Home ព័ត៌មានជាតិ «សេះសមុទ្របាញ់ទឹក»នៅលើក្រដាសប្រឡងក្មេងៗសិស្សថ្នាក់ទី៣ ទទួលបានការចាប់អារម្មណ៍ពីមហាជន!

«សេះសមុទ្របាញ់ទឹក»នៅលើក្រដាសប្រឡងក្មេងៗសិស្សថ្នាក់ទី៣ ទទួលបានការចាប់អារម្មណ៍ពីមហាជន!

2698
0

ថ្មីៗនេះ មហាជនហាក់ចាប់អារម្មណ៍និងកោតសរសើរយ៉ាងខ្លាំងទៅលើស្នាដៃគំនូររបស់ក្មេងៗ ថ្នាក់ទី៣ នៃសាលារៀនមួយកន្លែងនៅក្នុងខេត្តបាត់ដំបង ពោរពេញដោយភាពច្នៃប្រឌិតនិងការខិតខំប្រឹងប្រែង ប្រឡងគំនូរលើវិញ្ញាសា «សេះសមុទ្របាញ់ទឹកតំណាងខេត្តកំពត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqdK1Fz51FcV5Ut5_GC-F_j2bdlNNLlHkzYQQGLwdBFi9VBotjD3c74u_sZ-mZXYB7O_p3IzcAgGQ1k2qL5AOg3z5hySYT5_w9denIBbPrzFy86443MuIQ0Lrj9IBFVDCck192H30Piv5ZjQ9SosyLZCE4h74AQeyQE-moHCRwHNb-6UCqp5Rh3Noo-6o/s1093/IMG_20240409_130937_122-1093x547.jpg

យោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុកដោយគេហទំព័រមួយដែលមានឈ្មោះថា «វិទ្យាល័យអេស អូ អេស បាត់ដំបង» គឺបានបង្ហាញរូបថតប្រមាណ ១៧ សន្លឹក ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «គំនូររូបសំណាក់សេះសមុទ្ររបស់កូនៗថ្នាក់ទី៣ក ម្នាក់ៗមានទឹកដៃមិនធម្មតា»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEve7lnU9kZiU2WQsoMFt8NDBtXRTT0DRykoxwcyIc1IefIE5COlMdRQh0kHFE2vIW5Qo0iFoCuUGt8lxcbxPqi06qm8JuzlinW_qli97c-WXScLenosjikbo2RbpQkzxO2OBITE31dCnLl6Kx_iP6HMACW4rzT2lkk9tjeApd_2p-28cClCZrHr9lOvI/s1757/447705800_450713700990503_341001484601314817_n.jpg

ជាមួយនឹងការបង្ហាញរូបគំនូររបស់សិស្សានុសិស្សរបស់ពួកគេ គឺថាមានរូបសេះសមុទ្រ គ្រប់បែបគ្រប់សណ្ឋានតែម្តង និងអមដោយការផាត់ពណ៌ស្អាតៗ គួរជាទីទាក់ចិត្ត ត្បិតក៏អស់សំណើចលួចញញឹមនឹងរូបគំនូរពួកគេបន្តិចដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOEeyqcJPmb1c1u9jpbCH48NHVPPY3aLTSWF-GVm8kTu67OOh65C6MgnozVgR9Zrw2uskcUyl3lhKxsiNRnVZWRQNopBvfpk8vK2dQDxSuUXINnbkwjZVIINYt8Kg7WuV8frqA354OXinbG8AKd4LMbcV4msdHZaiEdbuzZb2Bp6ynQ9IK7SVgBn58avQ/s1956/447878473_450714070990466_227175237858831101_n.jpg

នេះទំនងជាការប្រឡងប្រចាំខែមិថុនា ដែលលោកគ្រូ/អ្នកគ្រូប្រចាំថ្នាក់ទី៣ នៃសាលាអេស អូ អេស ហែម៉ានម៉ៃន័របាត់ដំបង បានធ្វើការប្រឡងតេស្តសមត្ថភាពសិស្សានុសិស្សរបស់ខ្លួន ទៅលើវិញ្ញាសា«គំនូរសេះសមុទ្រ»។ អំឡុងពេលនោះ គ្រូក៏បានធ្វើការបិទក្រដាសរូបតំណាងសេះសមុទ្រនេះ នៅលើក្តារខៀន ដើម្បីឲ្យក្មេងៗគូរតាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwTbyBXSteh2V4piyhv4LhMFNFaggUjR_FV9AM2LSfHT0F3zDVjoS_WMBzt_d28r67Pf4HoA2OrQ319Gi0xSNRHdtBV0c_u1_7ZFOtEQn7e7BQnPGU8gw8YtUZ_0F26x_PIJC4UY8uMBKhZ9-MXv-7uLl7uNNtqkqdr6-xFPusdUyzf2GR24MP-_TSX7k/s1843/447878844_450714034323803_3750322446813734408_n.jpg

យ៉ាងណាមិញ សិស្សានុសិស្សក៏បានបញ្ចេញស្នាដៃព្រៀងព្រាត ដោយបានធ្វើគូររូបនេះនៅលើក្រដាសប្រឡងរបស់ពួកគេគ្រប់ៗគ្នា ដែលបានបង្ហាញពីការយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងនិង ព្យាយាមនូវក្នុងការគូររហូតដល់បានសម្រេច បើទោះបីជាលទ្ធផលរូបរាងដែលគ្រោងទុកនោះវាមិនបានដូចបេះបិទ រូបខ្លះក៏ក្រវិចក្រវៀន ប៉ុន្តែនូវតែទទួលបានកោតសរសើរព្រោះតែក្មេងថ្នាក់ទី៣ គូរបានប៉ុណ្ណេះគឺវាប្រសើរបំផុតហើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF8g_-BjNHexye30-LbTF_r_eMPkMTvfrxIhYxovJSLL-Z0FXTmuuS8ZmMxdb9M4EmsTyIy6p0JEGnq9tLe2yQWhFJG6OtwV7vQTsEqSyVc9m1wNCCM9M6jIFvj3kmz9qs0-JmNCWteH9BceVPH1fBYYZzgCy66VMqq0ESEcFWmTzHGOBjSxagqQW9-v4/s1805/447880572_450713754323831_2265017296774715643_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEineKwkMIxpe9_C5CggvoceauDVKidob_XEn058LwQhg849vH5GJaUEjXJQe2wgQ3TXpAofa7P1QjJ9x3jMQUNxF1xRrkEvKAedObBZIS41gWIRfxZ4ZxxxvSzilGPCzHCw-m3XAK34r11D8UHbfEeWKhi5bL_8qg8lWWI411dLZqXjJCq1__qcKVU6-BE/s1685/447881087_450713870990486_51589295566176904_n.jpg