Home ព័ត៌មានអន្តរជាតិ មិននឹកស្មានថា ប្រាសាទដ៏ធំនេះសាងសង់ឡើងដោយមនុស្សតែម្នាក់

មិននឹកស្មានថា ប្រាសាទដ៏ធំនេះសាងសង់ឡើងដោយមនុស្សតែម្នាក់

54
0

ប្រទេសហូឡង់ ៖ លោក Jerry Hulman អាយុ៧៦ឆ្នាំ រស់នៅប្រទេសហូឡង់ បានចំណាយពេលជាង៣០ឆ្នាំ ដើម្បីសាងសង់ប្រាសាទដ៏ធំមួយកម្ពស់៥ជាន់នៅបរិវេណខាងក្រោយផ្ទះ ។ ប្រាសាទនេះបានតុបតែងលម្អដោយសម្ភារៈកែច្នៃផ្សេងៗ និងសាងសង់ឡើងដើម្បីសម្រេចតាមក្តីសុបិនរបស់លោកផងដែរ ប៉ុន្តែអ្នកផ្សេងទៀតប្រាប់ថា លោកជាមនុស្សឆ្កួ.ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiPSy7sfDwhQUwxWZJM_CZcI8I1ngutQN6gdAl0E09IGzaGycaSCa2i0orukmQgj77pDPbhkSc8iZ1x5eT2cdj4iEDNO-1nNFFb3906Vn-7plEqDl2-4eAgNizpFwSIeCwxrii68QZ9D58rU1aRpYy6M5y7K2MemZhk9L74AF4NyiclowFqjgHJAJvg7w/s1080/photo_2024-06-04_14-26-13.jpg

លោកបានសាងសង់ប្រាសាទក្នុងភូមិ Blesdijke នៅភាគខាងជើងរបស់ប្រទេសហូឡង់ ហើយវាជាភូមិជនបទ និងគ្មានអគារខ្ពស់ៗទេ ទើបធ្វើឱ្យប្រាសាទ Olt Stoutenburght របស់លោកលេចធ្លោជាងគេក្នុងភូមិ ។

លោក Jerry រៀបរាប់ថា លោកបានចំណាយពេលសាងសង់ប្រាសាទតាមក្តីសុបិនរបស់ខ្លួនអស់រយៈពេល៣៤ឆ្នាំ និងចំណាយប្រាក់អស់យ៉ាងច្រើន ហើយលោកស្វែងរកសម្ភារៈផ្សេងៗមកពីប្រទេសជាច្រើន ។ ក្តីសុបិនរបស់លោកចាប់ផ្តើមតាំងពីឆ្នាំ១៩៩០ គឺលោកប្រាប់ភរិយាថា លោកនឹកឃើញរូបរាងប្រាសាទមួយ ហើយលោកចង់សាងសង់វាដោយផ្ទាល់ដៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0oPVS4nr_pqEip7z8HwXbBgWeXYgQdUykZpZ8Tu6dEM09fE0fFxE0pfvVAaaCRaGcFwAfqf41MTRBzRcOmY-AiywqzYMtVOVdwW5xuevv5XACi6kD88a4863Yf8fgE6I4TBQLFNLnyW1nVHyM2o6IRDjlz4VFPipnJhPxHjogwZvZ802qiPBhWQBG7Ps/s1080/photo_2024-06-04_14-26-14%20(2).jpg

ចាប់តពីពេលនោះមក លោកក៏ចាប់ផ្តើមសាងសង់ និងតុបតែងប្រាសាទឱ្យស្របតាមចំណង់ចំណូលចិត្តរបស់ខ្លួន ដោយលោកបានធ្វើដំណើរទៅតំបន់អឺរ៉ុប និងដើរតាមផ្សារលក់សម្ភារៈចាស់ៗ ដើម្បីទិញសម្ភារៈតាមការស្រមៃ ទើបធ្វើឱ្យសម្ភារៈក្នុងប្រាសាទនេះមានស្ទាយខុសៗគ្នា ។ ក្រៅពីនេះ ក៏មានសៀវភៅប្រវត្តិសាស្ត្ររាប់រយក្បាលដាក់នៅពាសពេញជញ្ជាំងបន្ទប់ផងដែរ ។

រយៈពេល៣៥ឆ្នាំមកនេះ លោក Jerry បានលក់សម្លៀកបំពាក់ប្រភេទ Costume (សម្រាប់ពាក់ក្នុងឱកាសពិសេស) ទើបធ្វើឱ្យលោកមានសម្ភារៈយ៉ាងច្រើនយកមកតុបតែងប្រាសាទ ។ លោកបានតាំងរូបចម្លាក់នាគផលិតពីសម្ភារៈកែច្នៃរាប់រយប្រភេទនៅលើកំពូលប្រាសាទ ដោយសារលោកមានជំនឿតាមជនជាតិចិនថា សត្វនាគជួយការពារផ្ទះសម្បែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQKgDZFjyxrBbMydY9K5u2-luT8dyjyA58tNLpw8G9ZlSU2UiXoyvlezZt_eJVhsTcLqb_6C7VtA_c1xsgMzfpUSK5QiGNTO7QLn90jRcAucLwnT0b7I5n6YhhpQrD197fufuWr_vVa_AfPS7Q3AlY4M21hv7uKHuQvFQ7feh7nJN4CbieGLiHYViSacI/s1080/photo_2024-06-04_14-26-14%20(3).jpg

លោកគ្មានចំណេះដឹង និងបទពិសោធន៍ផ្នែកស្ថាបត្យកម្មសាងសង់ទេ ប៉ុន្តែលោកបែរជាសាងសង់ប្រាសាទនេះឡើងមក ហើយលោកប្រាប់ថា វាជាការប្តេជ្ញាចិត្ត ។ ម្យ៉ាងទៀត លោកពុំបានសុំការអនុញ្ញាតសាងសង់ប្រាសាទពីអាជ្ញាធរមូលដ្ឋានទេ ។

ចំណែកអភិបាលក្រុងនិយាយថា លោក Jerry ជាមនុស្សឆ្កួត ដោយសារលោកគ្មានបទពិសោធន៍ផ្នែកស្ថាបត្យកម្ម ហើយសាងសង់ប្រាសាទដោយខ្លួនឯង និងពុំបានជួលជាង ។ ប៉ុន្តែលោក Jerry ក៏សម្រេចគោលដៅរបស់ខ្លួន និងទទួលបានការអនុញ្ញាតឱ្យសាងសង់ប្រាសាទនេះ ក្រោយពីជជែកជាមួយអាជ្ញាធរជាច្រើនលើក ហើយពួកគេបញ្ជាក់ថា ប្រាសាទរបស់លោកមិនត្រូវខ្ពស់ជាង២៨ម៉ែត្រទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPB_Kf_sLO3yySq82DVtqkYRcGnChPCSKz3AZXZazH2ueEizlfCeOn_3vmV7UwoKNSAjjk99bqDJQu7iAL7eXJLYQYUQVI0c9Vmov0pGPfy5itiVzkQfvVa0vn00DvZ6DMlwGG3cRGu0xPl5057hVPdJ-e66Q0G6aaXk_K0TmJ0Hya9xUhDHvMKyrv7go/s1080/photo_2024-06-04_14-26-14%20(4).jpg

ទោះយ៉ាងណា លោក Jerry ពុំដឹងថា បានចំណាយប្រាក់អស់ប៉ុន្មានទេ ទម្រាំសាងសង់ប្រាសាទនេះរួចរាល់ ។ រីឯភរិយាលោកនិយាយថា អ្នកស្រីចូលចិត្តប្រាសាទនេះ ប៉ុន្តែសុំនៅឱ្យឆ្ងាយល្អជាង ខណៈលោក Jerry ប្រាប់ថា វាជាប្រាសាទផ្ទាល់ខ្លួនរបស់លោកតែម្នាក់គត់ ។

បើទោះជាវាជាប្រាសាទផ្ទាល់ខ្លួនក្តី ប៉ុន្តែមានភ្ញៀវទេសចរមកពីប្រទេសជាច្រើនចូលមកទស្សនាប្រាសាទនេះ ហើយពួកគេបានសរសើរយ៉ាងខ្លាំងដែលលោក Jerry អាចសាងសង់វាបានដោយខ្លួនឯង ។ ប៉ុន្តែមនុស្សផ្សេងទៀតមិនចូលមើលប្រាសាទទេ ដោយសារពួកគេគិតថា លោកជាមនុស្សឆ្កួត ។

ចុងក្រោយ លោកបញ្ជាក់ថា កូនៗទាំង៣នាក់ នឹងសាងសង់ប្រាសាទនេះបន្តទៀត ពេលលោកបាត់បង់ជីវិតនៅថ្ងៃណាមួយ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghhwF258WijKPE4mySRQ99zB4B4TsuZ_99aeA9L0MTwH8JnSB-HVgTZIjeMNS8GlvAQ2h1PvomiwD0-7oPHArQ3hUQ7pQ9oCaR46P4-KIV9REi62qwilev9-MNQeLUfjJyYal9KQFJ7PmMg4zb0qKyyvmZPpJbyP2vxqcD2QUdx7WspuSWX-4zdjflwC0/s1082/photo_2024-06-04_14-26-14.jpg