតនៅភាគខាងត្បូងប្រទេសចិន បានរៀបចំពិធីនេះមុនគេ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_vWDPtJ4R7k5VO_TOeoiCxqRYMwDIbRnNVJR9flRPuEPSqaOOo7omGhN2y3ubddBe7v-oQiVa-X2VaBO8JxqkSwqIOljgJx5o20w_Yaumps0wNc8DQb_GPYu02RjED5Xtk2KywsOHSGo37YxII_49X-XoPMw0FDa4ljQSzJtKf_RsTekhOg9E2QV7nWQ/s1280/photo_2024-06-11_15-15-30.jpg