Home ព័ត៌មានជាតិ អស្ចារ្យខ្លាំង! ប្រាសាទអង្គរវត្តខ្មែរ ត្រូវបានពិភពលោកចាត់ទុកថា ជាទីតាំងលេខ១ ក្នុងការទស្សនាថ្ងៃរះបានស្អាតជាងគេបំផុត

អស្ចារ្យខ្លាំង! ប្រាសាទអង្គរវត្តខ្មែរ ត្រូវបានពិភពលោកចាត់ទុកថា ជាទីតាំងលេខ១ ក្នុងការទស្សនាថ្ងៃរះបានស្អាតជាងគេបំផុត

62
0

ជាមោទនភាពក្រៃ ដែលប្រាសាទអង្គរវត្តខ្មែរត្រូវបានពិភពលោកចាត់ទុកថា ជាកន្លែងលេខ១ សម្រាប់ការទស្សនាថ្ងៃរះបានស្រស់ស្អាតជាងគេបំផុតក្នុងចំណោម៧២ប្រទេស វ៉ាដាច់តំបន់អាស៊ីនិងសកលលោក។

កាលពីពេលកន្លងទៅនេះ យោងតាមការស្ទង់មតិរបស់គេហទំព័រអន្តរជាតិដ៏ល្បីល្បាញ Morning.co.uk គឺបានចាត់ចំណាត់ថ្នាក់កន្លែងមើលថ្ងៃរះបានស្អាតជាងគេបំផុតនៅក្នុងចំណោម៧២ប្រទេសនៅលើពិភពលោក។ ជាមួយគ្នានោះ ប្រាសាទអង្គរវត្តខ្មែរ ត្រូវបានគេចាត់ថ្នាក់ឲ្យឈរលើកំពូលតារាង ជាប់លេខ១លើលោក ជាកន្លែងដែលអាចចាប់យកទិដ្ឋភាពថ្ងៃរះបានស្អាត ច្បាស់ និងត្រជាក់ភ្នែកជាងគេបំផុត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjomFdjok-rHVz8j9sD3NWJ-3PK8Tb2altecm5-6K9UbNnvspncoDz9_1zumaqmRaHwPalgmBHxzuFAHgqFbgvJz-bm0g8XP4mdbwrrfwu9erY-LxShQgrnZKFZOCite3xCw2eG5NrNa6wQHYtVZSZ93l2-wTlqmTknPi8CAiSif4-O1-tJXaKAJ4d7Ybk/s1280/photo_2024-06-03_14-17-33.jpg

ប្រាសាទអង្គរវត្តដែលមានទីតាំងស្ថិតនៅខេត្តសៀមរាប ទឹកដីនៃប្រទេសកម្ពុជា ជាស្ថាបតិយ្យកម្មខ្មែរបុរាណ ដែលបានស្ថាបនាឡើងនៅក្នុងសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២។ ប្រាសាទអង្គរវត្តក៏បានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។ សំណង់អច្ឆរិយៈនេះ បានទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិមិនដែលដាច់នោះឡើយ ក្នុងនោះក៏មានទាំងតារាល្បីៗ មហាសេដ្ឋីពិភពលោកបានមកគយគន់សម្រស់ប្រាសាទដ៏អស្ចារ្យនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNU0Cbusvok5veCEnd-LHbbQlXbvZRhKd5iov0r7RlMpZAy9zGDoaiHcB0E-kmOKln2S6AcUTTd7xn7p7wds1KZRujndyWsDRd7AorE6gteG0VuUUQDO-S-YvwP4A3dyd75DH91rabnvfP5nCzJ3Yt277srf5RxIzPZ2-1WPax6PMGvY6yMrdieaOQ1wc/s1280/photo_2024-06-03_14-17-28.jpg

នេះគឺបានសបញ្ជាក់ឲ្យឃើញថា ប្រាសាទអង្គរវត្តកម្ពុជាគឺបានវ៉ាដាច់ទាំងក្នុងភូមិភាគអាស៊ីអាគេ្នយ៍និងពិភពលោក មិនថាជាការមើលប្រាសាទអច្ឆរិយៈលើពិភពលោក និងជាប្លង់កន្លែងថ្ងៃរះនិងលិចស្អាតបំផុតនោះទេ គឺប្រាសាទអង្គរវត្តតែងតែឈរលើកំពូលតារាងជានិច្ច។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY-yF2vE5YzbVbSvLNAH3mklU5IhbZqbyW-V4z-bPa5kSp_9_7k_UyF7yJQRRqBU51XKMb7J5u4Ka1IH9OFX9LHbh2E3pMY5yciqUxWy-WawcM7COiSfyLITTi2lpwaJXJtsN3yxn9BTX-AmwL0bb_pzM3iP3Lju3BfBCrSP22zve1dVD1NQHT-iB2QCk/s1280/photo_2024-06-03_14-17-32.jpg

ដោយឡែក ប្រទេសនៅអាស៊ីចំនួន ៨ ផ្សេងទៀតក៏បានជាប់នៅក្នុងការចាត់ថ្នាក់លើកនេះដែរ រួមមាន៖
-ប្រាសាទ Borobudur ប្រទេសឥណ្ឌូនេស៊ី ជាប់ចំណាត់ថ្នាក់លេខ៤
-ប្រាសាទ Bagan ប្រទេសមីយ៉ាន់ម៉ា ជាប់ចំណាត់ថ្នាក់លេខ៧
-White Sand Dunes ប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់លេខ១២
-ភ្នំ Kinabalu ប្រទេសម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់លេខ១៥
-ភ្នំPhusi ប្រទេសមីយ៉ាន់ម៉ា ជាប់ចំណាត់ថ្នាក់លេខ២១
-Kiltepan ប្រទេសភីលីពីន ជាប់ចំណាត់ថ្នាក់លេខ២២
-Ko Lipe ប្រទេសថៃ ជាប់ចំណាត់ថ្នាក់លេខ ២៦
-ឧទ្យាន Merlion ប្រទេសសិង្ហបុរី ជាប់ចំណាត់ថ្នាក់លេខ ៣ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqEM50e3-MEvjVcO1B83pvUbDSoETth7i9IamhLMEheyvItwaHjlqxoXJJQVEJCDHiSP0NXzIf9_aZ65-q7y4_DM_P1Hfxj8eZz87nr4eSL-xiAtlf8Xo7mePzinl1eOj6MJP77FN79yxB-Mbxzf8Ql7j3PKPmNq9sb0ZX54umOOsj-YhsUa4weXI_HwQ/s1280/photo_2024-06-03_14-17-46.jpg