Home ព័ត៌មានជាតិ ស្រស់ស្អាតខ្លាំង! សម្រស់ទឹកធ្លាក់ច្រកល្អៀង នារដូវវស្សា

ស្រស់ស្អាតខ្លាំង! សម្រស់ទឹកធ្លាក់ច្រកល្អៀង នារដូវវស្សា

123
0

រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានចម្ងាយ៧៣ គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ និងចម្ងាយប្រមាណជា១៩៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញធ្វើដំណើរតាមផ្លូវលេខ៥៣B ពីប្រជុំជនស្រុកក្រគរដែលមានចម្ងាយ ៤១គីឡូម៉ែត្រទើបដល់រមណីយដ្ឋាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDpxfpaJOlhpvFQe76KhYO4YMlw8l_4iIk_cMUg1US6Zpt6dTWYcJpbSbFBfUh-u3zoPkU849Nq3YrYipUGyYh2LWiBqtFvQYMB_sJgmbEKf7xMZTIMH9oFY6vVfJSWyZYEW_OoSziuXATislCju6ucVUsgG-HpDTWdpYDKYEhJ6wuxANu1Al1P_tFAYk/s713/feature.jpg

ភាពទាក់ទាញនៃរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀងនេះមានដូចជាហេដ្ឋា រចនាសម្ព័ន្ធស្អាត សន្តិសុខល្អ បរិស្ថានស្រស់បំព្រង ដោយ មាន ភ្នំព័ទ្ធជុំវិញ មានព្រៃឈើខ្ពស់ៗ ដុះលម្អនិងជីវ:ចម្រុះជាច្រើនដែលរស់នៅទីនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVkO16pPCSNhe36X2bEDTJZxvZqpDkNZHO-AURB4rtFYGQ-XC2f46sRLwq8QSKjiqbdGyizxEQw1hy86Q5qX2oeyFRmev3gRjyocB_Itv1b3iczYwn5E2yek86QBZqCr1uQyrW9E8mgxEY1ea-EucGuBG8volnhy0ggukCw449FmuluvaWD2S_PEAK22A/s1440/436206685_986455800151355_6708982243849469612_n.jpg

ជាពិសេសនារដូវវស្សាបែបនេះទៀត ទឹកធ្លាក់នេះកាន់តែបន្ថែមសម្រស់ស្អាតមួយកម្រិតទៀត ដោយហេតុមានភ្លៀងធ្លាក់ជាប្រចាំ ដែលជួយឱ្យធម្មជាតិព្រៃឈើ បញ្ចេញសម្រស់ស្រស់ស្អាត អមជាមួយនឹងខ្យល់បរិសុទ្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvymksjtSph3x3Zn6mkSxxMRklRzdTJWobOHY8N5CxHS5Ho0VXTP6F3ApcwbypkBpNdsQbKiH0Jo5a9hC873nL_0h1Ih5F369SvGLRum-56Jr48CsbhshN_KrvPwg93e_ePT4S1ZCkjI0DOJtx3aAmHHux72kbyHhFjDlJLQ5O8Ma6uMRFmvpMard_qDw/s960/5c52b3687aec1.jpg

ទឹកធ្លាក់នេះ ជានិច្ចជាកាលតែងតែមានភ្ញៀវទេសចរទៅទស្សនាជាហូរហែមិនចេះដាច់ មិនថាថ្ងៃឈប់សម្រាកឬថ្ងៃធម្មតាទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEAO9bsWucaIGKIdzhTnuq2_ay9wkLiYWNf56aNWoHsfEBvK1NMgCGcaN_xfKwMW5A3UX4_X_J2D6X1qE0Vu_iCGpglcwb7oFNqdrSnZF3faA6WlpSkOqZJtr_PcMO8RlYN2YKzH1fw5wWjOcYxBeQcVK_m5ABvI-XYPaJcZ3XTWtLEeEDF3CSIp6ZMrM/s780/w.jpg

សម្រាប់បងប្អូនដែលចង់ទៅកម្សាន្តនៅព្រៃភ្នំ គយគន់ទេសភាពធម្មជាតិដ៏ស្រស់ស្អាតនារដូវវស្សា ហាមដាច់ខាតមើលរំលងទឹកធ្លាក់មួយនេះ៕