Home ព័ត៌មានជាតិ ងៀតគោ«Yays» ស្នាដៃកូនខ្មែរកំពុងដាក់លក់នៅលើទីផ្សារ ទទួលបានការគាំទ្រជុំវិញពិភពលោក!

ងៀតគោ«Yays» ស្នាដៃកូនខ្មែរកំពុងដាក់លក់នៅលើទីផ្សារ ទទួលបានការគាំទ្រជុំវិញពិភពលោក!

170
0

ងៀតគោ គឺជាគ្រឿងក្លែមដ៏ពេញនិយមមួយនៅក្នុងចំណោមជនជាតិខ្មែរ ខណៈវាក៏ជាអាហារវិសេសវិសាលសម្រាប់ជនជាតិផ្សេងៗផងដែរ។ ទោះជាយ៉ាងណា ផលិតកម្មងៀតគោកញ្ចប់ ក្រោមស្នាដៃរបស់កូនខ្មែរមួយរូប បាននឹងកំពុងទទួលបានការសរសើរពីជនបរទេសគ្រប់ៗរូប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdAktEc6tqz6HR25dAn3fW8loKn_QvJCdPUa09BqBOWGtgToln4HWFqGWrrWdGESPmvxcPDYISJNtJ2lr6k3ahYJYTU-K_OAI5nfbQOQl5FbEgYdRS9NG8gyWZjS5VbzhjOm0WHTK51EZv4LsGcjc2vLEw010pfoVDPH-cvHUShUDef7FYUGgTf_syJoI/s1072/photo_2024-06-04_10-17-22%20(2).jpg
ងៀតគោ Yays ឬ Snackyays បច្ចុប្បន្ននេះគឺហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំង ព្រោះតែគុណភាពនិងរសជាតិពិសេសខុសប្លែកពីគេ។ ងៀតគោ Yays ត្រូវបានបង្កើតឡើងដោយលោក Marlin Chan ជាជនជាតិខ្មែរ, ខណៈបច្ចុប្បន្នកំពុងតែរស់នៅក្នុងសហរដ្ឋអាមេរិក។ ជាមួយនឹងរូបមន្តគោងៀតជាង៣០ឆ្នាំរបស់គ្រួសារនេះ ក៏បានប្រែក្លាយទៅជាគោងៀតរសជាតិថ្មីប្លែកឆ្ងាញ់ពិសារ។ គោងៀតមួយកញ្ចប់ៗគឺត្រូវបានផលិតឡើងយ៉ាងសម្រិតសម្រាំង ដោយរួមបញ្ចូលទាំងរសជាតិដើមរបស់ខ្មែរនិងរសជាតិរបស់លោកខាងលិច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtzjKgUMSnkx-x57HUIV9BQNtdTXh6uWEI2oJIxxzoghcYjCtYxxSzGfb5d-7monUiljnOscJX2UcqZNT9eGaB7_Q8mXLa5X6aFQbSpBcgf-Nc98tefsI7ee1aASC_-TPwBo7gF-rbPyWxzH52BmY3sg_9qqT8clNOMtCDOjVo_XD72APPehjYwEfZECw/s1280/photo_2024-06-04_10-17-22.jpg

Yays គឺជាឈ្មោះគោងៀតកញ្ចប់ ដែលតំណាងឲ្យពាក្យថា«យាយ» នៅក្នុងអត្ថន័យភាសាខ្មែរ ខណៈពាក្យ Yay នេះក៏ត្រូវបានគេប្រើដើម្បីបង្ហាញពីភាពរីករាយនិងសុភមង្គលនៅក្នុងឆាកជីវិតរបស់មនុស្សម្នាក់ៗ។ «បេសកម្មរបស់យើងគឺនឹងផ្តល់រសជាតិដើមក្នុងវប្បធម៌ខ្មែរទៅកាន់គ្រប់គេហដ្ឋានទាំងអស់នៅលើពិភពលោក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKF3ITyOvLkgHAtbGBbtT57iKyUVlfgOqVz1VvkIQcXuaECnaF9jmlk1PwtFtJtY97eEA2FWMk6xqcZ8SsRu3RECngjDanhpP9FSIaGer5bdzRV9uNZKtepNi4kyB68Ipsz1pnSrHuccJAghKl1dmqusgCTbUreL0eTpTVAY9Pag7o9ksjduh_hLUpG4w/s1448/productimage9-6-2023.webp

នៅក្នុងដំណើការនៃការកែច្នៃសាច់គោងៀតនេះ ពួកគេបានពន្យល់ថា បានយកតែសាច់គោកម្រិតខ្ពស់មកផលិត ដោយធ្វើការហាន់ជាបន្ទះស្តើងៗ និងផ្សំគ្រឿងតាមរូបមន្តប្រពៃណីខ្មែរយើង។ បន្ទាប់មកគឺត្រូវយកទៅសម្រួតនៅក្នុងរយៈពេល២៤ម៉ោង ទើបបានធ្វើការវេចខ្ចប់ដាក់ចូលទៅក្នុងកញ្ចប់នីមួយៗយ៉ាងមានស្តង់ដារ អនាម័យត្រឹមត្រូវបំផុត។ ចំពោះតម្លៃវិញគឺនៅក្នុងមួយកញ្ចប់គឺមានតម្លៃ ១៨ដុល្លារ កំពុងតែដាក់លក់នៅក្នុង App Amazon។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyp6r8I1Ok5TSTWgr2wTu0RTUAPQLY_gTnTspEj7WWf-N70UT-qJaZbkb1caTZjTCDMcYEyq3QSpQNzQOOrGG7-bSyYJByJhtZYuAKO5vy5otQfitSEQe1m9b-pc4hyGI-UwVL3PnisHT9-LQkFLguLFNQF2JZk8CFlPtmSDs0_rTWxvo4s7QuW5JMAI4/s1000/photo_2024-06-04_10-17-20.jpg

ខណៈបច្ចុប្បន្ននេះ ដោយសង្កេតឃើញថា ងៀតគោ Yays បាននឹងកំពុងទទួលបានការគាំទ្រយ៉ាងច្រើនផុសផុលពីសំណាក់ជនបរទេស បន្ទាប់ពីបានសាកបានភ្លក្សរសជាតិវាហើយ គឺមិនអាចបំភ្លេចបាន និងលាន់មាត់សរសើរថា Wow គ្រប់ៗគ្នាផងដែរ៕