Home ព័ត៌មានអន្តរជាតិ ហេតុអ្វីខ្សាច់ក្នុងសមុទ្រខ្សាច់មិនអាចប្រើប្រាស់ក្នុងការងារសំណង់បាន?

ហេតុអ្វីខ្សាច់ក្នុងសមុទ្រខ្សាច់មិនអាចប្រើប្រាស់ក្នុងការងារសំណង់បាន?

242
0

ដឹងអត់ថា ខ្សាច់សម្រាប់ប្រើប្រាស់ក្នុងការងារសំណង់ គឺគេយកពីក្នុងទន្លេ និងជាខ្សាច់ពុំបានកើតឡើងដោយសារការផ្ទុះភ្នំភ្លើង ។ រីឯខ្សាច់ក្នុងសមុទ្រខ្សាច់ ឬខ្សាច់នៅឆ្នេរសមុទ្រ វាមានសភាពល្អិតខ្លាំងពេក និងមានរូបរាងខុសគ្នាពីខ្សាច់ទន្លេ ទើបក្លាយជាមូលហេតុធ្វើឱ្យប្រសិទ្ធភាពនៃការស្អិតជាប់គ្នារបស់អគារតិចជាងខ្សាច់ទន្លេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkYAxRUMdoJ9_FGNAeSJakGiUWGSLiXIAlJH6ztSLapq38F8q5qFJNafowRwYfRg0oZTo8Qh5IjSNbXtjI5Bi7MSK5LOtrnxvMJYsyKl6yskQBwmjquXphmoqrXMUFQDgr9qjl_YS8WS8AXJZIJaf1yPehZplG4C7VTrqf3fDtX38wCNMhjDBlvfbYaug/s600/catbien-dbscl-592.jpg

ខ្សាច់ក្នុងសមុទ្រខ្សាច់ គឺសម្បូរដោយសារធាតុមិនបរិសុទ្ធជាច្រើន ថែមទាំងមានទំហំតូចៗផងដែរ ។ សារធាតុមិនបរិសុទ្ធក្នុងខ្សាច់ទាំងនេះ ក៏មានសារធាតុអំបិលផងដែរ ហើយការយកសារធាតុមិនបរិសុទ្ធចេញពីខ្សាច់ គឺត្រូវចំណាយប្រាក់ច្រើន និងពិបាក ។

រីឯការយកខ្សាច់នៅឆ្នេរសមុទ្រមកប្រើប្រាស់ក្នុងការងារសំណង់ គឺវាពុំអាចជាប់គ្នាបានល្អទេ ឬមិនណែន ទើបគេមិនយកវាមកប្រើប្រាស់ក្នុងការងារសំណង់ ។ ម្យ៉ាងទៀត ខ្សាច់ឆ្នេរសមុទ្រសម្បូរដោយសារធាតុអំបិលបង្កឱ្យសំណង់ពុំរឹងមាំ និងឆាប់បែកបាក់ ។ ហេតុនេះ បើពេលវេលាកន្លងផុតទៅច្រើនឆ្នាំ អគារទាំងមូលនឹងជ្រាបទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh34aAjTmdFas0NLmjdcQOrcZU-WTfNemrgbTLITlLC0vHxVFG5k49mFPoafg9LTMJ6lgqanRr8OsWk8Z1V4TF0qNDuonAUuoauE4R87Ja9z7LKzk7yHSLpWX0IjNVI0A1DzPGZ7FTULnDR7xZ9wy2h_4a8n97Fv-bOoTbkz7ZVURu_5o6yXCfT1SIoCio/s1500/sand-mining-china-GettyImages-958529240-crop.webp

ប្រសិនបើយកខ្សាច់នៅឆ្នេរសមុទ្រមកប្រើប្រាស់ក្នុងការងារសំណង់ គឺសារធាតុអំបិលក្នុងខ្សាច់ឆ្នេរសមុទ្រនឹងទទួលយកជាតិសំណើមក្នុងអគារ ហើយវានឹងសន្សំសំណើមនេះកាន់តែច្រើនឡើងៗ ។ ដូច្នេះ គ្មានអ្នកណាម្នាក់ចង់ឱ្យលំនៅឋាន ឬអគាររបស់ខ្លួនមានសំណើម ឬមានក្លិនស្អុយទេ ។

ម្យ៉ាងទៀត ខ្សាច់នៅឆ្នេរសមុទ្រមានសារធាតុក្លរៃ ហើយសារធាតុនេះនឹងបំផ្លាញភាពទន់របស់ដែកក្នុងសំណង់អគារ ។ ពេលនោះ គុណភាពដែកនឹងធ្លាក់ចុះ ដោយសារដែក និងសារធាតុក្លរៃពុំស៊ីគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA23hVEPHPPe_w5QuSB9owqkNtlJsThjkQQqEpTBqkUpRyh6xgWQA0iTD-bhzTrrnc7zuUASI6vD8XW7wX8g-kyQA4rXWvimhCzHgIbVAt_7sUvQ1j3JLBN-Bgjzdy5tH16gGrFLa9DAT2Xm_xCCzzzuGKKDXaO0R-GSA7x5lNzd9WtLkmqW_dD-ytkK4/s1200/download.jpg

សរុបមក ខ្សាច់ក្នុងសមុទ្រខ្សាច់មានភាគល្អិតស៊ីលីកាច្រើនខ្លាំង និងផុយស្រួយ ហើយបើយកវាមកប្រើក្នុងការងារសំណង់នឹងធ្វើឱ្យអគារឆាប់ប្រេះបាក់ ។ រីឯខ្សាច់នៅឆ្នេរសមុទ្រមានសារធាតុអំបិល និងជាតិអាស៊ីតច្រើនធ្វើឱ្យអគារពុំរឹងមាំដូចគ្នា ។ ហេតុនេះ ជម្រើសល្អបំផុត គឺត្រូវយកខ្សាច់ពីទន្លេមកប្រើប្រាស់ក្នុងការងារសំណង់ ទើបធ្វើឱ្យអគារមានសភាពរឹងមាំល្អ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMLcbE2w2XMKWJ1c9xkGxeQxRfMsIk_A_jJT5jaLxaBOsZfF7Md69u2J-JGuC2YK3oC56tSRtTF8pg501WAzlIKJXlaKyt-uqsSiEOfwwZPz2lDycN6dL6TaNeair6l_U7Vc2pE1sLNiVZyfGlbCRxceTmXvaE__SBsGe5-a9HTqYkJeOOXMLJwF4w53I/s840/mekong-delta-in-dire-need-of-construction-sand-b33866cbe2c240c39002bdbb329b0f8d.jpg