Home ព័ត៌មានអន្តរជាតិ មិនមែនចម្ល.ងតែខ្មែរទេ! បែ.កធ្លា.យផ្ទះលេខ២ កំពុងសាងសង់វត្តចេតីយតំណាងប្រទេសភូមា នៅលើទឹកដីខ្លួនធ្វើព្រងើយ

មិនមែនចម្ល.ងតែខ្មែរទេ! បែ.កធ្លា.យផ្ទះលេខ២ កំពុងសាងសង់វត្តចេតីយតំណាងប្រទេសភូមា នៅលើទឹកដីខ្លួនធ្វើព្រងើយ

77
0

ថ្មីៗនេះគឺមានការបង្ហោះចែកចាយផ្អើលពេញសង្គមប្រទេសភូមា បន្ទាប់ពីបានដឹងបានឃើញថា គ្រោងការណ៍សាងសង់វត្តចេតីយមួយកន្លែងក្នុងប្រទេសថៃបាននឹងកំពុងលេចរូបរាងជាបណ្តើរៗហើយ ខណៈវាគឺដូចគ្នាបេះបិទនឹងវត្តចេតីយរាប់ពាន់ឆ្នាំរបស់ប្រទេសភូមា ទើបជាហេតុបណ្តាលឲ្យមានមតិវែកញែកព្រោងព្រាតនៅក្នុងចំណោមជនជាតិភូមាគ្រប់រូប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUGAENq6gcp6zpAI2z3JAOSQqY_2MDqxeVrUAY2QkQ1tIGd0b2QjUtgcTjTOsEDs5PqpuNRiiyDcEFBvzCX3aCnRTtQqU7PNdAOqCUHP_M7hH9v85jIp6acDlnlV5LEDBWumJ5s32Q8EPTCg59Vk9IrcZfG4TRkbmS7MjhF69AH1EPcpkA5zmxlPpNb6k/s1280/photo_2024-06-03_11-08-12%20(2).jpg

យោងតាមការបង្ហោះនៅលើបណ្តាញសង្គមដោយគណនីមួយដែលមានឈ្មោះថា Soe Zeya Tun ដែលបានភ្ជាប់មកជាមួយនឹងរូបថតប្រមាណ៣សន្លឹក អមជាមួយនឹងចំណងជើងថា « វត្តចេតីយ Shwedagon នឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗ»។ តាមរយៈរូបភាពទាំងនោះ គេបានសង្កេតឃើញថា គ្រោងការណ៍សាងសង់វត្តចេតីយមួយកន្លែងស្ថិតក្នុងប្រទេសថៃ(មិនបានបញ្ជាក់ទីតាំង) គឺបាននឹងកំពុងលេចចេញជារូបរាងជាបណ្តើរៗហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWtUqHXv30sBhiVJfCnMUfb4bJ_wQVqEPW3B4hKWth78syX45D3Gq7JH07R3X_lolxzNBPxkMASYSmBDzC7PjSwqE7dZpq8KKMxRVkQ8JGwM_WP8Vp0o35acbsNu5fVl-jmeqnE_iX34UPGmho_qWfvWpXgnIQwqrlwsUN3wx6HtW89nOtiLxKuSggvFk/s960/photo_2024-06-03_11-08-12.jpg

ខណៈដែលរូបរាងនៃវត្តដែលគ្រោងទុកនោះ បានបង្ហាញនៅលើផ្លាកប៉ាណូយ៉ាងធំៗច្បាស់ៗបែបនេះ ទើបបណ្តាលឲ្យមានការខឹងសម្បារ ហាក់ហួសចិត្តជាខ្លាំងនៅក្នុងចំណោមពលរដ្ឋមីយ៉ាងម៉ាដែលបានបញ្ចេញមតិនៅលើបណ្តាញសង្គម ពីព្រោះថាស្ថាបតិយ្យកម្មនេះ គឺវាដូចគ្នាបេះបិទទៅនឹងវត្តចេតីយ Shwedagon Pagoda អាយុកាលជាងរាប់ពាន់ឆ្នាំរបស់ប្រទេសមីយ៉ាន់ម៉ា ដែលមានទីតាំងស្ថិតនៅលើភ្នំ Singuttara កណ្តាលទីក្រុង Yangoon របស់ប្រទេសនេះបច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivDNOZLd92xsm4-8nmK7FV3ictqVmskCu7bVArAZnGU7CtBGk0g7VT2ul90H9AwbceJYQU8U0eEk3rqMvqzX5lsy6AnS_Rdp_RUx1AT20HV95-IU8Y_ip4R6odcfq3uUCE4BLTMILUuhyOzhua5ZCFjKT55IgHFxKaJXlr_dM2jWrj071-fKgrerXRaUk/s960/photo_2024-06-03_11-08-13.jpg

Shwedagon Pagoda គឺជាទីសក្ការៈបូជាព្រះពុទ្ធសាសនាដ៏ចំណាស់ជាងគេមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមានអាយុកាលជាង២៥០០ឆ្នាំមកហើយ (ស.តទី១០-ស.វទី៦ មុនគ.ស)។ វត្តនេះត្រូវធ្វើឡើងពីឥដ្ឋនិងថ្មម៉ាប រួមបញ្ចូលទាំងវត្ថុមានតម្លៃជាច្រើនទៀត ទាំងចេតីយ កូនប្រាសាទតូចៗ និងរូបបដិមាជាច្រើនទៀត ដែលគ្របបណ្តំដោយមាសនិងបន្ទះមាស។ វត្តចេតីយ Shwedagon Pagoda នេះ ត្រូវបានបង្កើតឡើងបម្រើផ្លូវចិត្តនិងអារម្មណ៍ ទាំងជាកន្លែងអធិស្ឋាន អប់រំ សមាធិ បន់ស្រន់ជាដើមផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-Zzh-1_Er2qJ2e9PAjz0yF6jC3SvvDaNyXM8_dl6r6LYb4JZ5wbYCaBVZ-Nqk_eZFdvnFr0PIifuJq482z6qBok9jFc03VB7graOgVXfLf_SI0_eUUneZtIrADtXij_QMPFsQqYpWq3tvB8vOYQ9Tr4U0BcB-3pqjoU9eEEnLtYtC5ZpSVkpPg4_YZYs/s1200/photo_2024-06-03_11-09-44.jpg

ទោះជាយ៉ាងណា បើទោះបីជាមានការង្ហោះចែកចាយផ្អើលពេញបណ្តាញសង្គមភូមាបែបនេះក្តី ខណៈការពិតប្រាកដយ៉ាងណានោះ គឺនូវតែមិនទាន់មានការបញ្ជាក់ពីភាគីខាងថៃនៅឡើយនោះទេ។

ជាមួយគ្នានោះ មហាជនមីយ៉ាន់ម៉ាក៏បានចូលទៅបញ្ចេញមតិរិះគន់ ឌឺដងព្រាត ដោយអ្នកខ្លះគឺបានលើកឡើងថា «ជនជាតិថៃតែងតែលួចចម្លងប្រទេសភូមា ចំណែកជនជាតិភូមា រមែង Follow តាមស្តាយ៍ថៃ»។ អ្នកខ្លះថា «ដោយសារតែមីយ៉ាន់ម៉ាគឺជាប្រទេសអច្ឆរិយៈ ខណៈថៃគឺជាប្រទេសពូកែខាងលួចចម្លងតាំងអើយរៀងមក»។ អ្នកខ្លះថា«ថៃមានជំនាញខាងលួចម្លងបានល្អខ្លាំងណាស់»។ អ្នកខ្លះថា«នៅថ្ងៃបន្ទាប់ សម្រាប់ភ្ញៀវទេសចរអន្តរជាតិដែលចង់មកទស្សនាវត្តចេតីយនេះ ប្រហែលគេមិនមកមីយ៉ាន់ម៉ាទៀតទេ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHMbsdQMnmBLO6Fs4K3__Z7LEuVdloVMZ2QS9eyy2KNhXK8zK9NeAKuR4PSSMEALphClmyheR1tqWiN5jwgGfim4nTEWZXPE8Q8khcRdS5epiWO5FjDI5CPUh99vjeLUUfr9Icm81uuiwxi-vyON22HpSjeZ5ZHrfso_aN9VXGnfjAErSO4OWxJ72l5c8/s1280/photo_2024-06-03_11-09-45.jpg