ថ្មីៗនេះសាធារណជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងនិងមានការចែករំលែកភ្លូកទឹកភ្លូកដីទៅលើវីដេអូមួយដកស្រង់ចេញពីរឿងខ្មែរសម័យមុនដែលមានគំនិតអប់រំយ៉ាងខ្លាំងត្រូវនឹងតថភាពសង្គមពិតៗទៅលើអំពើពុករលួយបើសម្អាតពីក្រោមឡើងលើមិនចេះអស់នោះ លុះត្រាតែសម្អាតពីលើចុះមកក្រោមវិញ។ មហាជនបានសរសើរខ្សែភាពយន្តមួយនោះយ៉ាងខ្លាំងព្រោះបានឆ្លុះបញ្ចាំងពីសង្គមជាក់ស្តែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFJg2xTiCP-acW22CIrgS1xzD0niZFnLiddiRu4KzKlLyC_x5yKeO9cbmJl3EU7JT2IB0Nd-UZPZcD_TsxePjcp60fom-w8snRIzgsbySXiMCrpP1NKI_3dGHWdBaiywI_UgLIMK6HaJlG9_CAsAcmRxOfSQHVgrbivkJq3FO7q3jauGRi77XOmnJnGTo/s2048/image_2024-06-06_09-23-04.png

ដូចពាក្យគេនិយាយថា ស្រលាញ់ទឹកដីឱ្យមើលខ្សែភាពយន្តចិន តែបើមើលរឿងថៃឃើញតែស្រីៗឈ្លោះដណ្តើមប្រុសគ្នាប៉ុណ្ណោះ។ ខ្សែភាពយន្តមិនត្រឹមតែផ្តល់ការកម្សាន្តដល់ទស្សនិកជនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកត្តាជំរុញឱ្យប្រជាពលរដ្ឋមានគំនិតល្អៗ និងជៀសវាងអំពើអាក្រក់ដែលមិនគួរយកតម្រាប់តាម។ ខ្សែភាពយន្តក៏ជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពសង្គមដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhSdrgnSfksefqqGNf9Ay4WULMx7Ybd8Bmt15hCI4p1TbX9UQxptCQ0cG_YQvhxO0AfqZYU8aUdOkNdTso9sUv7XlPVKC_qCKajgVFHvFOk2yp5-xVOHAuBvoThDsCLgsvNa04rft3eXxR8wL19ZMkTv-wo-yqDMMJRXWOzwgK8_JvZTrpz2fPZm8hjVo/s2048/image_2024-06-06_09-23-06.png

យ៉ាងណាមិញ ថ្មីៗនេះប្រជាពលរដ្ឋខ្មែរនិយមប្រើបណ្តាញសង្គមផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើខ្សែភាពយន្តខ្មែរសម័យមុនដែលមានតម្លៃអប់រំក្នុងរឿងឆ្លុះបញ្ចាំងពីសង្គមពិតៗទោះបីជាកន្លងផុតទៅជាច្រើនឆ្នាំ នៅតែមានតម្លៃជានិច្ច។ ក្នុងវីដេអូដែលបានចែករំលែកតៗគ្នា បានឱ្យឃើញថៅកែកំពុងស្តីបន្ទោសកូនកូលីដែលបោសកាំជណ្តើរពីក្រោមឡើងលើ ខណៈកូនកូលីនោះបានតបថា រូបគេដឹងថាបោសពីលើចុះក្រោមមកស្អាតតែរូបគេមិនហ៊ានឡើងទៅបោសនៅខាងលើព្រោះថៅកែកំពុងសម្រាន្តលក់ស្រួលមានទាំងឆ្កែយាម ចឹងទើបគេបោកពីក្រោមលេងៗ ទាល់ចៅហ្វាយអនុញាតិទើបហ៊ានឡើងបោស។ ក្នុងសាច់រឿងបានបង្ហាញទៀតថា រឿងពុករលួយក៏ដូចគ្នាដែរបើបោសសម្អាតពីថ្នាក់លើមកគឺស្អាតបាត់ទៅហើយតែខ្លាចប៉ះពាល់អ្នកកំពុងស្រួល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg96lGixxQQVfZMVbiidLAQPWQy5VugjQ4WdA2OW41JQhlDhdlXSlACsSDBLiAxvKqps_D2GYN6ikH3bBFtDxBBulkiYEvsPMlHdxuyntqwJvgc8g9qgbdN38WwKUZ6cAPvPaUNp48TQY40gdzp9Y9NvGZILb44TSbc4uPFLQaOxhQJoaM8G4QgydG1ZSY/s960/image_2024-06-06_09-24-39.png

រូបភាពមួយទៀតបានបង្ហាញពីអ្នកធ្វើដំណើរប៉ះពារគ្នានៅតាមដងផ្លូវដែលកំពុងឈ្លោះប្រកែកគ្នា ខណៈអ្នកនៅទីនោះបានបោះសម្តីថាបើសិនជាមិនខូចខាតអ្វីទេសម្រួលគ្នាទៅ ថាអ្នកធំៗទៅទាស់គ្នា អ្នកតូចតាចទាស់គ្នាធ្វើអីដែរ។ រូបភាពមួយទៀតបានបង្ហាញពីអ្នកកាសែតស្រីចុះយកព័ត៌មានប៉ះចំមុខចោរដដែលៗ ខណៈចោរនោះបាននិយាយថា តុលាការមុខដដែលចឹងបានចោរមុខដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn1xMXD6TDncnqMIm_TWF652zcr3AQEdHWSS12CLf_8GT50i5XnJsYzyQp6zMIVPQlx_N2KhFqjJp4nEdKGq0bSRxFHDiqsTz963WVPjwdIprpieY9Ibs8gMhfEHu_pwD_07_eFJqZnxMEd_XGEVR08nKrHFDDK_-M9xz3lx16k0cVVRC4dCAHf1VO-TQ/s960/image_2024-06-06_09-24-38.png

ភាពយន្តខ្មែរឆ្លុះបញ្ចាំងពីសង្គមមួយទៀតគឺស្រ្តីជាប្រពន្ធបានត្អូញត្អែរដាក់ម្តាយគ្រឿងអលង្ការអស់ពីខ្លួនដោយសារតែប្តីយកទៅសក្តិពាក់ ដោយម្តាយបានចោទសួរថាសក្តិប៉ុន្មាន នាងជាកូនបានឆ្លើយថា សក្តិ៤ ខណៈម្តាយបាននិយាយថា សក្តិ៤អីឃើញតែដេកមើលទូរទស្សន៍គ្មានរកស៊ីអ្វីសោះបង្កើតតែអនាធិបតេយ្យរួចដល់ពេលក្រទៅតាំងបន្ទោសរាជរដ្ឋាភិបាលថាមិចមិនធ្វើឱ្យប្រជារាស្រ្តមានមុនរដ្ឋដោយជំរុញឱ្យនាងស្តីបន្ទោសបុរសជាប្តីឱ្យរៀនរកស៊ី។

វីដេអូនេះបានធ្វើឱ្យមហាជនមានការពេញចិត្តយ៉ាងខ្លាំងនិងសរសើរថារឿងសម័យមុនមានគំនិតអប់រំល្អណាស់ត្រូវនឹងតថភាពសង្គមពិតដែលអ្នកផលិតភាពយន្តមិនគួរមើលរំលងគុណតម្លៃអប់រំក្នុងរឿងឱ្យអ្នកទស្សនាបានដឹងបានយល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1PTEPGJE2ddosQJSpif9B2qiT-NohTH_O8JJ5SJzmOorQhs-lBY1ioGB055fqOlL-7A_TlcH2f9h_Du-oGn4Vlt0n82Lpvm9uiBnr737Ujsox6On6DRPfq3lzai8IjyCPB3jjrsZpqMPZE34aC5D06lGTxKhdVhjjryLuJm8BitazRsxz79Su-VHI3tI/s1280/image_2024-06-06_09-23-08.png

អក្សរសិល្ប៍ខ្មែរឆ្លុះបញ្ចាំងពីតថភាពសង្គម ត្រូវបានយកមកប្រើប្រាស់ធ្វើជាប្រធានបទវិញ្ញាសារនៃការប្រលងរបស់សិស្សានុសិស្ស ហើយនៅតែមានតម្លៃជានិច្ចព្រោះវាបានស្តែងឱ្យឃើញពីការរស់នៅរបស់សង្គមខ្មែរទៅតាមសម័យកាលនីមួយៗដែលបានកើត៕