ថ្មីៗនេះ មហាជនជាច្រើនហាក់មានការចាប់អារម្មណ៍និងវែកញែកព្រៀងព្រាតទៅលើវីដេអូមួយក្នុងបណ្តាញសង្គម ដែលមានប្រភពមកពីប្រទេសចិន បានបង្ហាញឲ្យឃើញពីការសម្តែងក្នុងក្លិ.បកម្សាន្តមួយកន្លែង ដែលមានស្រីៗមួយក្រុមក្នុងឈុតស្លៀកពាក់បែបប្រពៃណី និងធ្វើការរាំបទ«បទមាន់ស្រែ» របស់កញ្ញារ៉ាប៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2jsDjx1Qk7mnUp8ucCN28jdWR-TDrZNNdCPSnkYfxYZwabEMWJuHhkGtToTLV9Ra_1ibp1Qs1-7qhq1OzkO9x9PSFgIAIxHbBCm0lnrF46Di8sKcdKhWhtWj3CdeF41b8SsbFfkf0nFXZJZX5GCndZ3tdsWk1HQvY4q2KgLVUby432IG7BC9eNfpreCs/s1920/365121098_831061711723227_5100325420813604111_n.jpg

យោងតាមការបង្ហោះនៅតាមបណ្តាញសង្គមTik Tok ដោយគណនីមួយដែលមានឈ្មោះថា WWWxiaonian បានបង្ហាញឲ្យឃើញពីទស្សនីភាពសម្តែងនៅក្នុងក្លិបកម្សាន្តមួយកន្លែងដែលមានឈ្មោះថា Xi Shuang Banna ស្ថិតនៅក្នុងខេត្តយូណាន ប្រទេសចិន។ ប៉ុន្តែអ្វីដែលជាការចាប់អារម្មណ៍ខ្លាំងបំផុតនៅទីនោះគឺបានចាក់បទ«មាន់ស្រែ» របស់តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពក្នុងប្រទេសកម្ពុជា គឺកញ្ញារ៉ាបី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcz6SReWEZp8MiyXgoicu5dsfPyEfsjSlr2URmBWyEtV8-jPskFrezKoFyQDjqTk6Kl-nuezkIW2t9gflpn4WL1f8LJviYuu4KhWNMeC2TZL94560Y6UVRhS3SROFagppBNrj6H7h3jbIUDaHgCv0uZH26KXx9Ws4_qaGv7HBZMfsZjCcn0NOka9huq5U/s548/Screenshot%202024-06-03%20112930.png

ទោះជាយ៉ាងណា មហាជនក៏បានកត់សម្គាល់ឃើញថា ស្របពេលដែលកំពុងចាក់ចម្រៀងបទខ្មែរនេះ ក៏មានការសម្តែងពីស្រីៗចំនួនមួយក្រុមនៅក្នុងឈុតសម្លៀកបំពាក់ប្រពៃណី (មិនច្បាស់ថាជារបស់ប្រទេសណាទេ) បាននឹងកំពុងរាំតាមចង្វាក់ភ្លេងនៃបទចម្រៀងនេះ ប៉ុន្តែការរាំនោះគឺនៅក្នុងកាយវិការប្លែកៗ ទើបបានក្លាយទៅជាប្រធានបទវែកញែកព្រោងព្រាតក្នុងចំណោមជនជាតិខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJxkhwcWjuU8_aVB7H_Ds82YpXLzugmND-bGaoIKYLDd1AYIihKOW26q7MCpz2mj4MrXi1i4Q3r3TuGQWokMgtjUBvx5LaKpH8H6Uhna5A_wy9R0OgSngW03y3gncsgXJpuNmWJ7AxGPDPtA8O9g75h8ydyk3zteuHYtLtzFZoEmLgpWVS0j_DLgFis0k/s552/Screenshot%202024-06-03%20112947.png

យោងតាមមតិលើកឡើងពីមហាជននៅក្នុងបណ្តាញសង្គម ដោយអ្នកខ្លះគឺបានលើកឡើងថា «ក្រុមរាំនេះគឺជាជនជាតិតៃយូណាឬតៃលឿ នៅក្នុងខេត្តយូណានប្រទេសចិន»។ អ្នកខ្លះថា«ប្រទេសចិនជាប់សៀម គឺជនជាតិភាគតិចតៃលឿ»។ អ្នកខ្លះថា«នេះជាជនជាតិតៃលឿ (ចិនកាត់ថៃ) អ៊ីចឹងហើយបានជាមានទម្រង់សម្លៀកបំពាក់រាំបែបនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8V3zQP2MAM9BzfO8RtNH8lHQgCFS6la69g1XuaqFSgBzCzEfi0yTw9lN_2Q_G8X_CYH2soc49C4rw6aQ_xRX4Yzg5Q8PGkmdwTNp-9nO9hMVtJGA4gtxTxlGiungmJ-O1YfEeF-BVmrJ9TIefodp2sUCS1p9dXqQQ7w967pm6sGg_VOP6m0AUZUH5tDI/s550/Screenshot%202024-06-03%20113003.png

អ្នកខ្លះទៀតថា «២០២៤ វប្បធម៌ Mixed»។ អ្នកខ្លះថា «មិនដឹងថាម៉េចទេ តែបើគេរាំហើយយកបទយើងទៅរាំមែនមានអីមិនល្អណ៎បងបទខ្មែយើងល្បី ហើយយើងក៏យកបទគេល្បីៗមករាំតាមដែរតើ»។ អ្នកខ្លះថា«ល្អហើយដែលគេស្រឡាញ់ភាសាបទចម្រៀងខ្មែរនោះ»។ អ្នកខ្លះថា«បទមាន់ស្រែល្បីជាងគេនៅចិន»៕

 

 

@modern_md

#MODERN #美女

♬ 原声 – MODERN_MD – MODERN_MD