ផលិតផលទាំងនេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ស្ត្រីគ្រប់រូបព្រោះវាជួយប្រឆាំងភាពចាស់ ការពារស្បែកពីផលប៉ះពាល់ផ្សេងៗ និងផ្តល់សំណើមដល់ស្បែក។ នេះបើយោងតាមគេហទំព័រ The Sun គ្រូពេទ្យជំនាញខាងសើស្បែក Amber Olson Rourke ដែលជាស្ថាបនិកម៉ាកផលិតផលថែរក្សាស្បែក និងដងខ្លួននៅសហរដ្ឋអាមេរិក បានចែករំលែកថា ប្រសិនបើស្ត្រីចង់បានសម្រស់ស្រស់ស្អាតបែបធម្មជាតិ និងក្មេងជាងវ័យ ផលិតផលទាំងគឺចាំបាច់បំផុតសម្រាប់អ្នក។

១.ហ្វូមលាងមុខ៖ ការរក្សាស្បែករបស់អ្នកឱ្យស្អាតជួយការពារភាពចាស់មុនអាយុដែលបណ្តាលមកពីការបំពុល និងរ៉ាឌីកាល់សេរី ការដុសហ្វូមលាងមុខគឺជារឿងចាំបាច់បំផុតដែលអ្នកត្រូវសម្អាតជារៀងរាល់ថ្ងៃ។ អ្នកជំនាញពន្យល់ថា នៅពេលដែលអ្នកកាន់តែចាស់ សមត្ថភាពនៃស្បែករបស់អ្នកក្នុងការជម្រុះកោសិកាងាប់ និងបង្កើតកោសិកាថ្មីឡើងវិញថយចុះ។ ដូច្នេះការលាងសម្អាតមុខឱ្យបានត្រឹមត្រូវនឹងជំរុញការបង្កើតឡើងវិញនៅកោសិកា និងនាំមកនូវស្បែកស្រស់ថ្លា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3ZW5IKaSK6wQJ84VpaGjhpaAugz7dbdeLDN8bu6tZJakEc1Wa6uKDFD5pFzQfQegbKXAzKZ86cI4wff8VD02s51s-F06i_qQ5eTegiUVlL4FEjJsUCBRBlKgq1_0lyRyOYWAza1tDZy6uuLuZgtDwthlpWk1oudx6tYVkV41g0NkXzxmQojL62eN9LxU/s1512/Advantages_of_Using_a_Foaming_Face_Wash.webp

២.សេរ៉ូមវីតាមីន C៖ អ្នកជំនាញខាងស្បែក Rourke បាននិយាយថា វីតាមីន C គឺជាធាតុផ្សំដ៏មានប្រយោជន៍នៅក្នុងផលិតផលថែរក្សាស្បែកណាមួយ ព្រោះវាជួយ “ជួសជុលការខូចខាត” ដែលបានកើតឡើងរួចហើយ។ Rourke ក៏បានបន្ថែមទៀតថា សារធាតុសកម្មនេះអាចការពារការខូចខាតនាពេលអនាគតដោយបំបាត់រ៉ាឌីកាល់សេរី។ រ៉ាឌីកាល់សេរីច្រើនពេកអាចបំបែករចនាសម្ព័ន្ធកូឡាជែន ដែលបណ្តាលឱ្យមានស្នាមជ្រួញ ចំណុចខ្មៅ និងស្បែករលុង យារធ្លាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMCCuSzrZOAMX9zmfc59QOwcpc3Ln_stYNPfZLPShieB1wtiNvrnjroopRd6YSb7IV8wKkVNBqWVmLV_TXUmzbQnXbHslL_vdFmVe3fwtyYD_TUnWrut5ZcIlJoXDbilPAmgB8hddgzggNSorrM2ghYGtO8D4KcIUHGpS0YGCA8PVwasqmTJWulfHP7es/s1296/female-face-serum-mirror-1296x728-header-1296x729.webp

៣.ឡេការពារកម្តៅថ្ងៃ៖ យោងតាមការស្រាវជ្រាវរបស់ Scripps Health “អ្នកដែលមិនប្រើឡេការពារកម្តៅថ្ងៃអាចមានហានិភ័យនៃភាពចាស់នៃស្បែក ២៤% ជាងអ្នកដែលប្រើឡេការពារកម្តៅរាល់ថ្ងៃ”។ អ្នកជំនាញ Rourke ណែនាំថា អ្នកគួរតែជ្រើសរើសឡេការពារកម្តៅថ្ងៃដែលមានវិសាលគមទូលំទូលាយសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ព្រោះវាមានប្រសិទ្ធភាពការពារស្បែកពីផលប៉ះពាល់នៃកាំរស្មី UVA និង UVB បានល្អជាងឡេការពារកម្តៅថ្ងៃធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLm5r8dFdHSwZbPukarZ8OUrWuFfvZlYfzmXFO_i1bumfGh2C-l6Id-inYJr6sxjQeBFXy-lsI9XJAjxNLJR0iJVThsj0FwTtMvzlu3t6ucwR78_KnD-lt-5_qhQqxgxNeDT7-_MVZJI3Kjhy7lcxm7M3s76T-_Th9JzHilt4wrFGxtwJPCC3dAOoW6Ak/s1920/Why-Does-Sunscreen-Stain-Clothes.webp

លើសពីនេះអ្នកជំនាញ Rourke ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផឹកទឹកឱ្យបានច្រើន និងការគេងឱ្យបានគ្រប់គ្រាន់ផងដែរ៖ “ការផឹកទឹកអាចរក្សាកោសិកាស្បែកឱ្យស ជួយកាត់បន្ថយភាពជ្រីវជ្រួញ និងសញ្ញានៃភាពចាស់។ ការផឹកទឹកឱ្យបានគ្រប់គ្រាន់ក៏ការពារស្បែកពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃរ៉ាឌីកាល់សេរីដែលបណ្តាលឱ្យមានភាពចាស់មុនអាយុ” ។ ហើយការគេងគ្រប់គ្រាន់ ក៏អាចធ្វើឱ្យរាងកាយ ខួរក្បាល និងស្បែក បង្កើតឡើងវិញ និងមានភាពស្រស់ថ្លាជាងមុន។ បន្ថែមពីនេះការគេងក៏ជួយលំហូរឈាមកើនឡើង ដើម្បីផលិតកូឡាជែន និងអរម៉ូនលូតលាស់កាន់តែច្រើនផងដែរ៕