Home ព័ត៌មានអន្តរជាតិ ឥទ្ធិពលអ៊ីនធឺណិត អាចធ្វើឱ្យកុលសម្ព័ន្ធមួយចំនួន ក្នុងព្រៃអាម៉ាហ្សូនបាត់បង់វប្បធម៌

ឥទ្ធិពលអ៊ីនធឺណិត អាចធ្វើឱ្យកុលសម្ព័ន្ធមួយចំនួន ក្នុងព្រៃអាម៉ាហ្សូនបាត់បង់វប្បធម៌

70
0

នៅក្នុងព្រៃអាម៉ាហ្សូនដ៏ធំដែលគ្របដណ្តប់ដោយផ្ទៃដី ៧ លានម៉ែត្រការ៉េ សុទ្ធតែមានក្រុមកុលសម្ព័ន្ធជាច្រើនរស់នៅក្នុងនោះ។ ប្រិយមិត្តប្រាកដជាដឹងហើយថា កុលសម្ព័ន្ធច្រើនតែរស់នៅក្នុងជីវិតបែបប្រពៃណី និងតែងតែរក្សានូវទំនៀមទម្លាប់របស់ពួកគេជានិច្ច។ បើនិយាយពីជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេវិញ គឺជាធម្មតាពួកគេចិញ្ចឹមជីវិតដោយការបរ.បាញ់សត្វនៅក្នុងព្រៃ និងការធ្វើស្រែចំការដាំដុះរុក្ខជាតិជាដើម។ ទោះជាយ៉ាងណានៅពេលដែលអ៊ីនធឺណិតផ្កាយរណបរបស់ Elon Musk បានចូលមកដល់ព្រៃ ជីវិតរស់នៅប្រចាំថ្ងៃរបស់ក្រុមកុលសម្ព័ន្ធ Marubo ក៏បានផ្លាស់ប្តូរទាំងស្រុងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihTFpke_gZ6BOpyv9G_rC4P1sjLOxPXIVE9owbwxto4u4DMqLoL71XWbWHwREd32NpnASxbuTjD-TNApmQNrZOC8JFpD8yboU7ziZsSFLkcnBkpu756kOEwEkmd1-O5tZKSynHErowj8pOYCq4xnQwVtIFAhWupXkLD1ZGWrY4AuVd0AZXHRYWCBcxqQ0/s600/00brazil-starlink-glpc-articleLarge.webp

យោងតាម New York Times ក្រុមកុលសម្ព័ន្ធ Marubo គឺជនជាតិដើមភាគតិចរស់នៅក្នុងភូមិដាច់ស្រយាលមួយតាមដងទន្លេ Ituí ក្នុងព្រៃអាម៉ាហ្សូន។ ពួកគេមានទូរស័ព្ទ ប៉ុន្តែគ្មានអ៊ីនធឺណិតប្រើប្រាស់នោះទេ ហើយក៏មិនសូវចាប់អារម្មណ៍លើបច្ចេកវិទ្យាដែរ ដោយជាធម្មតាពួកគេគ្រាន់តែប្រើវាដើម្បីទំនាក់ទំនងគ្នា និងថតរូបប៉ុណ្ណោះ។ ទោះជាយ៉ាងណានៅអំឡុងខែកញ្ញានៃឆ្នាំ ២០២៣ នៅពេលដែលអ៊ីនធឺណិតផ្កាយរណបរបស់ Elon Musk បានមកដល់ក្នុងព្រៃ ភូមិដាច់ស្រយាលនេះក៏ទទួលបានអង់តែន Starlink ដែលជាអ៊ីនធឺណិតល្បឿនលឿន អាចប្រើបានស្ទើរតែគ្រប់ទីកន្លែងនៅលើភពផែនដីសូម្បីតែក្នុងព្រៃជ្រៅ។ ដូច្នេះតំបន់ដាច់ស្រយាលបំផុតមួយនៃព្រៃអាម៉ាហ្សូនក៏អាចប្រើប្រាស់អ៊ីនធឺណិតបានដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisYidD5tDqnLZdLVMQDMvfk2z9AFuohXEuh-ChBUZwyWZSmWEQu1E0zKAgaCxciz8YVqxybM3zp4BeYuJDiMK01aYd1ILkCpVd96zJDiYt4NFxMh3POuKelSYiSgQNHFjqV9s-lvq_W3O_GeRfboBtj-rGbtQFPEE64JB37l9yjZyxtzljuGrpuYAfwDg/s1024/c2599b3b69cd4504d47d3c5c9953fbbf.webp

នៅពេលដែលអ៊ីនធឺណិតបានមកដល់ក្នុងព្រៃ សមាជិកជាច្រើននៃកុលសម្ព័ន្ធស្រាប់តែញៀននឹងទូរស័ព្ទដៃរបស់ពួកគេ ដោយម្នាក់ៗតែងតែផ្ញើសារឱ្យគ្នាទៅវិញទៅមក លេងហ្គេម មើលវីដេអូឃ្លីប ដែលអាកប្បកិរិយាទាំងនេះបានធ្វើឱ្យប៉ះពាល់ដល់របៀបរស់នៅបែបបរបាញ់ និងធ្វើស្រែចម្ការ ដែលមានសារៈសំខាន់ចំពោះរបៀបរស់នៅរបស់កុលសម្ព័ន្ធ។ Zainama Marubo ជាកុលសម្ព័ន្ធម្នាក់បាននិយាយថា នៅពេលអ៊ីនធឺណិតមកដល់ដំបូង “អ្នករាល់គ្នាសប្បាយចិត្តណាស់” ប៉ុន្តែយូរៗទៅអ្វីៗកាន់តែអាក្រក់ទៅៗ “មនុស្សវ័យក្មេងខ្ជិលដោយសារអ៊ីនធឺណិត” ហើយពួកគេកំពុងរៀនពីវិធីរស់នៅរបស់មនុស្សស្បែកស»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcXRgeTFhswONuihlIdZ1iIyw5dFcK5wA5wVQyQuLF88PXgQowGAEO1dtmTaPjjB8g6pt25JfrGGdtyumpqPClSdZtBWLOGjSN7jKDM8BsGUim39TERlocGm3vCZWXSP6aQRVIP9x6rbwYRJhP92EtBA9Jm1Vi_gtXGSWYoKn00AnNRQOEuYj7dat7Rwk/s800/from-left-a-view-of-the-starlink-dish-marubo-men-trekking-through-the-rainforest-in-one-of-the-most-remote-stretches-of-the-a.webp

ទោះបីជាអ៊ីនធឺណិតនាំមកនូវអត្ថប្រយោជន៍ជាច្រើន ដូចជាការទទួលបានជំនួយក្នុងគ្រាមានអាសន្នផ្នែកវេជ្ជសាស្ត្រក៏ដោយ។ ទំនាក់ទំនងជាមួយភូមិផ្សេងៗ និងរៀនពីពិភពខាងក្រៅ ក៏ភ្ជាប់មកជាមួយគុណវិបត្តិជាច្រើនផងដែរ។ មេដឹកនាំកុលសម្ព័ន្ធបាននិយាយថា យុវជនក្នុងក្រុមកើនឡើងនៃការប្រើប្រាស់អ៊ីនធឺណិតបានធ្វើឱ្យពួកគេកាន់តែចាប់អារម្មណ៍ក្នុងការរស់នៅពិភពខាងក្រៅ ជាជាងរស់នៅក្នុងព្រៃ។ នេះជាការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះវាអាចនាំឱ្យបាត់បង់វប្បធម៌ និងប្រពៃណីរបស់ Marubo។ ទោះជាយ៉ាងណា ក្រុមកុលសម្ព័ន្ធនេះនៅតែបន្តប្រើប្រាស់អ៊ីនធឺណិត ព្រោះពួកគេយល់ថាអ៊ីនធឺណិតជួយសង្គ្រោះមនុស្សច្រើនជាងការបំផ្លាញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAPBh4EWnyUiWJbhbNHCbc7ydCD2WO934vk5U3XvmljrdFGloXJXGyINumu3uRyb0zzp995gCp-SqwLXjVdsV3dcAHwlRlwJj0j_wAAEIqiMNb6Cd1s8IJ2oHxt8g_XKQJgv1eAOODVgnt2ufMxTKh5nRyMu0U4UPaTnUqBTcS9wgCEKPkdaLtWX3504g/s634/leaders-remote-tribe-amazon-rainforest-83237157.webp