Home ព័ត៌មានអន្តរជាតិ មកស្គាល់ផ្លូវមានធម្មជាតិស្រស់ស្អាតបំផុតនៅលើពិភពលោក

មកស្គាល់ផ្លូវមានធម្មជាតិស្រស់ស្អាតបំផុតនៅលើពិភពលោក

75
0

ប្រទេសប្រេស៊ីល ៖ ជាទូទៅ ផ្លូវនៅតាមទីក្រុងនានាលើពិភពលោក ពុំសូវមានដាំដើមឈើតាមសងខាងផ្លូវច្រើនប៉ុន្មានទេ ហើយបើមានដើមឈើវិញ គឺស្ថិតនៅឆ្ងាយៗពីគ្នា ។ ប៉ុន្តែផ្លូវមួយនេះមានដើមឈើសងខាងពាសពេញទាំងអស់ និងផ្តល់ម្លប់ត្រឈឹងត្រឈៃដល់អ្នកដំណើរទាំងឡាយ ឬអាចហៅបានថា ជាផ្លូវមានដំបូលដើមឈើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqPJUfkh15yFwqkisnrTT38q46nHjAijgva_M_i2D2kWgA16TJpLeOdcQiZHclLqhcbaXaLO3eYZehDndTth8XMCnU06-e17ZYexiq-sC_btcEyVZKo5A9Uuc28LwhmemjoSCjSJLq4ZdGoY31nJV9Nj-NukgepBARcmTDnrFqZF29OKuq2hPAp9XVO3I/s1024/photo_2024-06-06_16-27-16%20(2).jpg

ផ្លូវនេះឈ្មោះ «Rua Goncalo de Carvalho» មានធម្មជាតិស្រស់ស្អាតបំផុតនៅលើពិភពលោក និងស្ថិតនៅទីក្រុង Porto Alegre ជាទីក្រុងធំជាងគេក្នុងរដ្ឋ Rio Grande do Sul ប្រទេសប្រេស៊ីល ។ ផ្លូវនេះមានប្រវែងសរុបចំនួន៥០០ម៉ែត្រ ហើយនៅតាមសងខាងផ្លូវគ្របដណ្តប់ទៅដោយដើមឈើឈ្មោះ Rosewood ចំនួនជាង១០០ដើម ដែលមានកម្ពស់ស្មើនឹងអគារ៧ជាន់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2vmy-tBpp4g0E257H7Rn7noYRJz6_WVfIFAs0mQqWurHGCb6jhco2u4ICgU6mrNJbLbE67BY2UFeFXRAFutyww1HOdtB-sOt7lEknfhHtRamjTxUp3rHP3tgdl4ITlN3isLj4HPoW0TnR71I4EnNp4r_BTZKgUIN-stnrjL_b04Qh7GaUdk7Ztn46Mi8/s640/photo_2024-06-06_16-27-16%20(3).jpg

បើតាមចាស់ៗរស់នៅក្នុងទីក្រុងប្រាប់ថា ដើមឈើទាំងអស់នេះបានដាំនៅឆ្នាំ១៩៣០ ដោយកម្មកររោងចក្រផលិតស្រាបៀរអាល្លឺម៉ង់នៅតំបន់ក្បែរគ្នា ។ ក្រោយមក នៅឆ្នាំ២០០៥ អ្នកជំនួញធ្លាប់មានគំនិតកាប់ដើមឈើទាំងនេះចោលដើម្បីបង្កើតជាមជ្ឈមណ្ឌលលក់ទំនិញ ប៉ុន្តែក៏មានមតិជំទាស់កើតឡើងពីពលរដ្ឋរស់នៅក្នុងទីក្រុង រហូតដល់ត្រូវលុបចោលគម្រោងកាប់ដើមឈើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNJifLz3_zXetpjOZ3GRapBYlqZsjAvvSAAWV1Jt6IOOC9-_NNQR4IOiXWXmkExH6Ki4V5PUTC3d_zxWfNtjC-5g6PLepePdhfualp0MofJU2dMaLf7CWToy5l3LMiOtkO_tBJdpZleWrlAeMx_j3_du3UYIAhNF1zXsfAJjEwcPomLeo-FABW9mntsUs/s790/photo_2024-06-06_16-27-16%20(4).jpg

គួរបញ្ជាក់ថា ទីក្រុង Porto Alegre បានបង្កើតឡើងកាលពីឆ្នាំ១៧៦៩ ហើយបើតាមទិន្នន័យកាលពីឆ្នាំ២០១០ បង្ហាញថា មានមនុស្សរស់នៅក្នុងទីក្រុង ស្មើជាង១៥០ម៉ឺននាក់ (១.៥០៩.៩៣៩នាក់) ។ ទីក្រុងនេះស្ថិតក្នុងចំណោមទីក្រុងធំៗចំនួន១០ របស់ប្រទេសប្រេស៊ីល ព្រមទាំងជាមជ្ឈមណ្ឌលវប្បធម៌, នយោបាយ និងសេដ្ឋកិច្ចផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG-G4r9h7_LpqluHsiO5z1FZIdrVQgMxz02hBJ5N2X9hyWHTFK-jNXXPPCYsBdJVoT1xhXHEA65R2aTElV3ZTTY67m-EfOYFVvTS8hf2Q6IYdrW0tNDKz2OjynHMKqwc10KaV1ySe5jB5yck3vlzFEUAiePLTBqe1n8kzIbBRMpaqDQTO2VSmeGP6Q7Yo/s960/photo_2024-06-06_16-27-16%20(5).jpg

កាលពីឆ្នាំ២០០៥ ការសាងសង់ហាងទំនិញនៅក្បែរៗបានប៉ះពាល់ដល់ផ្លូវដ៏ស្រស់ស្អាតមួយនេះ និងធ្វើឱ្យអ្នករស់នៅក្នុងទីក្រុងអំពាវនាវឱ្យមានការថែទាំផ្លូវឡើងវិញ ។ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០០៦ អភិបាលក្រុងឈ្មោះ Jose Fogaca បានចុះហត្ថលេខាកំណត់ឱ្យផ្លូវ Rua Goncalo de Carvalho ក្លាយជាតំបន់ប្រវត្តិសាស្ត្រ, វប្បធម៌ និងបរិស្ថាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQudu8Hk7NGQNEK7h2xlBJRghmIJWfYmhM1sY3NStCvbmCm5fBFDJeRdryaecG2kG5UhEu8B_Kr2wYnE92O-HiEPLiUNDTfKEYp59f5orrTmgHwJE-Q2x18Cs5E2fsDo8rvcz5EzZCFuWpr5hBtaq34CJVvcZzLSlOL1AZczr7U2A0Y57UTW7r7XK-dNw/s789/photo_2024-06-06_16-27-16.jpg

រូបភាពផ្លូវសម្បូរទៅដោយដើមឈើនេះ កាន់តែទទួលបានការពេញនិយមខ្លាំងឡើងៗ រហូតដល់ឆ្នាំ២០០៨ ជីវវិទូជនជាតិព័រទុយហ្គាល់បានឃើញផ្លូវនេះ ហើយក៏សរសេរក្នុងវែបសាយរបស់ខ្លួនថា ជាផ្លូវស្អាតបំផុតលើពិភពលោក ។ បច្ចុប្បន្ន ផ្លូវ Rua Goncalo de Carvalho ត្រូវបានប្រកាសជា «បេតិកភណ្ឌបរិស្ថាន» របស់អាមេរិកឡាទីន ៕