បរទេស៖ ក្រុមហ៊ុន American Auto Industr ថ្មីៗនេះបានប្រាប់សារព័ត៌មានបរទេសមួយថា ខ្លួនគ្រោងផលិតរថយន្តសាកថ្មម្តងជិះបានមួយជីវិត ដែលរថយន្តនោះមានឈ្មោះថា Thorium។
Thorium គឺជាធាតុស្រដៀងទៅនឹងសារធាតុអ៊ុយរ៉ាញ៉ូម ដោយសារតែវាជាវត្ថុធាតុក្រាស់ មានសក្តានុពលក្នុងការផលិតកំដៅក្នុងបរិមាណដ៏ច្រើន ក្រុមហ៊ុនគ្រោងនឹងយកសារធាតុនេះទៅផលិតជារថយន្ត។ ដូច្នេះ Thorium មួយក្រាមផលិតថាមពលច្រើនជាង ២៨,០០០ លីត្រនៃប្រេងឥន្ធនៈ។ ហេតុនេះត្រឹមតែ ៨ ក្រាមនៃ thorium នឹងគ្រប់គ្រាន់ដើម្បីផ្តល់ថាមពលដល់យានយន្តពេញមួយជីវិតរបស់វា។ 
យោងតាមនាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះគឺលោក Charles Stevens បាននិយាយថា ប្រសិនបើយើងជោគជ័យក្នុងការផលិតនោះ Thorium នឹងក្លាយជារថយន្តដំបូងបង្អស់របស់ពិភពលោកដែលមានសមត្ថភាពអស្ចារ្យបំផុតមិនធ្លាប់មាន ដោយសារការសាកថ្មម្តងជិះបានមួយសតវត្ស។
នៅក្នុងបទសម្ភាសន៍ជាមួយ Ward’s Auto នាយកប្រតិបត្តិរូបនេះបានពន្យល់ថា បំណែកតូចៗនៃ thorium ត្រូវបានប្រើដើម្បីបង្កើតកំដៅ ហើយត្រូវបានគេដាក់ទីតាំងដើម្បីបង្កើតឡាស៊ែរ thorium ។ ឡាស៊ែរកំដៅទឹកនេះនឹងផលិតចំហាយទឹក ក៏ដូចជាផ្តល់ថាមពលជាស៊េរីនៃទួរប៊ីនខ្នាតតូច។ ហេតុនេះបច្ចុប្បន្នក្រុមហ៊ុនកំពុងបង្កើតវិធីសាស្រ្តនៃការជំរុញសារធាតុ thorium ដើម្បីផលិតអគ្គិសនីនិងផ្តល់ថាមពលដល់ម៉ាស៊ីនរថយន្ត។
លោក Stevens បានបន្តទៀតថាម៉ាស៊ីននេះនឹងមានទម្ងន់ប្រហែល ២២៧ គីឡូក្រាម មានពន្លឺគ្រប់គ្រាន់ សម្រាប់ដាក់នៅក្រោមដំបូលរបស់រថយន្ត។ ប្រសិនបើរយន្តនេះផលិតបានជោគជ័យ នោះវានឹងក្លាយជាបច្ចេកវិទ្យាជំនួសសម្រាប់ម៉ាស៊ីនចំហេះខាងក្នុង ដោយសារ thorium ស្មើនឹងប្រហែល ៧៣៥០ លីត្រនៃឧស្ម័ន។ បច្ចេកវិទ្យាតូច ទម្ងន់ស្រាល កម្លាំងខ្លាំង និងគ្មានការបំភាយឧស្ម័ន តម្លៃសមរម្យ ងាយស្រួលក្នុងការថែទាំ នឹងក្លាយជាការពេញនិយមខ្លាំងនាពេលអនាគត។
ទោះជាយ៉ាងណានេះគ្រាន់តែជាគម្រោងមិនទាន់បានផលិតជាផ្លូវការនោះទេ។ គំនិតនៃការបង្កើតរថយន្តដោយប្រើថាមពល thorium មិនមែនជាគំនិតថ្មីនោះទេ គំនិតនេះកើតចេញតាំងពីឆ្នាំ ២០០៩ មកម្លេះ។ ដូច្នេះហើយតើប្រិយមិត្តគិតយ៉ាងម៉េចដែរនៃគំនិតបង្កើតរថយន្តសាកថ្មម្តងជិះបានមួយជីវិត តើប្រិយមិត្តគិតថាក្រុមហ៊ុននេះអាចទៅរួចដែរឬទេ?










