បន្ទាប់ពី លីន សោម៉ា បានក្លាយជាម្ចាស់ពានកម្មវិធីលំដាប់ពិភពលោក Beat The Best រដូវកាលទី២ ក្រោយពីតស៊ូលើវិថីនេះជាច្រើនដង បវរកញ្ញា ពេជ្រ វត្តីសារ៉ាឌ្ឍី ថាអ្វីដែលគួររៀនសូត្រពីបទពិសោធន៍របស់អ្នកដទៃ អំនួតមិនបានធ្វើឱ្យអ្នកឈ្នះ តែភាពអត់ធ្មត់ទៅវិញទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvkC5ymCgLEeltPZ5C0RPC6xameJ8qRR45NHE9a4K6_jRjOcg4YAjZ_hPE02VwWY4gUQOEOIPTuKeoKPQR0vxMTOsOnMeaJY8MdDdn3iPDDb46pXLA6jzoLTYINOYfWfOjtvBpzTDyfNZJzQDYr9rOCilT70HslwxmH3yZnaVQXsAQg5Xdbe4WE8294l4/s2048/image_2024-06-04_09-26-43.png

ដូចមហាជនជ្រាបមកហើយថា លីន សោម៉ា បានយកបេក្ខភាពជើងខ្លាំង៣រូបដើម្បីទទួលបានជ័យលាភីបានសម្រេចក្តីបំណងដ៏ធំធេងរបស់ខ្លួនបានក្លាយជាតារាចម្រៀងកុងត្រាក្នុងផលិតកម្មដែលខ្លួនប៉ងប្រាថ្នាតាំងពីតូចរហូតដល់ពេញវ័យ២១ឆ្នាំ។ ការប្រកួតប្រជែងរបស់ស្ថានីយទូរទស្សន៍ហង្សមាសដែល លីន សោម៉ា ធ្លាប់ប្រកួតគឺ The voice kid Cambodia រដូវកាលទី១ មិនជាប់សូម្បីវគ្គដំបូង Cambodian idol រដូវកាលទី៣ The mask Singer Cambodia រដូវកាលទី១ និងកម្មវិធីប្រកួតចុងក្រោយទទួលបានជ័យលាភីឯក Beat the Best រដូវកាលទី២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDqGlfjzHd7wYMVSrxkqysmuS09onXsRtBYTmDTz4mRjq7q8CNtEJDRXCGNduuGbLJ74FGc4pg9JZ-J3O_S4y9REbnqLWfhLe9x62Vhd7Z14sAg5FZIHnxzrfFD5Tl1o-ls51enx9zu87u8jRaOjCLKhoO7W6Cbe7hc2Pq5jYw791uJHykRFTa6NAnHn0/s2048/image_2024-06-03_11-33-18.png

ភាពជោគជ័យបានមកដោយការខំប្រឹងនិងតស៊ូជាច្រើនឆ្នាំនេះជំរុញឱ្យបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 និងជាលំដាប់រងទី៥លើឆាកអន្តរជាតិ បានបោះសម្តីមួយប្រយោគនិងបានចូលរួមអបអរសាទរដល់ លីន សោម៉ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMzAOgg7MKOLfhVvi5Dn-VfoPcxgtVcDMXC0lclhEUHYGzSAYMlFYlQduOeqshrcZP9V84sdtqGQpA5kV7Is3bPLylfHZwaqauSik1SoKksfFcSVKKnTHo4lkeeUt4JgBYEyB9j6xH_QBNfXxUsAGXfYwQbzN8XIrhf5T1BW43ErLJLgt-HywE6S9Y_Io/s1440/image_2024-06-03_11-33-21.png

ពេជ្រ វត្តីសារ៉ាវឌ្ឍី បានសរសេរនៅលើបណ្តាញសង្គមនាថ្ងៃទី២ មិថុនា ថា «អ្វីដែលគួររៀនសូត្រពីបទពិសោធន៍របស់អ្នកដទៃ អំនួតមិនបានធ្វើឱ្យអ្នកឈ្នះទេ តែភាពអត់ធ្មត់និងការតស៊ូទៅវិញទេដែលនឹងធ្វើឱ្យអ្នកឈ្នះ Congratulations sister» ។ ពាក្យសម្តីនេះក៏ធ្វើឱ្យហ្វេនៗបានចូលទៅបញ្ចេញមតិជាច្រើនខណៈ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏តស៊ូយ៉ាងមោះមុតដូចគ្នាទម្រាំអាចមានឈ្មោះបោះសំឡេងមានប្រជាប្រិយភាពដូចសព្វថ្ងៃ។

គេចាំបានថា ពេជ្រ វត្តីសារ៉ាវឌ្ឍី មុនគ្រងមកុដ Miss Grand Cambodia 2022 នាងក៏ធ្លាប់ឆ្លងកាត់ការប្រកួតវិស័យបវរកញ្ញាដូចគ្នាគឺកម្មវិធី Miss Cambodia 2020 ដោយបានជាប់លំដាប់រងទី១។ ទោះបីជាយ៉ាងនេះក្តីប្រជាប្រិយភាពរបស់នាងនៅមានកម្រិត មិនទាន់មានអ្នកស្គាល់ទូលំទូលាយនោះទេ រហូតបានចេញទៅប្រកួតនៅក្រៅប្រទេស MGI សាងបានផ្លែផ្កាមកទើបហុចផលឱ្យនាងមកវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo3O90DDfDzBrS_YaBflo40qmwMWRjSauPjsN6Z7CUesSzubUodzR_ueaX78T7Uou5TCVbPy8pgphyis1fCkyKYPiROc9WXezqPKjU_i7mBzc8V-yoqOxxTBMa6IcoKTiMCJblpZq_df89WmRotCIjbfw_utKKdkkap3QZWXB6KmmmgQX0LoAcYqeN97g/s2048/image_2024-06-04_09-26-45.png

គិតមកដល់ពេលនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានសាងដុំកំភួនសម្រាប់ខ្លួនឯងជាច្រើន បានគ្រងតំណែងតួឯកថតខ្សែភាពយន្តខ្នាតធំ ទូតសុឆន្ទៈផលិតផលធំៗ មានសាលាបង្រៀនដើរម៉ូតផ្ទាល់ខ្លួន គ្រោងបើកលក់ផលិតផល និងចុងក្រោយនេះបានក្លាយជាអនុប្រធានប្រតិបត្តិកម្មវិធី Miss Grand Cambodia 2024។ យ៉ាងណាមិញ ទន្ទឹមនឹងសមិទ្ធបានដូចនេះនាងក៏រងនូវរឿងអាស្រូវច្រើនដូចគ្នា ប៉ុន្តែនាងនៅតែអាចជម្នះបាននៅតែសាងភាពលេចធ្លោដដែល៕