ប្រទេសអេត្យូពី ៖ ភ្ញៀវទេសចរដែលបានធ្វើដំណើរមកដល់ប្រទេសអេត្យូពី (ស្ថិតនៅអាហ្វ្រិកខាងកើត) នឹងចាប់អារម្មណ៍ជាមួយពួកកុលសម្ព័ន្ធនេះ រហូតដល់អ្នកខ្លះសុំថតរូបទៀតផង ។ កុលសម្ព័ន្ធនេះឈ្មោះ «Banna» រស់នៅភាគនិរតីប្រទេសអេត្យូពី និងមានគ្នាសរុបប្រមាណ៤៧.០០០នាក់ ។ ពួកគេប្រកបមុខរបរសំខាន់ គឺការបរបា.ញ់ និងចិញ្ចឹមសត្វ ហើយអ្វីដែលធ្វើឱ្យភ្ញៀវទេសចរចាប់អារម្មណ៍នោះ គឺពួកគេមានជំនាញខាងដើរនៅលើបង្គោលឈើខ្ពស់ៗផុតពីដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisJzQBSgHbNclPGQRlJt3qyYTezb2zRpCKtRXWwu4Ep9ompY2dBL1STv2HAL7F7mp8bce41Yl6MkR1dJj8KrQQF694bthgJ0s887Ul4rtsGrEbrbvdOQtB5VowpqC_rfoUf-9VAsQ3bHIDTpZuPfQkxdU9talEM3xqgA6ju7PFO1aCVMG0rXSoyChnRcs/s1280/photo_2024-06-04_15-18-34.jpg

ការដើរនៅលើបង្គោលខ្ពស់ៗបានធ្វើឱ្យពួកគេល្បីល្បាញ និងលេចធ្លោជាងក្រុមកុលសម្ព័ន្ធផ្សេងទៀតនៅប្រទេសអេត្យូពី ។ រីឯមូលហេតុធ្វើឱ្យពួកគេនិយមដើរនៅលើបង្គោលបែបនេះ គឺដើម្បីគេចពីសត្វកាចសាហាវផ្សេងៗ ដូចជា ៖ ពស់មានពិស, សត្វ Hyenas (ស្រដៀងនឹងឆ្កែព្រៃ) និងសត្វតោ ជាដើម ។ ដូច្នេះ គេជឿថា ការឈរនៅលើបង្គោលខ្ពស់នឹងធ្វើឱ្យសត្វទាំងនេះមើលឃើញពួកគេមានមាឌធំជាងមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGl-xMyAptDzlUO_-KF1IEaNs3hrOjhQ2-JS-z1pAL2u5kXqXzhBqKwI_bUbCGJzmj1lKxudhPFHp3L3vef63btbiUw3eY9RJbHkp0JSRYO60Et_0ZWBYy4Rr4o44zEs5TiTmDxB_jPeKKZSBb6ShvBR0kOZFodT1Vnm5UEvGaDV6FLoEnvZVkXOvMN-M/s550/photo_2024-06-04_15-43-59%20(2).jpg

ទោះយ៉ាងណា នេះមិនមែនជាមូលហេតុតែមួយដែលធ្វើឱ្យពួកកុលសម្ព័ន្ធ Banna និយមដើរនៅលើបង្គោលខ្ពស់ទេ ពីព្រោះការដើរនៅលើបង្គោលខ្ពស់ គឺជាវប្បធម៌មួយដែលបន្តតាំងពីយូរយាណាស់មកហើយ ។ បុរសវ័យក្មេងដែលពុំទាន់បានរៀបការនឹងទទួលយកវប្បធម៌នេះ ហើយវប្បធម៌ដើរនៅលើបង្គោលខ្ពស់ទទួលបានការពេញនិយមយ៉ាងខ្លាំងក្នុងពិធីបុណ្យនានា ឬពិធីបុណ្យសាសនារបស់កុលសម្ព័ន្ធ ក៏ដូចជាបង្ហាញពីការផ្លាស់ប្តូរវ័យពីយុវជនទៅជាមនុស្សចាស់ផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip4iWt-QJyZm86Cr5aN_bUfsLzT8uIe86IPT-hWdaIGBscTASTLkJtJqel2a77be2MGP0_6qy5sHx3dBxan3iHvJU_cdPySjZU5-chVxA5x_7fCshcevWGyKok1z7CFFKgB72JEfyupIte-aDkLumA0kQWSqh_pLyaJ3tZzetqhSNyd3ZoPLBAPUvLxmw/s770/photo_2024-06-04_15-43-59%20(3).jpg
បម្រាមមួយដែលក្រុមកុលសម្ព័ន្ធ Banna ត្រូវអនុវត្តក្នុងអំឡុងពេលដើរនៅលើបង្គោលខ្ពស់ គឺពួកគេត្រូវតែលាបថ្នាំពណ៌នៅលើខ្លួនប្រាណ ។ រីឯបង្គោលឈើដែលពួកគេប្រើប្រាស់អាចមានកម្ពស់ខ្ពស់ផុតពីដីជាច្រើនម៉ែត្រ ខណៈការដើរនៅលើបង្គោលនេះ ក៏ត្រូវមានជំនាញផងដែរ ដូចជា ៖ ត្រូវរក្សាលំនឹងខ្លួន និងមានរាងកាយរឹងមាំល្អ ។ ជាទូទៅ ក្រុមយុវជនអាចដើរនៅលើបង្គោលបានយ៉ាងល្អ និងមើលទៅដូចពួកគេកំពុងតែនាំគ្នារាំរបាំតាមចង្វាក់ភ្លេង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDPQ7TNpuC2l4m0hEC-iNN08pEPUr2BFdQhhwvOXwDBU-SJVBvIp6bB0aAjOcltwQTviOLBfXbflECNUZ2-A4Ip0kGcOo-8i1cOXQlDj7dtrACeLNGieN2_pENacPfIBke-TZIFGZ3ze-9Q1_ke894sO4PxyLjwcK3Nyc5fuS0W2kjT2pFH5TIhS56Wjo/s1200/photo_2024-06-04_15-43-59.jpg